ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​លើក​ទី​៤១

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​លើក​ទី​៤១

នៅ​ព្រឹក ថ្ងៃ​អង្គារ ៩​កើត ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​បើក​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី (OCA) លើក​ទី​៤១ ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា ភ្នំពេញ​។​

​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សំខាន់​សម្រាប់​ការជជែក​ពិភាក្សា​លើ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​អាស៊ី ហើយ​ត្រូវបាន​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​។ មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី មាន​ប្រតិភូ​ផ្នែក​កីឡា​ប្រមាណ ៣៣៦​រូប មកពី ៥៥​ប្រទេស​ជុំវិញ​ពិភពលោក​។ ក្នុងនោះ​មាន​ប្រតិភូ​មកពី​បណ្តា​ប្រទេស​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី ចំនួន ៤៥​ប្រទេស ព្រម​ទាំង​ប្រទេស​ចលនា​អូឡាំពិក​អន្តរជាតិ ចូលរួម​សង្កេតការណ៍​ប្រមាណ ១០​ប្រទេស​ទៀត​។ ក្រៅពីនោះ ក៏​មាន​ប្រតិភូ​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​មួយចំនួន​ទៀត​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដោយ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ីដ៍​មាន​សា​រៈ សំខាន់​នេះ​។​សម្តេច​តេ​ជោបាន​ស្វាគមន៍​ព្រះអង្គម្ចាស់​ទា​យា​ទ ព្រះអង្គម្ចាស់ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី និង​សមាជិក សមាជិកា​ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​មហាសន្និបាត​ក្រុម ប្រឹក្សា​អូឡាំពិក​អាស៊ី​លើក​ទី ៤១ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​នេះ​។​សម្តេច​តេជោ​ក៏សូមថ្លែងអំណរគុណ​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី ដែល​បាន​ផ្តល់​សេចក្តីទុកចិត្ត និង​គាំទ្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​លើក​ទី ៤១ នេះ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ក្នុង​ឆ្នាំ ២០២២ នេះ គឺជា​ពេលវេលា​មួយ​ដ៏​សមស្រប និង​មាន​សា​រៈ សំខាន់​សម្រាប់​កម្ពុជា ក្នុង​ការផ្លាស់ប្ដូរ​យោបល់ និង​ការដក ស្រង់​នូវ​បទពិសោធន៍​ជាក់ស្តែង ព្រមទាំង​ធាតុ​ចូល​ល្អៗ​ដែល នឹង​ទទួលបាន​តាមរយៈ​ការធ្វើ​បទ​បង្ហាញ​ដោយ​អ្នកជំនាញ​ន វិស័យ​កីឡា​និង​កិច្ច​ពិភាក្សា​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ ពីព្រោះ​នៅ​ឆ្នាំ ២០២៣ កម្ពុជា​ត្រូវបាន​ផ្ដល់​ការគាំទ្រ​ធ្វើជា​ប្រធាន​ក្រុម ប្រឹក្សា​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ហើយ​នឹង​រៀបចំ​ការ ប្រកួត​កីឡា​កម្រិត​អន្តរជាតិ​ដ៍​ធំ​នេះ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​ឆ្នាំនេះ គឺជា​ឆ្នាំ​ដ៏​មមាញឹក និង​មាន​សារៈសំខាន់​សម្រាប់ ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន អាស៊ាន​កម្ពុជា មានការ​តាំងចិត្ត​ខ្ពស់​ឈរលើ​គោលការណ៍​កិច្ច​សហប្រតិបត្តិ ការ​សន្តិ​សហ​វិជ្ជមាន​និង​ស្មើមុខស្មើមាត់ រួម​ចំណែក​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា ដែល​អាច​កើតឡើង​ជា​យថាហេតុ​នៅ ក្នុង​តំបន់ ដើម្បី​ធានា​សុខសន្តិភាព សុខដុម​នីយកម្ម និង​ភាព ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ សំដៅ​ជំរុញ​ល្បឿន និង​ចីរភាព​នៃ​ការ អភិវឌ្ឍ​សម្រាប់​ជោតវាសនា សន្តិសុខ​តំបន់ ការអភិវឌ្ឍ និង វិបុលភាព​រួម ។​

