ទាន់ហេតុការណ៍
ឯកឧត្តម នេត្រ ភ​ក្ត្រា ចុះ​សាកសួរ​សុខទុក្ខ​មន្ត្រី​សុខាភិបាល និង​ពិនិត្យ​ការផ្តល់សេវា​សាធារណៈ​ផ្នែក​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​នៅ​មណ្ឌល​សុខភាព​ស្នួល និង​មន្ទីរពេទ្យ​បង្អែក​ស្នួល - ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នេត្រ ភ​ក្ត្រា ៖ អ្នកសារព័ត៌មាន​ត្រូវតែ​ចុះ​យក​ព័ត៌មាន​ពិត ហាម​!​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​យកទៅ​ផ្សព្វផ្សាយ និង​មិន​ចែករំលែខ​ព័ត៌មាន​ក្លែងក្លាយ​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បញ្ជាក់​ជា​ថ្មី​អំពី​ឆន្ទៈ​រួមចំណែក​ផ្ដល់​ភាពកក់ក្ដៅ​ជូន​វិនិយោគទុន​ជប៉ុន​! - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ​៖ វត្តមាន​របស់​សម្តេច​បវរ​ធិបតី និង​គណៈប្រតិភូ​ក្នុងឱកាស​ដ៏​ក្រៀមក្រំ​នេះ ជា​ការបង្ហាញ​ឱ្យ​ឃេ​ី​ញ​នូវ​ទំនាក់ទំនង​ជា​ប្រពៃណី មិត្តភាព សាមគ្គីភាព និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​យូរអង្វែង រវាង​ប្រទេស​ទាំង​២ - ​នាយករដ្ឋមន្ត្រី​ឡាវ ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​បវរ​ធិបតី ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចូលរួម​រំលែក​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ​អតីត​ប្រធាន​រដ្ឋ​ឡាវ​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា អគារ​ស្នាក់នៅ​របស់​គ្រូបង្រៀន ទីចាត់ការ និង​អគារ​កាត់ដេរ នៅ​វិទ្យាល័យ ហ៊ុន​សែន វាលរេញ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា លើកទឹកចិត្ត​អង្គការ​ដៃគូ​ជាតិ និង​អន្តរជាតិ និង​ណែនាំ​អាជ្ញាធរ​ជាប់​ព្រំដែន ត្រៀម​បង្ការ ទប់ស្កាត់​ជនអន្ដោប្រវេសន៍ ចេញ​-​ចូល​កម្ពុជា ដោយ​ខុសច្បាប់ នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​! - សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា​បន្ដ​គន្លង​ដ៏​ល្អ​ប្រពៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការយកចិត្តទុកដាក់​សាសនិក​ខ្មែរឥស្លាម​តាំង​ពី​ចូល​ខែ​រ៉ា​ម៉ា​ឌន និង​បញ្ចប់ - រួម​គ្នា​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​បរិ​យាប​ន្ន និង​ការអភិវឌ្ឍ​ទេសចរណ៍​នៅ​នឹង​កន្លែង ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ និង​បំពាក់​ឋានន្តរសក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស ៥ ជូន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន
0

សម្តេចតេជោ ហ៊ុន សែន អញ្ចើញថ្លែងសារពិសេសស្តីអំពីបឹងទន្លេសាប

សម្តេចតេជោ ហ៊ុន សែន អញ្ចើញថ្លែងសារពិសេសស្តីអំពីបឹងទន្លេសាប

នៅព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នេះ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសជូនបងប្អូនជនរួមជាតិស្តីអំពីបញ្ហាបឹងទន្លេសាប។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា នៅថ្ងៃនេះ សម្ដេចតេជោ មានកិត្តិយសបានទួលប្រគេនព្រះតេជគុណព្រះសង្ឃគ្រប់អង្គ និងប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប ឱ្យបានដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ទៅលើការអភិរក្ស ការយកចិត្តទុកដាក់លើផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងទន្លេសាប។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បឹងទន្លេសាបជាបឹងដ៏ធំមួយ ហើយជាបឹងដែលមានប្រភពត្រីច្រើន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ថែរក្សា និងអភិរក្ស។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា តំបន់បឹងទន្លេសាបចែកចេញជា៤តំបន់ ហើយតំបន់ទី៤ ជាតំបន់ដែលទាមទារឱ្យមានការអភិរក្សជាដាច់ខាត។

