ទាន់ហេតុការណ៍
ឯកឧត្តម នេត្រ ភ​ក្ត្រា ចុះ​សាកសួរ​សុខទុក្ខ​មន្ត្រី​សុខាភិបាល និង​ពិនិត្យ​ការផ្តល់សេវា​សាធារណៈ​ផ្នែក​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​នៅ​មណ្ឌល​សុខភាព​ស្នួល និង​មន្ទីរពេទ្យ​បង្អែក​ស្នួល - ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នេត្រ ភ​ក្ត្រា ៖ អ្នកសារព័ត៌មាន​ត្រូវតែ​ចុះ​យក​ព័ត៌មាន​ពិត ហាម​!​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​យកទៅ​ផ្សព្វផ្សាយ និង​មិន​ចែករំលែខ​ព័ត៌មាន​ក្លែងក្លាយ​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បញ្ជាក់​ជា​ថ្មី​អំពី​ឆន្ទៈ​រួមចំណែក​ផ្ដល់​ភាពកក់ក្ដៅ​ជូន​វិនិយោគទុន​ជប៉ុន​! - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ​៖ វត្តមាន​របស់​សម្តេច​បវរ​ធិបតី និង​គណៈប្រតិភូ​ក្នុងឱកាស​ដ៏​ក្រៀមក្រំ​នេះ ជា​ការបង្ហាញ​ឱ្យ​ឃេ​ី​ញ​នូវ​ទំនាក់ទំនង​ជា​ប្រពៃណី មិត្តភាព សាមគ្គីភាព និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​យូរអង្វែង រវាង​ប្រទេស​ទាំង​២ - ​នាយករដ្ឋមន្ត្រី​ឡាវ ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​បវរ​ធិបតី ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចូលរួម​រំលែក​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ​អតីត​ប្រធាន​រដ្ឋ​ឡាវ​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា អគារ​ស្នាក់នៅ​របស់​គ្រូបង្រៀន ទីចាត់ការ និង​អគារ​កាត់ដេរ នៅ​វិទ្យាល័យ ហ៊ុន​សែន វាលរេញ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា លើកទឹកចិត្ត​អង្គការ​ដៃគូ​ជាតិ និង​អន្តរជាតិ និង​ណែនាំ​អាជ្ញាធរ​ជាប់​ព្រំដែន ត្រៀម​បង្ការ ទប់ស្កាត់​ជនអន្ដោប្រវេសន៍ ចេញ​-​ចូល​កម្ពុជា ដោយ​ខុសច្បាប់ នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​! - សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា​បន្ដ​គន្លង​ដ៏​ល្អ​ប្រពៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការយកចិត្តទុកដាក់​សាសនិក​ខ្មែរឥស្លាម​តាំង​ពី​ចូល​ខែ​រ៉ា​ម៉ា​ឌន និង​បញ្ចប់ - រួម​គ្នា​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​បរិ​យាប​ន្ន និង​ការអភិវឌ្ឍ​ទេសចរណ៍​នៅ​នឹង​កន្លែង ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ និង​បំពាក់​ឋានន្តរសក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស ៥ ជូន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន
0

ឯកឧត្តម ងួន រតនៈ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ផ្សព្វផ្សាយ​ការងារ​កាត់​ឆ្វៀល​ដី​តំបន់​២ មក​តំបន់​១ ប្រមាណ​ជិត ៤​ពាន់​ក្បាល​ដី នៅ​ស្រុក​បារាយណ៍ និង​ស្រុក​សន្ទុក​

ឯកឧត្តម ងួន រតនៈ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ផ្សព្វផ្សាយ​ការងារ​កាត់​ឆ្វៀល​ដី​តំបន់​២ មក​តំបន់​១ ប្រមាណ​ជិត ៤​ពាន់​ក្បាល​ដី នៅ​ស្រុក​បារាយណ៍ និង​ស្រុក​សន្ទុក​

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​): ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ផ្សព្វផ្សាយ​ការងារ​កាត់​ឆ្វៀល​ដី​តំបន់​២ មក​តំបន់​១ ចំនួន ៣.៦០៩​ក្បាលដី ស្មើនឹង ១.៨១៤​គ្រួសារ ក្នុង​នោះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្នោតជុំ និង​ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ មាន​ចំនួន ២៥៧​ក្បាលដី ស្មើនឹង ៦៣៦​គ្រួសារ និង​ឃុំ​តាំងក្រសាំង ឃុំ​ជ្រាប់ និង​ឃុំ​ក​កោះ ស្រុក​សន្ទុក មាន​ចំនួន ៣.៣៥២​ក្បាលដី ស្មើនឹង ១.១៧៨​គ្រួសារ នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២២​។​

​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​នេះ ឯកឧត្តម ងួន រតនៈ បានបញ្ជាក់​ថា ថ្មីៗ​នេះ សម្តេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​បឹង​ទន្លេសាប ត្រូវ​កំណត់​ជា​ថ្មី​ព្រំប្រទល់​តំបន់​៣ និង​តំបន់​២ បឹង​ទន្លេសាប ដោយ​ផ្អែក​លើ​ភាពចាំបាច់ និង​ជាក់ស្តែង ព្រោះ បឹង​ទន្លេសាប មាន​វិសាលភាព​ធំ​ទូលាយ​គ្របដណ្តប់​លើ​ខេត្ត​កំពង់ឆ្នាំង​, ពោធិ៍សាត់​, បាត់ដំបង​, បន្ទាយមានជ័យ​, សៀមរាប និង​កំពង់ធំ ដែល​មាន​ការលំបាក​ក្នុង​គ្រប់គ្រង ទាមទារ​ឱ្យមាន​កិច្ចសហការ​ខ្ពស់ ដើម្បី​រក្សា​ផ្ទៃដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ធានា​និរន្តរភាព​ជីវចម្រុះ​។​

