ទាន់ហេតុការណ៍
ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​អបអរសាទរ​ខួប​លើក​ទី​៤៤ នៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​អបអរសាទរ​ខួប​លើក​ទី​៤៤ នៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា

​នៅ​ព្រឹក ថ្ងៃ​សៅរ៍ ១​រោច ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ថ្ងៃ​ជ័យជម្នះ​៧​មករា លើក​ទី​៤៤​ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣)​យ៉ាង​មហោឡារិក នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។

​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ ទិវា​ជ័យជម្នះ ៧​មករា នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​លោកជំទាវ​, សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​, សម្តេច​ក្រឡាហោម ស ខេង ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ជាច្រើន​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័ន​តាម​ក្រសួង​នានា ភ្ញៀវ​ជាតិ អន្តរជាតិ មន្ត្រី​អង្គទូត សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ផងដែរ​។

​មុន​នឹង​អញ្ជើញ​ថ្លែង​នូវ​សុន្ទ​កថា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​ថ្វាយព្រះពរ​ចំពោះ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចម៉ែ សូម​ព្រះអង្គ​មាន​ព្រះ​ជន្មាយុ​យឺនយូរ ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​បំផុត​សំរាប់​កូនចៅ គ្រប់ៗ​ជំនាន់​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ៧​មករា ឆ្នាំ​១៩៧៩ គឺជា​ថ្ងៃ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​វាយ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បញ្ចប់​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត​នៅ​កម្ពុជា​ដែល​បាន​កាប់សម្លាប់ និង​ធ្វើ​ទារុណកម្ម​ដែល​បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ជិត ៣​លាន​នាក់​។ ការរស់នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ដ៏​អាក្រក់​បំផុត​ដែល​មាន​រយៈពេល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃនោះ គឺ​ពលរដ្ឋ​គ្មាន​សិទ្ធិ​សេរីភាព​ទេ មានតែ​ការ​បំបិទ​សិទ្ធិ​ក្នុង​ការរស់នៅ និង​ការបង្ខិតបង្ខំ​អោយ​ធ្វើការ​ហួសកម្លាំង និង​ការធ្វើ​ទារុណកម្ម និង​កាប់សម្លាប់​អាយុជីវិត​ពលរដ្ឋ​តែ​ប៉ុណ្ណោះ​។​

