ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភា​ទីម័​រឡេ​ស្តេ​ - ​សម្ដេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម José Ramos-Horta ប្រធានាធិបតី​ទីម័​រឡេ​ស្តេ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី - សម្តេច​តេជោ ប្រធានព្រឹទ្ធសភា ជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ប្រា​បូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន់​តូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ - ​សម្តេច តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក​សាស្ត្រាចារ្យ​បណ្ឌិត Dato' Sri Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប និង​សម្តែង​ការគួរសម​​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ឯកឧត្តម​បណ្ឌិត មហា​មេ​ដ យូ​សុស​កាឡា ប្រធាន​ប្រតិបត្តិ​អង្គការ អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី​-​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ហ្វាង​ឡ​ង់​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ហ្វាង​ឡ​ង់​

សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ Sanna Marin នាយករដ្ឋមន្ត្រីហ្វាំង​ឡង់ ដែល​ជំនួប​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​ព្រុច​សែ​ល ប្រទេស​បែ​ល​ហ្សិក​។​

​ជំនួប​នេះ គឺ​បាន​ឆ្លុះបញ្ចាំង​ពី​អ្វី​ដែល​ប្រទេស​នៅ​តំបន់​អឺរ៉ុប​បាន​យកចិត្តទុកដាក់​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​ដូចជា​ប្រទេស​កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២​នេះ​។ លោកជំទាវ​បាន​អបអរសាទរ​ចំ​សម្ដេច​តេជោ ចំពោះ​ការងារ​ទាំងឡាយ​ដែល​សម្ដេច​តេជោ​បាន​ដឹកនាំ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​កន្លងមកនេះ​។​លោកជំទាវ​ក៏បាន​អរគុណ​សម្ដេច​តេជោ​ផងដែរ ចំពោះ​ការងារ​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​អង្គការសហប្រជាជាតិ​ដែល​បាន​បោះឆ្នោត​មហាសន្និបាត​នា​ពេល​កន្លង​ទៅ​ដែល​គាំទ្រ​ពី​សភាពការណ៍​នៅ​អ៊ុ​យក្រែន​។​

​ពាក់ព័ន្ធ​ទៅនឹង​ទំនាក់ទំនង​ទ្វេភាគី លោកជំទាវ​បាន​មានប្រសាសន៍ថា ប្រទេស​យើង​ទាំងពីរ​មាន​ទំនាក់ទំនង​ល្អ ហើយ​លោកជំទាវ​ចង់​បន្ត​ជំរុញ​បន្ថែម​ទៀត​រវាង​ប្រទេស​យើង​ទាំង​ពីរ​។ ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏បាន​ផ្លាស់ប្ដូរ​មតិ​យោបល់​ជុំវិញ​ស្ថានភាព​នៅ​មី​យ៉ាម៉ា និង​បញ្ហា​ពិភពលោក​ផង​ដែរ​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ អរគុណ​លោក​ជំទាវ​ចំពោះ​ការគាំទ្រ​ដល់​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២​នេះ​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​ថា​សម្រាប់​ឆ្នាំ​២០២២​នេះ មាន​បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ហើយ​បញ្ហា​នោះ​ទាំងអស់​នោះ​ជា​បញ្ហា​ក្តៅ​។

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា ប្រទេស​យើង​ទាំងពីរ គឺ​មាន​គោលដៅ​រួម​ស្រដៀង​គ្នា ក្នុងពេល​បច្ចុប្បន្ន​នេះ ហើយ​សម្ដេច​តេជោក៏បាន​លើក​ឡើង​អំពី​សារៈសំខាន់ នៃ​ប្រទេស​ហ្វាំង​ឡ​ង់​កន្លងទៅនេះ ក្នុង​ប្រវត្តិសាស្ត្រ ជា​ពិសេស​ពាក់ព័ន្ធ​ទៅនឹង ប្រទេស​ហ្វាង​លង់ដែល​ជា​ទីកន្លែង​ក្នុង​ការចរចា​រវាង​សហរដ្ឋអាមេរិក និង​អតីត​សហភាពសូវៀត ដើម្បី​ចរចា​ក្នុង​ការកំណត់​ការផលិត​អាវុធ​ទាំង​សងខាង​នោះ​។​

​សម្ដេច​តេជោក៏បាន​មាន​ប្រសាសន៍​អំពី​តួនាទី​កម្ពុជា ក្នុង​ការគាំទ្រ​ដល់​ការងារ​មនុស្សធម៌ ដែល​កម្ពុជា នឹង​បញ្ជូន​គ្រូ​ដោះមីន ដើម្បី​បង្ហាត់​ដល់​អ្នក​ដោះ​មីន​នៃ​ប្រទេស​អ៊ុ​យក្រែន និង​ទទួល​សិស្ស​ដោះ​មីន​ពី​ប្រទេស​ឲ្យ​ក្រែន​មក​កម្ពុជា​ផង​ដែរ​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា សម្ដេច​ពិតជា​ចង់ឃើញ ការកើនឡើង​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំង​ពីរ ទោះបី​បច្ចុប្បន្ន​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ក៏​ដោយ​ក៏ប៉ុន្តែ​នៅមានកម្រិត​។​សម្តេច​តេជោក៏បាន​ស្វាគ​មន៍​ចំពោះ​ការបង្កើត នៃ​កុងស៊ុល​កិត្តិយស​របស់​ប្រទេស​ហ្វាំង​ឡ​ង់​ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​បន្ថែមទៀត​។

​ពាក់ព័ន្ធ​ទៅនឹង​ការអភិវឌ្ឍន៍​ធនធានមនុស្ស សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា ការងារ​អទិភាព​ទី​១​របស់​កម្ពុជា គឺ​ផ្ដល់​ទៅលើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​នេះ​ឯង​។​សម្ដេច​ក៏​បាន​ស្នើ​ឱ្យ​ហ្វាង​ឡ​ង់​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​កម្ពុជា​លើ​ផ្នែក​ការទូត​ដែល​បច្ចុប្បន្ន​យើង​មាន​វិទ្យាស្ថាន​ការទូត​នៅ​ក្រសួងការបរទេស​។ ជា​ចុងក្រោយ សម្ដេច​តេជោក៏បាន​ស្នើឲ្យ​លោកជំទាវ​នាយករដ្ឋមន្ត្រី​ហ្វាង​ឡង់ ក្នុង​ការជំរុញ​អ្នកវិនិយោគហ្វា​ង​ឡង់ម​កបណ្ដាក់ទុន​ក្នុងប្រទេស​កម្ពុជា​បន្ថែ​មទៀត​នៅពេល​ខាងមុខ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com