ទាន់ហេតុការណ៍
សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​
0

​សម្ដេច​តេជោ ហ៊ុន​  សែន អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​ស្តារ និង​លើក​កម្រិត​គុណភាព ផ្លូវជាតិ​លេខ​៣១ និង​៣៣

​សម្ដេច​តេជោ ហ៊ុន​  សែន អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​ស្តារ និង​លើក​កម្រិត​គុណភាព ផ្លូវជាតិ​លេខ​៣១ និង​៣៣

នៅ​ព្រឹក ថ្ងៃ​សុក្រ ៨​កើត ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ធ្វើ​ជា​សហ​ធិបតី​បើក​ការដ្ឋាន​ស្តារ និង​លើក​កម្រិត​គុណភាព ផ្លូវជាតិ​លេខ​៣១ និង​ផ្លូវជាតិ​លេខ​៣៣​។​

​តាម​ការ​ឲ្យដឹង​ពី​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អត់​ដឹងថា ផ្លូវជាតិ​លេខ​៣១ មាន​ប្រវែង​សរុប​ជិត ៥៤​គីឡូម៉ែត្រ ចាប់ពី​បែក​គុស (​ចំណុច ប្រសព្វ​ផ្លូវជាតិ​លេខ​៣) ទៅដល់​ទីរួមស្រុក​កំពង់ត្រាច (​ចំណុច​ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៣៣)​។ ផ្លូវ​នេះ​ត្រូវ​ស្ដារ និង​លើក​កម្រិត​គុណភាព​ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ (AC) មាន​កម្រាស់ ៧​សង់ទីម៉ែត្រ និង​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូត​ដល់ ១២​ម៉ែត្រ​។ គម្រោង​នេះ នឹង​រួមបញ្ចូល​នូវ​ការសាងសង់​ស្ពាន​ថ្មី ចំនួន ១​កន្លែង ទទឹង ១២​ម៉ែត្រ និង​ជួសជុល​ស្ពាន​ដែល​មាន​ស្រាប់​ចំនួន ២​កន្លែង ប្រវែង​សរុប ៤០​ម៉ែត្រ និង​ដាក់លូ​គ្រប់​ប្រភេទ​ចំនួន ១៤៤​កន្លែង ផងដែរ​។