​ថ្ងៃ ៧ មករា ១៩៧៩ គឺជា​ការ​បើក​ឡើង​វិញ​នូវ​ទំព័រ​សករាជ​ថ្មី​នៃ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។ យើង​ពិតជា​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម​របស់​វីរ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​វីរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ធ្វើ​ការលះបង់​យ៉ាង​ធំធេង​ក្នុង​ការប្រយុទ្ធ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ការពារ​នៃ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បានឲ្យដឹងថា ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ដ៏​កាច​សាហាវ​ដែល​បាន​ឆ្លង​រាតត្បាត​យ៉ាងខ្លាំង ក្នុង​ឆ្នាំ​២០២០-២០២១ បាន​ទទួល​ជោគជ័យ តាមរយៈ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ ការអនុវត្ត​យុទ្ធសាស្ត្រ និង​វិធានការ​ដ៏​មុត​ស្រួច នានា​ប្រកបដោយ​ប្រសិទ្ធភាព និង​ការចូលរួម​ដ៏​សកម្ម​របស់​ប្រជាជន ដែល​បាន​ពង្រឹង​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន ធានា​ដល់​ដំណើរការ​ស្តារ និង​ជំរុញ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​កូរី​ដ​-១៩​។​
​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា វិស័យសេដ្ឋកិច្ច បាន​ងើប​ឡើងវិញ​យ៉ាង​ឆាប់ ដោយសារ​ការខិតខំ​ប្រឹង​ប្រែ​ង ប្រកប​ដោយ​ភាពបុរស​កម្ម និង​ភាពម្ចាស់ការ​របស់​រាជ​រដ្ឋាភិបាល តាមរយៈ​ការដាក់ចេញ​វិធានការ រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច ទាន់​ពេល​ជា​បន្តបន្ទាប់​។ លើ​មូលដ្ឋាន​នេះ សេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​រំពឹងថា នឹង​សម្រេច​បាន​កំណើន ក្នុង​រង្វង់ ៥.៥% ក្នុង​ឆ្នាំ​២០២២ និង​ត្រូវបាន​ព្យាករណ៍​ថា នឹង​សម្រេច​បាន​កំណើន ៦.៦% នៅ​ឆ្នាំ​២០២៣​។ ព្រម​ជាមួយ​នេះ ជីវភាព​ប្រជាជន​រក្សា​បាន​ភាពនឹងន ជា​ពិសេស​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែល​រង​ឥទ្ធិពល​ខ្លាំង​ពី​វិបត្តិ​ជំងឺ​ក​វីដ​-១៩ រួម​ទាំង​ប្រជាជន​ងាយ​រង​ហានិភ័យ​ពី​សម្ពាធ​នៃ​ការ​ឡើងថ្លៃ ទំនិញ​ជា​សាកល និង​ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់ តាមរយៈ​ការអនុវត្ត​កម្មវិធី និង​វិធានការ​អន្តរាគមន៍​សង្គមកិច្ច​នានា​បានទា​ន់ពេល​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឲ្យដឹង​ទៀត​ថា នៅ​ឆ្នាំ​២០២៣​នេះ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ត្រូវបាន​ដំឡើង​ប្រាក់ប្រៀវត្ស​មួយកម្រិត​ទៀត ព្រម​ជាមួយ​នេះ ប្រាក់​សោធន​និវត្តន៍ របស់​អតីត​មន្ត្រីរាជការ និង​អតីតយុទ្ធជន ក៏​ត្រូវបាន​កែសម្រួល និង​ដំឡើង​ផងដែរ​។ ដោយឡែក ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ក​រ និយោជិត ផ្នែក​វាយ​ន​ភ​ណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​សម្ភារៈ​ធ្វើដំណើរ ក៏​ត្រូវបាន​ដំឡើង​ដល់​២០០​ដុល្លារ រួម​ទាំង​ការ​បន្ត​ទទួលបាន អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ពី​ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម របស់​រាជរដ្ឋាភិបាល​។ សម្តេច​តេជោ​បានប្រសាស​ន៍​ថា ពេលនេះ យើង​បាន​ឈាន​ចូល​ឆ្នាំ​២០២៣​ហើយ ដែល​ជា​ឆ្នាំ​ទី​៥ នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា​។ នៅក្នុង​ឆ្នាំ​២០២២ ដែល​ទើបតែ​កន្លងផុត​ទៅ​នេះ កម្ពុជា​បានសម្រេច​សមិទ្ធផល​ថ្មីៗ​ទៀត លើ​មាគ៌ា​នៃ​ការអភិវឌ្ឍ​របស់​ខ្លួន ទោះបី​ជំងឺ​កូវី​ដ​-១៩ មិនទាន់​ត្រូវបាន​លប់បំបាត់​ទាំងស្រុង និង​ត្រូវ​ទទួលរង​ឥទ្ធិពល ពី​ការវិវត្ត​ដ៏​ស្មុគស្មាញ​នៃ​សភាពការណ៍​អន្តរជាតិ​ក្ដី​។​

