ទាន់ហេតុការណ៍
ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)
0

1291 កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុងតែ​មមាញឹក​ទទួល​បណ្តឹង និង​ព័ត៌មាន​ផ្សេងៗ ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ យ៉ាងសកម្ម​!

1291 កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុងតែ​មមាញឹក​ទទួល​បណ្តឹង និង​ព័ត៌មាន​ផ្សេងៗ ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ យ៉ាងសកម្ម​!

១២៩១ គឺជា​លេខ​ទូរស័ព្ទ​បន្ទាន់ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ផ្តួចផ្តើម​បំពាក់​ឡើង​ដោយ​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បាន​ទទួល​ការអនុញ្ញាតឲ្យ​ដាក់​ដំណើរការ ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុង​គោលបំណង​បម្រើ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ធ្វើ​ការទំនាក់ទំនង​ផ្តល់​ព័ត៌មាន​អំពី​ហេតុការណ៍​បន្ទាន់ ឬ បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ការប្តឹង​បន្ទាន់​ចំពោះ​បញ្ហា​ដែល​ពួកគាត់​ជួបប្រទះ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​

​ក្នុង​រយៈកាល​កន្លងមក ពេល​បាន​ទទួល​សេចក្តីរាយការណ៍ និង​បណ្តឹង​ប្រចាំថ្ងៃ តាមរយៈ​លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ ហើយ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​ចុះជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ភ្លាមៗ ទាន់​សភាពការណ៍​ប្រកប​ដោយ​ភាព កក់ក្តៅ​បំផុត​។ ជាក់ស្តែង ហេតុការណ៍​បន្ទាន់​ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ជួយ​សម្របសម្រួល និង​ដោះស្រាយ​ជូន​ពលរដ្ឋ​តាមរយៈ សេចក្តីរាយការណ៍ និង​បណ្តឹង​តាម​លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ ក្នុង​ឆ្នាំ​២០២២ កន្លងទៅ សរុប​ចំនួន​១៨៧១​ករណី ក្នុងនោះ​មានដូចជា​៖ ករណី​ហិង្សា​, ករណី​បែក​ថ្នាំ​អុកឡុក​គ្រួសារ​, ករណី​ដេញ​កាប់​ប្លន់​យក​ម៉ូតូ​, ករណី​គ្រោះថ្នាក់​ចរាចរណ៍​, ករណី​អគ្គីភ័យ​, ករណី​ចាក់​ធុងបាស​រំខាន​អ្នកជិតខាង​នា​ពេល​អាធ្រា​ត​, ករណី​លួច​, ករណី​ទំនាស់​អ្នកជិតខាង​, ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន និង​មាន​ករណី​ផ្សេងៗ​ទៀត​ជាច្រើន ដែល​ជា​កង្វល់​របស់ ប្រជាពលរដ្ឋ ត្រូវការ​ជំនួយ​ជា​ចាំបាច់​។​

​បើសិនជា​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ បាន​ជួប​ហេតុការណ៍​ត្រូវការ​អន្តរាគមន៍​បន្ទា​ន់ ពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​បងប្អូន​ហៅ​ទូរស័ព្ទ​ទៅកាន់​លេខ​១២៩១ ឬ អាច​ទាក់ទង​តាម​បណ្តាញ Telegram, WhatsApp របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​លេខ 031 5555 669 ឬ​អាច​ឆាត​ទៅកាន់​ផេក​ហ្វេស​ប៊ុក​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មានឈ្មោះ​ថា Phnom Penh Gendarmerie​។

​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​សូម​អភ័យទោស​ផងដែរ ប្រសិន​បើ​បងប្អូន​ពុំ​មាន​ការចាំបាច់​ជាក់ស្តែង​អ្វី​ទេ សូមមេត្តា​កុំ​ហៅ​ទូរស័ព្ទ​ទៅ​រំខាន​ក្រុមការងារ ដើម្បី​ទុក​ពេលវេលា​ឲ្យ​ក្រុមការងារ បម្រើ​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​ត្រូវការ​ជំនួយ​បន្ទាន់​ពិតប្រាកដ​៕ សូម​អរគុណ​!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com