ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក រយៈពេល​៥​ថ្ងៃ នៅ​ប្រទេស​ស្វីស​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក រយៈពេល​៥​ថ្ងៃ នៅ​ប្រទេស​ស្វីស​

នៅ​រាត្រី​ថ្ងៃ​សុក្រ​ទី​២០ ឈានចូល​ថ្ងៃ​សៅរ៍​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ០០:៣០​នាទី សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ធ្វើ​ដំណើរ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅកាន់​ប្រទេស​ស្វីស ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០២២ របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក ក្រោម​មូលបទ “​ការត្រៀមខ្លួន​សម្រាប់​យុគសម័យ​ក្រោយ​ជំងឺ​កូវី​ដ​” ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២២ ដល់ ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​ទីក្រុង​ដា​វ៉ស​-​ក្លូ​ស្ទ័រ (Davos-Klosters) ប្រទេស​ស្វីស​។​

​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ខាងលើ​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​លោក​សាស្ត្រាចារ្យ ក្លោស ឆ្វា​ប់ (Klaus Schwab) ស្ថាបនិក និង​ជា​ប្រធាន​ប្រតិបត្តិ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​។​

​អញ្ជើញ​អម​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នៅក្នុង​កិច្ចប្រជុំ​នេះ រួម​មាន​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ណា​ពិជ្ជ​កម្ម និង​មន្ត្រីជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ផ្សេង​ទៀត ព្រមទាំង​សមាជិក​មួយចំនួន​របស់​សភា​ពាណិជ្ជកម្ម​ក​ម្ពុ​ជា​ផងដែរ​។​

​ក្នុង​ឱកាស​ចូលរួម​ក្នុង​វេទិកា​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ប្រកប​ដោយ​អត្ថន័យ​ខ្លឹមសារ​នៅក្នុង​ពិធី​បិទ​កិច្ច​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្រោម​ប្រធានបទ “​ទស្សនវិស័យ​យុទ្ធសាស្ត្រ​លើ​អាស៊ាន​” និង​នៅក្នុង​កម្មវិធី​អាហារ​ការងារ​ថ្ងៃត្រង់​ក្រៅផ្លូវការ​ជាមួយ​ថ្នាក់ដឹកនាំ​សេដ្ឋកិច្ចពិភពលោក ក្រោម​ប្រធានបទ «​ការស្តារ​សន្តិភាព និង​សណ្តាប់ធ្នាប់​ឡើងវិញ​»​។​

​ក្រៅពី​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ខាងលើ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​រំពឹងថា នឹង​មាន​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​មួយចំនួន ក៏ដូចជា​ទទួល​ការ​ចូល​ជួប​សម្តែង​ការគួរសម​ពី​សំណាក់​ឥស្សរជន​នយោបាយ និង​ធុរជន​ពិភពលោក​ផង​ដែរ​។​

​ក្នុងឱកាស​ស្នាក់នៅ​ប្រទេស​ស្វីស សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក “​រាត្រី​កម្ពុជា​” (CAMBODIA NIGHT) ដែល​ជា​ព្រឹត្តការណ៍​រៀបចំ​ដោយ​ក្រុមហ៊ុន វើល​ដ៏ ប្រ៊ី​ជ គ្រុប (WorldBridge Group) ក្នុង​គោលបំណង ដើម្បី​លើកស្ទួយ​អំពី​ធុរកិច្ច​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយគ្នា​នោះ សម្តេច​តេជោ ហ៊ុន សែន ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ជនរួមជាតិ​ខ្មែរ ដែល​រស់នៅ​ប្រទេស​ស្វីស និង​បណ្តា​ប្រទេស​អឺរ៉ុប​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com