ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

Lexus ២​គ្រឿង បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង រង​ការខូចខាតយ៉ាងដំណំ

Lexus ២​គ្រឿង បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង រង​ការខូចខាតយ៉ាងដំណំ

​ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​រថយន្ត បណ្ដាលឲ្យ​រង​ការខូច​ខាត ស្ថិត​តាម​បណ្ដោយ​ផ្លូវ អូ​ស៊ី អាយ​ស៊ី ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង ១០​យប់​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២២​។​

​ដំណើររឿង​៖ មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ រួម​ដំណើរ​ជាមួយ​នារី​ម្នាក់​ទៀត បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-0678 បើកបរ​តាម​បណ្តោយ​ផ្លូវ អូ​ស៊ី អាយ​ស៊ី ក្នុង​ទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ផ្លូវបំបែក​ជា​បួន​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ខណ​:​ពេល​បត់​ដល់​ពាក់កណ្តាល​ផ្លូវ គាប់​ជួន​ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក lexusRX450 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-6366 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​អូ​ស៊ី​អាយ​ស៊ី ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន ខណ​:​ពេល​មកដល់​ចំណុច​កើតហេតុ ផ្លូវបំបែក​ជា​បួន​មិន​បង្អង់ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ទៀត ប៉ើង​ក្រឡាប់​ផ្ងារ​ជើង រង​ការខូចខាត​យ៉ាងដំណំ ចំណែកឯ​តៃកុង​រថយន្ត​ក្រឡាប់​វិញ បាន​រងរបួស ត្រូវបាន​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ រីឯ​រថយន្ត LexusRX450h​វិញ រង​ការខូចខាត​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំងស្រុង​។​

​ក្រោយ​កើតហេតុ​ខាងលើ ដោយ​ភាគី​ទាំង​ពីរ​សម្រួល​គ្នា​មិនត្រូវ ក៏​សមត្ថកិច្ច​មូលដ្ឋាន​ទំនាក់ទំនង ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ក្រុង ចុះ​មក​វាស់វែង​យក​រថយន្ត​ស្ទូច មក​ស្ទូច​យក​រថយន្ត​ទាំង ២​គ្រឿង ទៅ​រក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ជំនាញ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com