ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​ឯកឧត្តម Gotaro OGAWA អតីត​ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០៣ ចូលជួប​សំដែង​ការគួរសម​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​ឯកឧត្តម Gotaro OGAWA អតីត​ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០៣ ចូលជួប​សំដែង​ការគួរសម​

នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២​នេះ បន្ទាប់​ពី​អញ្ជើញ​ជួប​ឯ​ឧត្តម​បណ្ឌិត Takeshi kasai នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វីក នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) រួចហើយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​ន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាតិឲ្យ ឯកឧត្តម Gotaro OGAWA អតីត​ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចន្លោះ​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០៣ ចូលជួប​សំដែង​ការគួរសម​។​

​ឯកឧត្តម Gotaro OGAWA បាន​ជំរាបជូន​សម្តេច​តេ​ជោថា ឯកឧត្តម​ពិត​ជា​មាន​សេចក្តី​រា​ករី​យ​ណាស់ ដែល​បាន​អញ្ជើញ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​សា​ជា​ថ្មី​ម្តងទៀត​។ ឯកឧត្តម​បន្តថា កន្លង​មក​ឯកឧត្តម​ធ្លាប់តែ​បាន​លឺថា រាល់ពេល​មិត្តភក្តិ​មកដល់​កម្ពុជា ពួកគេ​បាន​ឃើញ​នូវ​ភាពខុស​ប្លែង ភាព​រីកចំរើន ការរីកដុះដាល​នៃ​សំណង់​អគារ​ថ្មីៗ និង​ខ្ពស់ៗ ក្នុងប្រទេស​កម្ពុជា ប៉ុន្តែ​នៅពេល​នេះ ឯកឧត្តម​ឃើញ​ជា​ក់​និង​ភ្នែក កម្ពុជា​ពិតជា​មាន​ការរីកចំរើន មាន​ការអភិវឌ្ឍ​យ៉ាង​ខ្លាំង បើ​ធៀប​ទៅ​និង​ឆ្នាំ​២០០៣ ក្នុងពេល​ដែល​រូប​ឯកឧត្តម​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត និង​ចាកចេញ​ពី​កម្ពុជា​។

​ក្នុង​ជំនួប​គ្នា​នោះ ឯកឧត្តម​បាន​សំដែង​នូវ​ការអបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ចំពោះ​ការអភិវឌ្ឍ​រីកចំរើន​ទាំងអស់នោះ ដែល​ជា​លទ្ធផល​នៃ​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ត្រឹមត្រូវ​របស់​សម្តេច​តេជោ និង​បាន​គោរព​ជំរាប​ជូន​សម្តេច​តេជោ​បន្ថែមថា បើទោះបីជា​រូប​ឯកឧត្តម បញ្ចប់​បេសកកម្ម​ការទូត​និង​ចាកចេញ​ពី ប្រទេស​កម្ពុជា​ក៏​ពិតមែន ប៉ុន្តែ​បេះដូង​របស់​ឯកឧត្តម​នៅតែ​ស្ថិត​នៅ​ជាមួយ​កម្ពុជា​ជានិច្ច ជាអាទិ៍​នៅពេលនេះ ឯកឧត្តម​កំពុងតែ​ចូលរួម​ចំណែក​ជួយ​ដល់​កម្ពុជា លើ​វិស័យ​ទី​១) ជួយ​ដល់​និស្សិត​កម្ពុជា​លើ​វិស័យ​អប់រំ តាមរយៈ​ការបណ្តុះបណ្តាល​ផ្នែក​ភាសា ផ្នែក​ស្រាវជ្រាវ និង​ផ្នែក​វប្បធម៌ ,​ទី​២)​ផ្នែក​ច្បាប់ និង​ទី​៣)​លើ​វិស័យ​កីឡា​យូ​ដូ ដែល​នឹង​ជួយ​កម្ពុជា​សំរាប់​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម ក្នុង​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ ឯកឧត្តម Gotaro OGAWA ដែល​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម ក្នុងការ​ពង្រីកពង្រឹង ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ផង និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ផង ហើយ​នៅពេលនេះ​បន្ត​ជួយ​ដល់​កម្ពុជា ជាពិសេស​លើ​វិស័យ​បណ្តុះបណ្តាល​ធនធានមនុស្ស ដែល​ជា​អាទិភាព​របស់​កម្ពុជា​។ ក្នុង​ជំនួប​គ្នា​នោះ​ផង​ដែរ សម្តេច​តេ​ជោបាន​ស្នើសុំ​ឯកឧត្តម Gotaro OGAWA ជួយ​ដល់​កម្ពុជា​លើ​វិស័យ​កីឡា​យូ​ដូ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់ សំរាប់​ប្រកួត​កីឡា​យូ​ដូ ក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com