ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

ស្ត្រី​ម្នាក់​សង្ស័យ​បាក់​ភ្លៅ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​សាំង​បុក​ម៉ូតូ​

ស្ត្រី​ម្នាក់​សង្ស័យ​បាក់​ភ្លៅ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​សាំង​បុក​ម៉ូតូ​

​ភ្នំពេញ​: ​ស្ត្រី​ម្នាក់ រងរបួស​ធ្ងន់ សង្ស័យ​បាក់​ភ្លៅ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង រថយន្ត​ដឹក​សាំង មួយគ្រឿង បើកបរ​ជ្រុល​បុក​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​១​គ្រឿង​ជិះ​គ្នា​០៤​នាក់ នៅ​ត្រង់​ម្តុំ​ស្តុប​បា​គូរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​០៥​និង​០០​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២២ មាន​។​

​ហេតុការណ៍​៖ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៤​នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១​ខ្សែ ។ លុះ​ពេល​មកដល់​ត្រង់ ចំណុច​ស្តុប​បា​គូរ ត្រូវ​រថយន្ត​ដឹក​សាំង​១​គ្រឿង បើកបរ​ជ្រុល​ទៅ​បុក​ម៉ូតូ​ពេញទំហឹង បណ្តាលឲ្យ​មនុស្ស​៤​នាក់ រងរបួស​ធ្ងន់​ស្រាល ។ ក្នុង​ហេតុការណ៍​នោះ មាន​ស្ត្រី​ម្នាក់​សង្ស័យ​រងរបួស​បាក់​ភ្លៅ ។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​អ្នកឃើញ​ហេតុការណ៍​ផ្ទាល់ បាន​និយាយ​ប្រាប់​ឲ្យដឹង​ដូច្នេះ​ថា ជនរងគ្រោះ​ខាងលើ​នោះ គឺ​ប្តី​ប្រពន្ធ​និង​កូន មាន​គ្នា​ចំនួន​០៤​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុប​គ្នា​ទៅ​ធ្វើការ​សំណង់​មួយ​កន្លែង នៅ​ម្តុំ​ព្រែក​ឯង ។ ពេល​ជិះ​មកដល់​ត្រង់​ម្តុំ​ស្តុប​បា​គូរនោះ មាន​រថយន្ត​ដឹក​សាំង​បើក​មក​បុក​ពេញ​ទំហឹង បណ្តាលឲ្យ​ជនរងគ្រោះ​ទាំង​០៤​នាក់​រងរបួស​ធ្ងន់​ស្រាល ។ ចំណែក​ប្រពន្ធ​សង្ស័យ​បាក់ ភ្លៅ ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹកបញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ ។​

​នៅ​ក្រោយពេល​កើតហេតុ វត្ត​មាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ផ្នែក​ខាង​ចរាចរណ៍​ជើងគោក នៅក្នុង​មូលដ្ឋាន​បាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាមៗ ផងដែរ ។ បន្ទាប់មក​បាន​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ទៅតាម​នីតិវិធី​ផ្លូវច្បាប់ ៕

 

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com