​ដោយឡែក​ផ្លូវជាតិ​លេខ​៣៣ មាន​ប្រវែង​សរុប​ជិត ៥៣​គីឡូម៉ែត្រ ចាប់​ពី​ក្រុង​កំពត (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៣) ដល់​ច្រក​លក (​ព្រំដែន​កម្ពុជា​-​វៀតណាម​) រួម​ទាំង​ផ្លូវ​ត​ភ្ជាប់ ក្នុង​ក្រុង​កំពត (​ផ្លូវ​ក្រុង​លេខ ៧០៩)​។ ផ្លូវ​នេះ នឹង​ត្រូវ​ស្ដារ និង​លើក​កម្រិត​គុណភាព​ជា​ប្រភេទ​ផ្លូវ ក្រាល​បេតុង​កៅស៊ូ (AC) មាន​កម្រាស់ ៥​សង់ទីម៉ែត្រ និង​កម្រាស់ ៧​សង់ទីម៉ែត្រ ព្រមទាំង​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូត​ដល់ ១២​ម៉ែត្រ និង​មាន​កំណាត់​ផ្លូវ​ចំនួន ៤​ទីតាំង នឹង​ត្រូវ​ពង្រីក​ជា ៤​គន្លង (២​គន្លង​ទៅ ២​គន្លង​មក​) ប្រវែង​សរុប ១,៤៣១​ម៉ែត្រ និង ១​ទីតាំង​ទៀត នឹង​ត្រូវ​ពង្រីក​ជា ៦​គន្លង (៣​គន្លង​ទៅ ៣​គន្លង​មក​) ប្រវែង ៤៨០​ម៉ែត្រ​។ គម្រោង​នេះ នឹង​រួមបញ្ចូល​នូវ​ការសាងសង់​ស្ពាន​ថ្មី​ចំនួន ១​កន្លែង ប្រវែង ៩០​ម៉ែត្រ ទទឹង ១២​ម៉ែត្រ ស្រប​ជាមួយនឹង​ស្ពាន​ចាស់ និង​ជួសជុល​កែលម្អ​ស្ពាន ដែល​មាន​ស្រាប់​ចំនួន ២​កន្លែង ប្រវែង​សរុប ៦៥​ម៉ែត្រ ព្រមទាំង​ដាក់លូ​គ្រប់​ប្រភេទ​ចំនួន ១៣៤​កន្លែង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បង្ហាញ​ការ​នឹករលឹក​ចំពោះ​បងប្អូន​ពលរដ្ឋ​អ្នក​ខេត្តកំពត​ទាំងអស់ និង​បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ​ខេត្ត​កំពត ដែល​បាន​បោះឆ្នោត​គាំទ្រ​ជូន​គណបក្ស​ប្រជាជន​កាលពី​ខែ​មិថុនា​កន្លង​ទៅ​។ សម្តេច​តេជោក៏បាន​មាន​ប្រសាសន៍​រំពឹងថា អ្នក​ខេត្តកំពត​នឹង​បន្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ត​ទៀត​នៅ​ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខ ដើម្បី​អោយ​សម្តេច​មាន​ឱកាស​បម្រើ​ជាតិ និង​ប្រជាជន ហើយ​ជំរុញ​ភាព​លូតលាស់​របស់​ជាតិ​ត​ទៅ​មុខ​ទៀត​។ នៅថ្ងៃនេះ សម្តេច​តេជោ បាន​មានប្រសាសន៍ថា នៅ​មិន​ដល់​១០​ថ្ងៃ​ទៀត​ទេ ការដ្ឋាន​សាងសង់​ផ្លូវ និង​ស្ពាន​ចំនួន​ពីរ​គម្រោង​ទៀត នឹង​ចាប់ផ្តើម នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​កំពង់ចាម​ដែល​សមិទ្ធផល​ទាំងអស់នេះ ជា​ផ្លែផ្កា​កើតចេញពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា សម្តេច​ពិតជា​រីករាយ ដែល​ពេលវេលា​មិន​ដល់​មួយ​សប្តាហ៍​ផង សម្ដេច​បាន​អញ្ជើញ​រួមគ្នា​ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន​ចំនួន​២​លើក ដើម្បី​បើក​ការដ្ឋាន​ស្តារ និង​លើកកម្ពស់​គុណភាព​ផ្លូវ​ចំនួន​៣​ខ្សែ​។​សម្តេច​តេជោ​បានចាត់ទុ​កការកសាង​ឡើងវិញ​ផ្លូវ​ជាង​លេខ​៣១ និង​៣៣​នាពេលនេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​សម្រាប់​បម្រើ​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ មិនថាតែ​ខេត្តកំពត ខែ​តាកែវ និង​ខេត្ត​កែប ប៉ុណ្ណោះ​នោះ​ទេ គឺ​សម្រាប់​បម្រើ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​តែម្ដង​។ សម្តេច​តេជោ​រំពឹងថា ចិន​នឹង​បន្ត​ជួយ​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៣ (​កំពត​-​វាលរិញ​)​ជា​បន្ត​ទៀត ដែល​ផ្លូវ​នេះ​មាន​ការពិបាក​ក្នុង​ការសាងសង់​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា នយោបាយ​អាទិភាព​៤​យ៉ាង (​ទឹក ផ្លូវ ភ្លើង និង​មនុស្ស​) នៅតែ​ជា​នយោបាយ​មួយ​ដែល​ត្រឹមត្រូវ​សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា​យ៉ាងតិច​រយៈពេល​៣០​ឆ្នាំ​ទៅ​មុខ​ទៀត​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​រំលឹក​ថា បើ​គ្មាន​រដ្ឋប្រហារ​ទម្លាក់​សម្តេច នរោត្តម សីហនុ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០ ទេនោះ កម្ពុជា​នឹង​មាន​ការអភិវឌ្ឍ និង​រីកចម្រើន​ខ្លាំង​បំផុត​មក​ដល់ពេលនេះ​។​

