ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភា​ទីម័​រឡេ​ស្តេ​ - ​សម្ដេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម José Ramos-Horta ប្រធានាធិបតី​ទីម័​រឡេ​ស្តេ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី - សម្តេច​តេជោ ប្រធានព្រឹទ្ធសភា ជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ប្រា​បូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន់​តូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ - ​សម្តេច តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក​សាស្ត្រាចារ្យ​បណ្ឌិត Dato' Sri Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប និង​សម្តែង​ការគួរសម​​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ឯកឧត្តម​បណ្ឌិត មហា​មេ​ដ យូ​សុស​កាឡា ប្រធាន​ប្រតិបត្តិ​អង្គការ អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី​-​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​
0

ជន​ចាស់ជរា​ម្នាក់ ជួប​ការលំបាក ទទួលបាន​អំណោយ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!

ជន​ចាស់ជរា​ម្នាក់ ជួប​ការលំបាក ទទួលបាន​អំណោយ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!

​នា​ព្រឹក ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ ជា​សម្ភារ និង​ថវិកា ដែល​ជា​ជំនួយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទៅ​ប្រគល់ជូន​ដល់​
​គ្រួសារ​លោកយាយ សៅ ប៉ៃ អាយុ​៧២​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅ​ពីរ​នាក់​កូនស្រី​ឈ្មោះ សៅ សាវឿន មាន​មុខរបរ​ជា​អ្នក​អនាម័យ នៅ​ក្រុមហ៊ុន ស៊ិន​ទ្រី ដែល​ជួប​ការលំបាក និង​ខ្វះខាត ស្នាក់នៅ ផ្ទះជួល ភូមិ​តាឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​អំណោយ​ដែល​បាន​យក​ប្រគល់ជូន​ដល់​លោកយាយ រួមមាន​ថវិកា​ចំនួន ៥០​ម៉ឺន​រៀល​, អង្ករ​ចំនួន ៥០​គីឡូក្រាម​, មី​០១​កេស​, ត្រីខ​០២​យួរ​, ទឹក​ស៊ី​អី​វ​០១​យួរ​, ទឹកត្រី​០១​យួរ​, ទឹក​សុទ្ធ​០២​កេស​, ទឹកដោះគោឆៅ​០១​យួរ​, ភេសជ្ជៈ​០២​កេស​, សាច់ជ្រូក​ផាត់​កន្លះ​គីឡូក្រាម​, ត្រីងៀត​០១​គីឡូក្រាម​, សាច់ក្រក​០១​គីឡូក្រាម​, សៀង​០១​យួរ​, មុង​០១, ភួយ​០១,​កន្សែង​០១, និង​សម្ភារ​មួយចំនួនទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com