ទាន់ហេតុការណ៍
ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ទៅ​ដល់​កោះ​បាលី នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ប្រកបដោយ​សុ​វត្ថិភាព

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ទៅ​ដល់​កោះ​បាលី នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ប្រកបដោយ​សុ​វត្ថិភាព

​នៅវេលា​ម៉ោង​៦.៤០​នាទី​ល្ងាច (​ម៉ោង​នៅ​កោះ​បាលី​) ល្ងាច​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ ២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើដំណើរ​ទៅ​កា​ដល់​ហោះ​បាលី នៃ​ប្រទេស​ឥណ្ឌូនេស៊ី ប្រកប​ដោយ​សុ​វត្តិភាព​ហើយ ដើម្បី​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ G20​។

​ដំណើរ​អញ្ជើញ​ដល់​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ ត្រូវបាន​ទទួល​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជា​ទី​បំផុត​ពី​មន្ត្រី​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ឯកអគ្គរាជទូត​កម្ពុ​ជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​មន្ត្រី​សំខាន់ៗ​ជាច្រើន​ទៀត​។

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានអោយដឹងថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី និង​ចូលរួម​កិច្ចសន្ទនា​ក្រៅ​ផ្លូវការ​របស់​មេដឹកនាំ APEC នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ បន្ទាប់​ពី បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន ឆ្នាំ​២០២២ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​។

​ក្រសួងការបរទេស បាន​បញ្ជាក់ទៀតថា កិច្ចប្រជុំ​កំពូល G20 នឹង​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី​១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​។

​បន្ទាប់មក សម្តេច​តេ​ជោន​ក្នុងឋានៈ​ជា​ភ្ញៀវ​របស់​ប្រធាន​កិច្ចប្រជុំ កំពូល​នឹង អញ្ជើញ​ចូលរួម​ក្នុង​កិច្ចសន្ទនា​ក្រៅ​ផ្លូវការ​របស់​ថ្នាក់ដឹកនាំ APEC ជាមួយ​ភ្ញៀវ នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ទីក្រុង​បាងកក តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com