ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ជា​បន្ទាន់​ដើម្បី​រក​ដំណោះស្រាយ សង្គ្រោះ​ស្រូវ​លិច​ទឹកទន្លេ​ខូច​ជាង​៧០០​ហិកតា ក្នុង​ឃុំ​ចំនួន​៦​របស់​ស្រុក​ស្ទឹងត្រង់​,

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ជា​បន្ទាន់​ដើម្បី​រក​ដំណោះស្រាយ សង្គ្រោះ​ស្រូវ​លិច​ទឹកទន្លេ​ខូច​ជាង​៧០០​ហិកតា ក្នុង​ឃុំ​ចំនួន​៦​របស់​ស្រុក​ស្ទឹងត្រង់​,

(​កំពង់ចាម​) ៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នៅ​រសៀល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២២​នេះ បាន​ដឹកនាំ មន្ទីរជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ ចុះ សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ និង​ពិនិត្យ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកទន្លេ ប្រមាណ​ជា​ជាង​៧០០​ហិច​តា ក្នុង​ឃុំ​ចំនួន​៦ ស្រុក​ស្ទឹងត្រង់ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ដែល​រង​ការយាយី​ដោយ​ទឹកជំនន់​។​

​តាម​អាជ្ញាធរ​មូលដ្ឋាន​បានឲ្យដឹងថា ដោយសារ​ជំនន់​ទឹក​ទន្លេមេគង្គ បណ្ដាល​ឱ្យ​ប៉ះពាល់​ខូចខាត​ដំណាំ​ស្រូវ មាន ៦​ឃុំ​នៅក្នុង​ស្រុក​ស្ទឹងត្រង់​ក្នុងនោះ​មាន​៖
*​ទី​១៖ ឃុំ​ពាម​កោះ​ស្នា ប៉ះពាល់ ៨ ភូមិ ខូចខាត​ដំណាំ​ស្រូវ​ប្រជាពលរដ្ឋ ២៧០ ហិច​តា​
*​ទី​២៖ ឃុំ​ខ្ពប​តា​ង៉ូន ប៉ះពាល់ ៦ ភូមិ ខូចខាត​ដំណាំ​ស្រូវ​ប្រជាពលរដ្ឋ ១៦៣ ហិច​តា​
*​ទី​៣៖ ឃុំ​អារក្ស​ត្នោត ប៉ះពាល់ ២ ភូមិ ខូចខាត​ដំណាំ​ស្រូវ​ប្រជាពលរដ្ឋ ១១៥ ហិច​តា​
*​ទី​៤៖ ឃុំ​ព្រែកបាក់ ប៉ះពាល់ ៤ ភូមិ ខូចខាត​ដំណាំ​ស្រូវ​ប្រជាពលរដ្ឋ ៧៧ ហិច​តា​
*​ទី​៥៖ ឃុំ​ព្រែកក់ ប៉ះពាល់ ៨ ភូមិ ខូចខាត​ដំណាំ​ស្រូវ​ប្រជាពលរដ្ឋ ៧១ ហិច​តា​
*​ទី​៦៖ ឃុំ​ព្រះ​អណ្ដូង ប៉ះពាល់ ៣ ភូមិ ខូចខាត​ដំណាំ​ស្រូវ​ប្រជាពលរដ្ឋ ៦៥ ហិច​តា​។​

​មន្ត្រី​ដដែល​បានឲ្យដឹង​ទៀតថា ក្នុង​ការខូចខាត​ដំណាំ​ស្រូវ​ដោយ​ជំនន់​ទឹក​ទន្លេមេគង្គ​នេះ បាន​ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន ១,៤៤៦ គ្រួសារ ក្នុង​ឃុំ​ទាំង ៦ ដែល​ត្រូវ​ស្ដារឡើងវិញ​។​

​ទាក់ទង​ទៅនឹង​ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ​ខាងលើ អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា អាជ្ញាធរខេត្ត​បាន​ចុះ​ពិនិត្យ និង​បូក​សរុប​របាយការណ៍​ខូចខាត​រួចហើយ និង​ធ្វើ​ការរាយការណ៍ ជូន​គណៈកម្មការ​គ្រោះមហន្តរាយ និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ដើម្បី​បាន​ពូជស្រូវ​យក​ទៅ​ចែកជូន​ពួកគាត់​ជា​បន្ទាន់ ក្នុង​ពេល​ឆាប់ៗ​នេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com