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម ងួន រតនៈ លើកឡើង​អំពី​ការកំណត់​ព្រំប្រទល់​រវាង​ដី​រដ្ឋ និង​ដីឯកជន នៅក្នុង​តំបន់​បឹង​ទន្លេសាប ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ អំពី​បញ្ហា​ទាក់ទង​ទៅនឹង​ព្រំប្រទល់​រវៀង​ដី​តំបន់​៣ និង​តំបន់​២ ហើយ​ដី​តំបន់​២ ដែល​ជា​តំបន់​គ្រាន់តែ​អាច​រស់នៅ និង​អាស្រ័យ​ផល​តែ​ប៉ុនណ្ណោះ ប៉ុន្តែ​មិនឲ្យ​មាន​សិទ្ធិ​ចាត់ចែង និង​លក់ដូរ​បាន​ទេ​។​

​ដោយ​ទទួលបាន​ព័ត៌មាន ពី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក ពាក់ព័ន្ធ​ទៅនឹង​ទុក្ខ​កង្វល់​សុវត្ថិភាព​នៃ​ការរស់នៅ​និង​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ដី​តំបន់​២ រដ្ឋបាល​ខេត្ត​កំពង់ធំ បាន​ពាំនាំ​នូវ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ស្នើសុំ​ទៅ​សម្ដេច​តេជោ តាមរយៈ​ឯកឧត្តម​បណ្តិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ ក្នុងការ​កាត់​ឆ្វៀល​ដី​ពី​តំបន់​២ មក​តំបន់​១ ចំនួន ៩.១១៤​គ្រួសារ នៅលើ​ក្រុង​ស្រុក​ចំនួន ៥ ក្នុងចំណោម ៩​ក្រុង​ស្រុក ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ​។​

​ឯកឧត្តម​បន្ថែមទៀតថា បន្ទាប់ពី​ទទួលបាន​លិខិត លេខ ២ ២ ៤ ស ជ ណ . ដប ចុះ ថ្ងៃ ទី ៣ ០ ខែ មីនា ឆ្នាំ ២ ០ ២ ២ របស់ ទីស្ដីការ គណៈរដ្ឋមន្ត្រី ដែល ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា បាន ផ្តល់ សិទ្ធិ បន្ថែម ជូន បងប្អូន ប្រជាពលរដ្ឋ ដែល បាន កំពុង រស់នៅ និង អាស្រ័យ​ផល ជាក់ស្តែង នៅ ក្នុង ដី តំបន់ ២ កាត់ ឆ្វៀល មក តំបន់ ១ អាជ្ញាធរខេត្ត បាន​ចាត់តាំង​ក្រុមការងារ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​សិក្សា​ស្រាវជ្រាវ និង​ពិនិត្យឲ្យ​អស់​លទ្ធភាព​ក្នុង​ការកាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ពី​តំបន់​២ មក​តំបន់​១ ដើម្បី​ទទួលបាន​កម្មសិទ្ធិ​ដីធ្លី​ដោយ​ស្របច្បាប់ ។​

​ទន្ទឹមនឹងនោះ​ដែរ ឯកឧត្តម​អភិបាល​ខេត្ត​កំពង់ធំ បានលើកឡើង​អំពី​សមិទ្ធផល​ធំៗ​ជាច្រើន និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​គិតគូរ​សុខទុក្ខ និង​សុខមាលភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដោយ​បាន​ផ្ដល់​ជា​កញ្ចប់​ថវិកា​ប្រចាំខែ​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព ក្រ​១ ក្រ​២ ការខិតខំ​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ ចាប់ពី​កុមារ​អាយុ ៣ ឆ្នាំ រហូត​ដល់​មនុស្ស​ចាស់ និង​គម្រោង​ចែក​ដី​សម្បទាន​សង្គមកិច្ច ជូន​អតីតយុទ្ធជន និង​ប្រជាពលរដ្ឋ​ខ្វះខាត​ដី ជាពិសេស​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​គ្រប់​អាយុ មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត សូម​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ឲ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​ដែល​អ្នក​ពេញចិត្ត អាច​រក្សាបាន​នូវ​សុខសន្តិភាព ធ្វើអោយ​ភូមិ​ឃុំ​មាន​ការរីកចម្រើន ។​

​ចុងក្រោយ ប្រជាពលរដ្ឋ​បាន​អបអរសាទរ សប្បាយរីករាយ ព្រមទាំង​ថ្លែងអំណរគុណ​ដល់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្ដល់​កាដូ​យ៉ាង​ធំ ក្នុងការ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នេះ ដែល​ធ្វើឲ្យ​ពួកគាត់​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការរស់នៅ​និង​អាស្រ័យ​ផល ជាពិសេស​អាច​ផ្ដល់​អំណោយ​ឲ្យ​កូន ឬ​អាច​លក់ដូរ​បាន​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com