​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ដែល​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ និង​ការរស់នៅ​ដ៏​សុខដុមរមនា​របស់​ប្រជាជន ត្រូវបាន​ការពារ​យ៉ាង​គត់​មត់ ដោយ​កម្លាំង​ជាតិ​ទាំងមូល ដែល​បាន​រួម​សាមគ្គី​យ៉ាង​រឹងមាំ​ជុំវិញ​រាជរដ្ឋាភិបាល​។​
​ពាក្យស្លោក «​អរគុណ​សន្តិភាព អរគុណ​នយោបាយ​ឈ្នះ ឈ្នះ​» បាន​លាន់​រន្ទឺ​ពាសពេញ​ប្រទេស និង​បាន​ក្លាយជា​ស្មារតី​នៃ​សង្គម​ជាតិ​ដ៏​ខ្លាំងក្លា​រស់​រវើក នៅក្នុង​ដំណើរ​កសាង និង​ការពារ​មាតុភូមិ​។ បើ​យើង​រក្សា​សន្តិភាព​មិនបាន យើង​ពិតជា​មិន​អាច​ទទួល​សមិទ្ធផល គ្រប់យ៉ាង​នៅថ្ងៃនេះ​បានឡើយ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ត​ទៀត​ថា កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ និង​គោលការណ៍​អន្តរជាតិ​នានា និង​ប្រឆាំង​ដាច់ខាត ចំពោះ​ការឈ្លានពាន​នូវ​រដ្ឋ​អធិបតេយ្យ ដោយ​ប្រើ​កម្លាំង ឬ​ការគំរាមកំហែង​ដោយ​ប្រើ​កម្លាំង​។​ឆ្លង​តាម​បទពិសោធន៍​អតីតកាល សម្រាប់​កម្ពុជា គឺ​នៅ​តែ​រក្សា​ទស្សនទាន​ថា មានតែ​ការចរចា​ទេ​ទើប​បញ្ចប់​សង្គ្រាម​បាន ពោល​មិន​អាច​យក​សង្គ្រាម ទៅ​បញ្ចប់សង្គ្រាម​បាន​នោះឡើយ​។​
​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​ដ៏​ស្មុគស្មាញ តានតឹង​នៃ​សភាពការណ៍​សកលលោក​បច្ចុប្បន្ននេះ ដែល​បណ្តាល​មកពី​ការប្រកួតប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ រវាង​មហាអំណាច​ធំៗ ដែល​បាន​ធ្វើឲ្យ​រង្គោះរង្គើ​ដល់​សណ្តាប់ធ្នាប់​អន្តរ​ជាតិ និង​គំរាមកំហែង​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព ជា​សាកល​នោះ សម្តេច​សូម​យក​ឱកាស​នេះ​បញ្ជាក់​ជាថ្មី នូវ​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ដែល​ជា​ប្រទេស​ដ៏​សកម្ម​មួយ នៃ​អង្គការ​សហប្រជាជាតិ ក្នុង​ការចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ ក្នុង​ការការពារ​សណ្តាប់ធ្នាប់​អន្តរជាតិ ដែល​ផ្អែកលើ​ច្បាប់ និង​ការពង្រឹង​ប្រព័ន្ធ​ពហុភាគី​និយម ដែល​ប្រកបដោយ​បរិ​យាប​ន្ន តម្លាភាព យុត្តិធម៌ និង​បើកចំហ ដើម្បី​ធានា​ដល់​ការកសាង​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និង​ការលើកកម្ពស់​គុណភាព​នៃ​ជីវិត និង​ការរស់នៅ​របស់​ប្រជាជន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បន្តទៀតថា កម្ពុជា​ត្រូវតែ​រួមគ្នា​ការពារ និង​ថែរក្សា​សន្តិភាព​អោយបាន​គង់វង្ស​ជាដាច់ខាត ពីព្រោះ​សន្តិភាព​បាន​នាំមក​នូវ​ការអភិវឌ្ឍ និង​រីកចម្រើន​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការដឹកនាំ​នាវា​កម្ពុជា​អោយ​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន ជាពិសេស​កិច្ចការពារ និង​ថែរក្សា​សន្តិភាព​អោយបាន​គង់វង្ស និង​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ផ្សេងៗ​ដើម្បី​បំពេញ​តម្រូវការ​នៃ​ការរស់នៅ​របស់​ប្រជាជន​, ការយកចិត្តទុកដាក់​ចំពោះ​ជន​ងាយ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ​, និង​ធ្វើអោយ​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើង​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ដៃគូ និង​ប្រទេស​ជា​មិត្ត​ទាំងអស់ ដែល​កន្លងមក​តែងតែ​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ និង​បាន​ផ្តល់​នូវ​ជំនួយ​ផ្សេងៗ​ដល់​កម្ពុជា​ក្នុង​ការកសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​។ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​រួបរួម​គ្នា​ថែរក្សា​សន្តិភាព ពង្រឹង​ឯកភាព​ជាតិ​ខ្មែរ និង​រួម​គ្នា​ថែរក្សា​សមិទ្ធផល​ជាតិ​ទាំងឡាយ​អោយបាន​នៅ​គង់វង្ស​ស្ថិត​ស្ថិរ​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ជាតិ​គ្រប់​ជំនាន់​។​

​មុន​នឹង​បញ្ចាប់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានព្រគេន​ពរ​ដល់​ព្រះសង្ឈ និង​ជូនពរ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័ន​តាម​ក្រសួង​នានា ភ្ញៀវ​ជាតិ អន្តរជាតិ មន្ត្រី​អង្គទូត សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជួបតែ​សេចក្តីសុខ​ចម្រើន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com