ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​

នៅ​ព្រឹក ថ្ងៃ​ចន្ទ ១៣​កើត ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​នៅក្នុង​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​លើ​កិច្ចការ​នានា​ត្រៀម​ឆ្ពោះទៅរក​ការប្រកួត​ប៉ា​រ៉ា​ហ្គេម និង​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​ខាងមុខ​។ កិច្ចប្រជុំ​សហព័ន្ធ​ទាំងពីរ​ខាងលើ នឹង​ត្រូវ​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែ កក្កដា ២០២២ ។​

​សូមបញ្ជាក់​ថា កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​លើក​ដំបូង​នៃ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ឬ​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ នៅ​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២៣​។ កម្ពុជា បានចាប់ផ្តើម​រាប់​ថយ​ក្រោយ​រយៈពេល​៣០០​ថ្ងៃ ឆ្ពោះទៅ​កាន់​ការប្រកួត​ស៊ី​ហ្គេម កាលពី​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២២​។​

​ការធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​នៅ​ឆ្នាំ​២០២៣ គឺជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត សម្រាប់​កម្ពុជា​។ កម្ពុជា​មិន​អាច​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​នេះ​បាន​ឡើយ ប្រសិនបើ​កម្ពុជា​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​កីឡា និង​មិន​មាន​ធនធាន​ថវិកា​ទេនោះ​។​

​នៅថ្ងៃនេះ មុន​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា នៃ​កិច្ចប្រជុំ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​គោរព​អញ្ជើញ​ឲ្យ​អង្គពិធី​ទាំងមូល​ក្រោកឈរ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ឯកឧត្តម Shinzo Abe ដែល​ទទួលមរណភាព​ដោយ​ការ​លួច​ធ្វើឃាត​ដោយ​ជន​អគតិ​ដែល​សម្ដេច​បាន​ចាត់ទុក​ថា​មរណភាព របស់​ឯកឧត្តម​គឺ​ពិតជា​សោកស្ដាយ​បំផុត ដែល​កន្លងមក​នេះ ឯកឧត្តម​បាន​ផ្សារ​ភ្ជាប់​នូវ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ក៏​ដូច​ជាមួយ​អាស៊ាន​។

​ទាក់ទង​នឹង​កិច្ចប្រជុំ​នាពេលនេះ សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដោយ​បាន​ជួបជុំ​មហា​គ្រួសារ​កីឡា​ជាតិ និង​កីឡា​តំបន់​អាស៊ី​អាគេ្នយ៍​ក្នុង​កិច្ចប្រជុំ ដ៏​មាន​សារៈសំខាន់​នេះ ។ ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ ជា​ប្រវត្តិសាស្ត្រ​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ​ខ្ពស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ដាក់​ចេញ​គោលការ​ណ៍ និង​ផ្តល់​អនុសាសន៍​គន្លឹះ​បន្ថែម​មួយចំនួន ដូចខាងក្រោម ៖
១- គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ ត្រូវ​យកចិត្តទុកដាក់​លើ​គ្រប់​មុខសញ្ញា គ្រប់គ្រង​ព្រឹត្តិការណ៍​សំខាន់ៗ​ឱ្យ​បាន​រួចរាល់ និង​ទាន់​ពេល ពិសេស​ការងារ​ដែល​ត្រូវការ​ពេល​យូរ ត្រូវ​ចាប់ផ្ដើម​ពី​ពេល​នេះ​តទៅ ដូចជា​ការជួសជុល​កែលម្អ​ទីលាន​ប្រកួត​ការរៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​បច្ចេកវិទ្យា ជី​អឹម​អេស (GMS) ការរៀបចំ​ពិធី​បើក និង​ពិធី​បិទ ព្រមទាំង​ការរៀបចំ​កន្លែង​ស្នាក់នៅ ហូបចុក និង​ដឹកជញ្ជូន​ជាដើម ។ ជាមួយនេះ ត្រូវ​ជំរុញ​ឱ្យបាន​ខ្លាំង​ថែម​ទៀត ក្នុង​ការអភិវឌ្ឍ​កម្រិត​បច្ចេកទេស​កីឡា រួម​ទាំង​កីឡា​ល្បុក្កតោ​ខ្មែរ និង​កីឡា​យុទ្ធ​គុន​ឥណ្ឌូណេស៊ី ដែល​មានឈ្មោះ​ថា ស៊ី​ឡាត់ (Silat) ដែល​ទទួល​បាន​ការឯកភាព ជួយ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី និង កីឡា​យូ​ដូ ពី​ឯកឧត្តម​អតីត​ឯកអគ្គរដ្ឋទូត​ជប៉ុន ។
២- សូម​អោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន​ចូលរួម​យុទ្ធនាការ​ផ្សព្វផ្សាយ និង​យុទ្ធនាកា​រលាង​សម្អាត​ផ្ទះ និង​សង្គម​យើង តាមរយៈ​យុទ្ធនាការ “​ប្រជាជន ម្នាក់​លេង​កីឡា​មួយ​មុខ​យ៉ាងតិច​ប្រចាំជីវិត ” “​កម្ពុជា​ស្អាត បដិសណ្ឋារកិច្ច​ល្អ សេវា​ល្អ​” “ កម្ពុជា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​កាត់​បន្ថយ​ឥទ្ធិពល​គ្រឿងញៀន​” និង “​កីឡា​រស់​ក្នុង​សន្តិភាព​” ឱ្យ​បាន​ផុសផុល ទាំង​ក្នុង និង​ក្រៅប្រទេស ។​
៣-​សូម​ស្នើ​ក្រសួង​អប់រំ​យុវជន និង​កីឡា ពិនិត្យ លទ្ធភាព​ពន្យារ​វិស្សមកាល​តូច ក្នុង​អំឡុងពេល​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​រហូត​ដល់​ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ ដើម្បី ផ្តល់ឱកាស​ឱ្យ​សិស្ស​-​និស្សិត​ចូលរួម​បម្រើ​ការងារ​ជា​អ្នកស្ម័គ្រចិត្ត និង​ចូលរួម​អបអរសាទរ​លើកទឹកចិត្ត​កីឡាករ កីឡាការិនី​ជាតិ​-​អន្តរជាតិ ។​
៤-​សូម​អំពាវនាវ​បណ្តា​ប្រទេស​សមាជិក​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម មេត្តា​ផ្តល់​នូវ​ការគាំទ្រ​ក្នុង​គ្រប់​ទម្រង់​តាម​ដែល​អាច​ធ្វើទៅបាន ដើម្បីឱ្យ​ការរៀបចំ​ការប្រកួត​កីឡា ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ ទទួលបាន ជោគជ័យ ។

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន សូម​ជូនពរ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា រយៈពេល ៣ ថ្ងៃនេះ ឱ្យ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com