ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោក អាគី​រ៉ា ដូ​ដា​តេ (Akira DODATE) នាយក​ប្រតិបត្តិ​សាជីវកម្ម​ទេសចរ​ជប៉ុន ចូលជួប​សម្តែង​ការគួរសម - ​សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​ដង្ហែ ព្រះមហាក្សត្រ ស្តេច​យាង​ជា​ព្រះរាជាធិបតីភាព ក្នុង ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​វាល​ព្រះ​ស្រែ​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង - ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង​ជាង ២១ គ​.​ម​. ក្នុង​ខេត្ត​កំពង់ធំ ដែល​ជា​អំណោយ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត - ប្រធានាធិបតី​ទីម័​រឡេ​ស្តេ បំពាក់​គ្រឿង​ឥស្សរិយយស Grand Collar of the Order of Timor-Leste ជូន សម្ដេច​តេជោ - កម្ពុជា ជា​ប្រទេស​ដ៏​ចំណាស់​មួយ មាន​វប្បធម៌​សម្បូរបែប ហើយ​គុណ​តម្លៃ​នៃ​វប្បធម៌​ខ្មែរ ផ្អែកលើ​មូលដ្ឋាន​ព្រះពុទ្ធសាសនា​, ជាពិសេស វប្បធម៌​កតញ្ញូ​, មេត្តា​, ករុណា និង​អហិង្សា ជាគោលការណ៍​សំខាន់​សម្រាប់​រស់នៅ​ក្នុង​សង្គម​ជាមួយគ្នា​ឱ្យបាន​ល្អ​ប្រសើរ ទាំង​ក្នុង​គ្រួសារ និង​សង្គមជាតិ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភា​ទីម័​រឡេ​ស្តេ​ - ​សម្ដេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម José Ramos-Horta ប្រធានាធិបតី​ទីម័​រឡេ​ស្តេ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី - សម្តេច​តេជោ ប្រធានព្រឹទ្ធសភា ជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ប្រា​បូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន់​តូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ - ​សម្តេច តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក​សាស្ត្រាចារ្យ​បណ្ឌិត Dato' Sri Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប និង​សម្តែង​ការគួរសម​​
0

​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពង់ចាម អញ្ជើញ​បិទ​វគ្គ​អប់រំ​នយោបាយ ដល់​ថ្នាក់ដឹកនាំ​មូលដ្ឋាន ស្រុក​ស្រី​សន្ធរ​

​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពង់ចាម អញ្ជើញ​បិទ​វគ្គ​អប់រំ​នយោបាយ ដល់​ថ្នាក់ដឹកនាំ​មូលដ្ឋាន ស្រុក​ស្រី​សន្ធរ​

(​កំពង់ចាម​) នា​រសៀល​ថ្ងៃ​សៅរ៍ ទី​២ ខែតុលា ឆ្នាំ​២០២២ នេះ ឯកឧត្តម អ៊ុន ចាន់​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា -​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បិទ​វគ្គ​អប់រំ​នយោបាយ សម្រាប់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ឃុំ ភូមិ ក្នុង​ស្រុក​ស្រី​សន្ធរ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត ស្រុក ឃុំ និង​មន្ត្រី​គណបក្ស​ពាក់ព័ន្ធ ព្រមទាំង​សិក្ខាកាម​ចូលរួម​ប្រមាណ​ជិត ២០០​នាក់ នៅ​ទីស្នាក់ការ​គណបក្ស​ស្រុក​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណបក្ស​ខេត្ត បាន​ចូលរួម​អបអរសាទរ ចំពោះ​វគ្គ​សិក្សា​ក៏​ដូច​សិក្ខាកាម​ទាំងអស់ និង​បាន​គូសបញ្ជាក់ថា ការរៀនសូត្រ​ក្នុង​វគ្គ​អប់រំ​នយោបាយ​របស់​គណបក្ស គឺជា​ការងារ​ចាំបាច់​សម្រាប់​មន្ត្រី​គណបក្ស​គ្រប់រូប ព្រោះ​ថា​តាមរយៈ​ការរៀនសូត្រ​នេះ នឹង​ផ្តល់​ឲ្យ​សិក្ខាកាម​នូវ​ចំណេះដឹង​លើ​ផ្នែក​នយោបាយ សតិអារម្មណ៍ និង​ការចាត់តាំង​ឱ្យ​កាន់តែ​រឹងមាំ​ឡើង សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​ការអនុវត្ត​ជាក់ស្តែង ទាំង​ក្នុង​ការងារ​កសាង​គណ​បក្ស ទាំង​ក្នុង​ការងារ​ជំនាញ​នៅតាម​ឃុំ របស់ខ្លួន ក៏​ដូច​ក្នុង​ការងារ​ពង្រឹង​មូលដ្ឋាន ជា​ពិសេស​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព ទាំង​៧​ចំណុច​ឱ្យ​ទទួលបាន​ជោគជ័យ ។​