​ដើម្បី​រួមចំណែក​ដល់​ការលើកកម្ពស់​វិស័យ កីឡា និង​ការត្រៀមខ្លួន​បានល្អ ក្នុង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ ឱ្យ​ទទួលបាន​ជោគជ័យ​ខ្ពស់ សម្តេច​តេជោ ហ៊ុន សែន បានផ្ដល់​ការលើកទឹកចិត្ត​ជា​ចំណុច​គន្លឹះ​មួយ​ចំនួន​ដូចខាងក្រោម​:
១- សម្តេច​សូម​លើកទឹកចិត្ត​ឱ្យមាន​កិច្ចពិភាក្សា និង​ចែករំលែក​នូវ ឧត្តមា​នុវត្តន៍​ល្អៗ​នៅ​ក្នុង​មហាសន្និបាត​នេះ ពាក់ព័ន្ធ​ទៅនឹង ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំៗ ការគ្រប់គ្រង និង​ការអភិវឌ្ឍ បច្ចេកទេស​កីឡា ដើម្បី​ធ្វើឱ្យ​វិស័យ​កីឡា​កាន់តែ​ប្រសើរ​ក្នុង តំបន់​អាស៊ី​យើង​នេះ​។​
២- សូម​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​បង្កើន​ការធ្វើ​ពិធ​កម្ម សកម្មភាព​កីឡា​ឱ្យបាន​កាន់តែ​ច្រើន​ទៀត នៅតាម​បណ្ដា​ប្រទេស សមាជិក ដើម្បី​លើកកម្ពស់​វិស័យ​កីឡា​នៅ​តំបន់​អាស៊ី និង​បង្កើន ការ​ផ្សារភ្ជាប់​វិស័យ​កីឡា​ទៅនឹង​វិស័យសេដ្ឋកិច្ច ជាពិសេស ទេសចរណ៍​កីឡា ដែល​ត្រូវបាន​ចាត់ទុកជា​ប្រភេទ​ទេសចរណ៍ បៃតង ដើម្បី​ពង្រឹង​មិត្តភាព សាមគ្គីភាព​ដែល​រួមចំណែក​ដល់ ការកសាង​សុខ​សន្តិភាព​ប្រកបដោយ​ចីរភាព​ក្នុង​តំបន់​។​
៣- គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជាពិសេស គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ ត្រូវ​បង្កើន​កិច្ចសហកា​រទាំង​បច្ចេកទេស និង​បទពិសោធន៍​ជាមួយ​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី គណៈ កម្មាធិការជាតិ​អូឡាំពិ​កនៃប្រទេស​សមាជិ​ក ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ និង​ស្ថាប័ន​កីឡា​អន្តរជាតិ​ក្នុង​ការបណ្តុះបណ្តាល និង​ការអភិវឌ្ឍ កម្រិត​បច្ចេកទេស​កីឡា​ដល់​អត្ត​ពលិក​កម្ពុជា​ឱ្យបាន​ដល់​កម្រិត ដែល​អាច​ធ្វើទៅបាន ដើម្បី​ឱ្យ​អត្ត​ពលិក​កម្ពុជា​អាច​ចូលរួម កាន់តែ​ទូលំទូលាយ ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា​នៅ​ថ្ងៃ អនាគត​។​
៤- អំពាវនាវ​ដល់​បណ្តា​ប្រទេស​សមាជិក​នៃ ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​មេត្តា​ផ្តល់​នូវ​ការគាំទ្រ​ក្នុង​គ្រប់​ទម្រង់ តាម​ដែល​អាច​ធ្វើទៅបាន ដើម្បីឱ្យ​ការរៀបចំ​ការប្រកួត​កីឡា ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ នៅ​ព្រះរាជា​ណា ចក្រ​កម្ពុជា​ទទួលបាន​ជោគជ័យ​ខ្ពស់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com