​ទាក់ទង​ទៅនឹង​ទិវា​រំលឹក​ខួប​២៤ ឆ្នាំ ថ្ងៃ​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា មាន​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ នៃ​ការ​ដាក់​ចេញ​នយោបាយ​ឈ្នះ​ឈ្នះ ទើប​ធ្វើឱ្យ​កម្ពុជា មាន​ព្រះមហាក្សត្រ​តែមួយ រាជរដ្ឋាភិបាល​តែមួយ កងកម្លាំង​តែមួយ និង​ការគ្រប់គ្រង​តែមួយ​។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នៃ​ជំងឺ​កូវី​ដ​១៩ សម្តេច​តេជោ ហ៊ុន សែន នៅតែ​បន្ត​អំពាវនាវ​ប្រជាពលរដ្ឋ​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ជាពិសេស​ការ​ទៅ​ទទួលយក​វ៉ាក់សាំង​ដូស​ជំរុញ​។​សម្តេច​តេជោ ក៏​បាន​ប្រកាស​កំណត់​គម្លាត​៦​ខែ ក្នុង​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​បន្តបន្ទាប់​ទៀត​ផង​ដែរ​។ សម្តេច​តេជោ បានបង្ហាញ​ក្តីរីករាយ​ចំពោះ​ការវិវឌ្ឍ​ស្ថានភា​ពសេដ្ឋ​កិច្ច​របស់​កម្ពុជា ក្រោយ​វិបត្តិ​ជំងឺ​កូវី​ដ​១៩​។ សម្តេច​តេជោ បានបញ្ជាក់​ថា ទាំង​គយ និង​ពន្ធដារ ប្រមូល​ចំណូល​បាន​លើស​ផែនការ​ជាង​២៥​ភាគរយ​។​ពន្ធដារ ប្រមូល​ចំណូល​បាន​ប្រមាណ ៣៤០០​លាន​ដុល្លារ កើន​ជាង ១២១​ភាគ​យ និង​គយ​ប្រមូល​ចំណូល​បាន ២៦០០​លាន​ដុល្លារ កើន​ជាង ១០៤​ភាគរយ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ថា រាជរដ្ឋាភិបាល​នៅ​តែ​រក្សា​ការបើក​ប្រាក់បៀវត្សរ៍​តាម​ប្រព័ន្ធ​ធនាគារ ហើយ​មិន​វិល​ទៅ​រក​ការបើក​ប្រាក់បៀវត្សរ៍ ជា​សាច់ប្រាក់​ផ្ទាល់​វិញ​នោះឡើយ​។ សម្តេច​តេជោក៏បាន​ណែនាំ​លោក បណ្ឌិត សុខ ទូច ឱ្យ​ពង្រឹង​ការគ្រប់គ្រង​មន្ត្រី​នៅ​រាជបណ្ឌិត្យសភាកម្ពុជា កុំ​ចង់ឱ្យ​រាជរដ្ឋាភិបាល​បើកប្រាក់​បៀវត្សរ៍​ជា​សាច់ប្រាក់​ដូច​ពីមុន​អី​។

​នៅថ្ងៃនេះ សម្តេច​តេ​ជោបាន​លើកទឹ​ក​ចិត្ត​ដល់​អភិបាលខេត្ត​កំពត ឱ្យ​ប្រឹងប្រែង​ដោះស្រាយ​ជម្លោះ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​ច្រើន​បន្ថែមទៀត​។ សម្តេច​តេ​ជោក៏​លើកទឹក​ចិត្ត​ឱ្យ​ខេត្ត​ដទៃ​យក​គំរូ​តាម​ឯកឧត្តម ម៉ៅ ធនិន ក្នុង​ការដោះស្រាយ​ជម្លោះ​ដីធ្លី​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​ឈរ​លើ​ភាពត្រឹមត្រូវ មិន​លំអៀង​ទៅ​ភាគី​ណាមួយ​នោះ​ទេ​។

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោក៏បាន​ជូន​ពរ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​។ បន្ទាប់មក សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​បញ្ជា​គ្រឿងចក្រ​ជា​និមិត្តរូប បើក​ការដ្ឋាន​សាងសង់​លើ​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ ៣១ និង​៣៣ ចាប់ពី​ពេលនេះ​តទៅ​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com