​ឯកឧត្តម បាន​ក្រើនរំឭក​ដល់​សិក្ខាកាម​ទាំងអស់ សូម​បន្ត​ខិតខំ​រួមចំណែក​ជាមួយ​គណៈកម្មាធិការ​នៃ​គណបក្ស​គ្រប់​លំដាប់ថ្នាក់​ក៏​ដូច​សាខា​គណបក្ស​ដែល​ខ្លួន​កំពុង​មាន​ជីវភាព និង​មូលដ្ឋាន​ដែល​ខ្លួន​ចុះ​ទៅ​បំពេញ​ការងារ ដើម្បី​បន្ត​កសាង​ពង្រឹង​គណបក្ស​លើ​គ្រប់​ផ្នែក​ឲ្យ​ឆ្លើយតប​ទៅនឹង​សំណូមពរ​នៃ​សភាពការណ៍ និង​ភារកិច្ច​របស់​គណបក្ស​ក្នុង​ដំណាក់កាល​បច្ចុប្បន្ន​នេះ ជា​ពិសេស​ជួយ​មូលដ្ឋាន ដើម្បី​ដណ្តើម​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​ខាងមុខនេះ , ជួយ​គណៈកម្មាធិកា​រគ​ណ​បក្ស ក្នុង​ការអប់រំ​នយោបាយ​បន្ត​ដល់​មន្ត្រី និង​យុវជន​នៃ​គណបក្ស ដែល​ពុំ​ទាន់​បាន​ទទួល​ការអប់រំ​នយោបាយ​នេះ​នៅឡើយ ស្រប​តាម​ស្ថានភាព និង​លទ្ធភាព​ជាក់ស្តែង​នៅ​តាម​កន្លែង​នីមួយៗ , ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អត្តចរិត និង​សីលធម៌​ល្អ​ប្រពៃ​របស់​មន្ត្រី​គណបក្ស បង្ហាញ​ភាព​ជា​គំរូ ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ លក្ខន្តិកៈ​គណបក្ស និង​ច្បាប់​របស់​រដ្ឋ ចេះ​ស្វ័យ​ត្រួតពិនិត្យ​ខ្លួន ជាប្រចាំ និង​មិន​ត្រូវ​មើលរំលង​ចំណុច​ខ្វះខាត​របស់​ខ្លួន​ឡើយ , ត្រូវ​ផ្សារភ្ជាប់​ខ្លួន​ជាមួយ​ប្រជាជន ដាក់ខ្លួន​ជា​អ្នកបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន យកចិត្តទុកដាក់​អប់រំ​ប្រជាជន លើកកម្ពស់​ការចូលរួម​អនុវត្ត​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល និង​ខិតខំ​ស្វែងយល់ និង​ដោះស្រាយ​តម្រូវការ ឬ​បញ្ហា​នានា​ដែល​ជា​កង្វល់​ដ៏​ត្រឹមត្រូវ​របស់​ប្រជាជន​ឲ្យបាន​ល្អ ទាំង​ប្រជាជន​នៅតាម​មូលដ្ឋាន​ឃុំ , ខិតខំ​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ទាំង​ខាង​ទស្សនៈ គោលជំហរ និង​សកម្មភាព ដើម្បី​ការពារ​រាល់​សមិទ្ធផល​របស់​ជាតិ និង​សម្រេចបាន​ជោគជ័យ​ថ្មីៗ​ទៀត​ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល , បន្ត​ខិតខំ​រៀនសូត្រ​ឲ្យបាន​ជាប់​ជា​ប្រចាំ​តាម​គ្រប់​រូបភាព ដើម្បី​បង្កើន​សមត្ថភាព​ឥត​ឈប់​ឈរ​លើ​គ្រប់​ផ្នែក​។​

​ឯកឧត្តម ប្រធាន​គណបក្ស​ខេត្ត បាន សង្កត់ធ្ងន់​ថា​÷​មន្ត្រី​គណបក្ស​គ្រប់​ថ្នាក់ គ្រប់​ផ្នែក​នៅ​ថ្នាក់​មូលដ្ឋាន ត្រូវ​ប្រកាន់​ជំហរ ការពារ​ដាច់ខាត សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ទប់ស្កាត់​ការប៉ុនប៉ង​បង្ក​ចលនា​របស់​បក្សពួក​ប្រឆាំង និង​មជ្ឈដ្ឋាន​អគតិ សំដៅ​ធានា​ដំណើរការ​អភិវឌ្ឍ ការរស់នៅ​ដ៏​សុខសាន្ត​របស់​ប្រជាជន​កម្ពុជា នឹង​ចូលរួម​គាំទ្រ​យ៉ាង​ក្លៀវក្លា​នូវ​គោលនយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com