សម្តេចតេជោបានមានប្រសាសន៍ថា តំបន់បឹងទន្លេសាបនេះ ចែកជាពីរកត្តាចាំបាច់ ដែលកត្តាទី១ ការអភិរក្ស និងកត្តាទី២ គឺត្រូវតែគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាបនោះ។ បញ្ហាបឹងទន្លេសាប ត្រូវគិតលើគោលការណ៍សំខាន់៣ ហើយគោលការណ៍ដែលត្រូវយកចិត្តទុកដាក់នោះ គឺគោលការណ៍ថ្លឹងថ្លែងជាមួយការអភិរក្ស និងគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង។
សម្តេចតេជោនាយករដ្ឋមន្ត្រីបាន ណែនាំទៅដល់ខេត្តទាំង៦ដែលស្ថិតនៅជាប់នឹងបឹងទន្លេសាប ត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប។ សម្តេចតេជោក៏បានណែនាំឱ្យពិនិត្យពិចារណាស្ថានភាពជាក់ស្តែង ដោយកាត់ឆ្វៀលដីពីតំបន់២ និងតំបន់៣ ជូនទៅប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែង ។

សម្តេចក៏បានណែនាំឱ្យកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ឡើងវិញ ទៅតាមស្ថានភាពជាក់ស្តែងនៃការអាស្រ័យផលរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ក៏បានណែនាំអោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដឹកនាំអាជ្ញាធរពាក់ព័ន្ធក្នុងការកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣នេះជាពិសេសបានណែនាំឱ្យរៀបចំជាបង្គោលធំៗនៅតាមព្រំប្រទល់ដែលត្រូវបែងចែកតំបន់បឹងទន្លេសាបនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ទីតាំងដែលបងប្អូនប្រជាពលរដ្ឋអាស្រ័យផលរាប់សិបឆ្នាំមកហើយនោះ គឺត្រូវរក្សា និងចេញកម្មសិទ្ធិជូនពួកគាត់ ហើយ រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងអ្នកមានលុយ ហើយទៅជ្រកក្រោមរូបភាព ជាពលរដ្ឋ ហើយបានកាប់ទន្ទ្រានដីដែលត្រូវបានហាមឃាត់នៅបឹងទន្លេសាប។ ភូមិឋាន និងតាំងទីលំនៅរបស់ប្រជាពលរដ្ឋ ដែលមានតាំងពីយូរលង់ណាស់មកហើយនោះ មិនអាចរុះរើចេញបាននោះឡើយ ដូច្នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រសួងធនធានទឹក ក្រសួងកសិកម្ម និងអាជ្ញាធរខេត្ត ត្រូវធ្វើការពិនិត្យមើលថា តើកន្លែងណាគោករាក់ ហើយត្រូវបូបស្តាឡើងវិញ។

សម្តេចតេជោបានបញ្ជាក់ថា ផ្ទៃដីដែលកាត់ឆ្វៀល គឺសំដៅអ្នកអាស្រ័យផលយូរឆ្នាំ មិនរាប់អ្នកទើបទៅកាន់កាប់ត្រឹមតែ២ ឬ៣ឆ្នាំនោះទេ។

សម្តេចតេជោ បានសុំអោយបងប្អូនប្រជាពលរដ្ឋដែលត្រូវបានកាត់ឆ្វៀលដីជូនហើយនោះ សូមកុំបន្តកាប់ទន្ទ្រានដីដែលត្រូវបានអភិរក្សបន្តទៅទៀត។ ដីដែលកាត់ឆ្វៀលជូនប្រជាពលរដ្ឋ គឺជាដីដែលពលរដ្ឋអាស្រ័យផលយ៉ាងតិចបំផុត១០ឆ្នាំ ឬដីដែលមិនមែនជាដីលិចទឹក ដែលអាចឲ្យប្រកបមុខរបរកសិកម្មបានយ៉ាងងាយស្រួល។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្ត អភិបាលស្រុក មេឃុំ ត្រូវតែទទួលខុសត្រូវ និងយកចិត្តទុកដាក់ទៅលើពលរដ្ឋរបស់ខ្លួន ដែលរស់នៅ និងអាស្រ័យផលលើដីជុំវិញបឹងទន្លេសាប។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ នឹងចូលរួមអនុវត្តនូវកិច្ចការងារនេះប្រកបដោយលទ្ធផលល្អ និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ប្រជាជន។ សម្ដេចតេជោក៏បានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com