ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី - សម្តេច​តេជោ ប្រធានព្រឹទ្ធសភា ជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ប្រា​បូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន់​តូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ - ​សម្តេច តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក​សាស្ត្រាចារ្យ​បណ្ឌិត Dato' Sri Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប និង​សម្តែង​ការគួរសម​​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ឯកឧត្តម​បណ្ឌិត មហា​មេ​ដ យូ​សុស​កាឡា ប្រធាន​ប្រតិបត្តិ​អង្គការ អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី​-​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២២ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២២ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​

នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី ២១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​កិត្តិយស​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២២ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ដែល​កិច្ចប្រជុំ​នេះ​មាន​វត្តមាន​ស្ត្រី​ជា​តំណាង​មកពី​បណ្តា​ស្ថាប័ន អង្គភាព​សរុប​ជាង​៦០០​នាក់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ដែល​បាន​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការកសាង និង​អភិវឌ្ឍ​សង្គមជាតិ​។ សម្តេច​តេជោ​បាន​បន្តថា បច្ចុប្បន្ន ស្ត្រី បាន​ចូលរួមចំណែក​ក្នុង​កិច្ចការងារ​ជា​ច្រើន​វិស័យ​។​

​លោកជំទាវ​កិត្តិ​បណ្ឌិត អុឹង កន្ថាផាវី ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី​បាន​គោរព​រាយការណ៍ ដោយ សង្ខេប​អំពី​លទ្ធផល​ការងារ​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២២ របស់​ក្រសួង ស្ថាប័ន អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ក្នុង​នោះ​ប្រតិភូ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ចំនួន ១២ រូប បាន​ចូល​ក្រាប​បង្គំ​គាល់​ថ្វាយព្រះពរ​ជ័យ​ក្នុងឱកាស ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​គម្រប់ ៨៦ ព្រះវស្សា យាង​ចូល ៨៧​ព្រះវស្សា សម្តេច​ព្រះ​មហា​ក្សតី ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះ​ប្រធានកិត្តិយស​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី និង​ទូលថ្វាយ​របាយ ការណ៍​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​ផែនការ​សកម្មភាព​ឆ្នាំ​២០២២ និង​អនុសាសន៍ ១២ ចំណុច របស់ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ដាក់ចេញ​ឱ្យ​អនុវត្ត​ឆ្នាំ​២០២២ ដោយ​ព្រះអង្គ​បាន​កោតសរសើរ​ចំពោះ​លទ្ធផល​ដែល​សម្រេចបាន​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្ដេច ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ដ៏​រឹងមាំ​ក្នុងការ ជំរុញ​សកម្មភាព​ការងារ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ឱ្យ​ទទួល​សមិទ្ធផល​ជា​បន្តបន្ទាប់ ក្នុង​ការលើកកម្ពស់​សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូរ តួនាទី​របស់​ស្ត្រី និង​មាន​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​។​

​របាយការណ៍​ក៏​បាន​បង្ហាញ​អំពី​លទ្ធផល​ដែល​សម្រេច​ជាច្រើន​ទៀត​នៅ​លើ​វិស័យ​ផ្សេងៗ ជា​ពិសេស​ការអភិវឌ្ឍ​សមត្ថភាព​ស្ត្រី​ជា​ថ្នាក់​ដឹកនាំ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ការអភិវឌ្ឍ​សមត្ថភាព​ដល់​ស្ត្រី​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ជា​នារី នៅ​ថ្នាក់​ជាតិ ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​ដោយ​ថ្នាក់​ដឹកនាំ​ស្ថាប័ន ហើយ​ក្រសួង​កិច្ចការនារី បាន​រៀបចំ​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រី​កិច្ចការនារី​ក្នុងការ​អនុវត្តការ​ងារ ការស្វែងរក​ការគាំទ្រ​មតិ ការបញ្ជ្រាប​យេនឌ័រ និង​បរិ​យាប​ន្ន សីលធម៌​សង្គម និង​ភាព​ជា​អ្នកដឹកនាំ និង​ដាក់បញ្ចូល​ទៅ​ក្នុង​កម្មវិធី​វិនិយោគ ឃុំ សង្កាត់ និង​សមាហរណកម្ម​ផែនការ​ឃុំ សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ​។​

​លោកជំទាវ​បន្តថា​៖​នៅ​ឆ្នាំ​២០២២ មន្ត្រីរាជការ​ស្ត្រី មាន​ចំនួន ៦៨២២ នាក់ នៃ​មន្ត្រីរាជការ​សរុប ២៨៥៤២​នាក់ បានទទួល​ការពង្រឹង​សមត្ថភាព​លើ​ចំណេះដឹង និង​ជំនាញ​ផ្សេងៗ ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​។​

​ក្នុង​វិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា ស្ត្រី​បាន​ក្លាយជា​កម្លាំងចលក​រ​ដែល​បាន​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច ជាតិ និង​ការអភិវឌ្ឍ​សង្គម​។ កម្លាំង​ពលកម្ម​ស្ត្រី​មាន​ប្រមាណ ៨៤ % ហើយ​ស្ត្រី​ប្រមាណ ៦១% ជា​ម្ចាស់​អា​ជី​កម្ម ឬ អ្នក​ធ្វើ​ធុរកិច្ច ដែល​ជា​អត្រា​ខ្ពស់​ក្នុង​តំបន់​។ នៅ​ឆ្នាំ​២០២២ ស្ត្រី​ជា​ម្ចាស់​ក្រុមហ៊ុន មាន​កើនឡើង​ចន្លោះ​ពី ២០%​ទៅ ២២% និង​ស្ត្រី​ជា​ម្ចាស់​សហគ្រាស​កើន​ពី​ចន្លោះ​ពី ៣០% ទៅ ៣២%​។​ទោះជា​យ៉ាងណា លោកជំទាវ​បញ្ជាក់ថា​៖​ទន្ទឹម​នឹង​លទ្ធផល​សម្រេច​បាន​នេះ នៅ​មាន​បញ្ហា​ប្រឈម និង​កង្វល់​មួយចំនួន​ដែល​ត្រូវ​បន្ត​រួម​គ្នា​ដោះស្រាយ តាមរយះ​យន្ត​ការបញ្ជ្រាប​យេនឌ័រ​នៅ​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ កិច្ច​ការពារ​សិទ្ធិ​ស្ត្រី តម្រូវ​ឱ្យមាន​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន ពង្រីក​វិសាល ភាព​ការងារ ដើម្បី​ឆ្លើយតប​ទៅ​ការវិវត្តន៍​ថ្មីៗ និង​បញ្ហា​របស់​ស្ត្រី និង​ក្មេង​ស្រី មាន​ជាអាទិ៍ បទពិសោធន៍ ចំណេះដឹង ជំនាញ ទីផ្សារការងារ និង​មុខរបរ និង​សុវត្ថិភាព​ពាក់ព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ដើម​។

​លោកជំទាវ​បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​និង​ជា​អនុប្រធាន​កិត្តិយស​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ដែល​បាន​ផ្តល់​អាទិភាព​ខ្ពស់​ក្នុង​ការជំរុញ និង​លើកកម្ពស់​សមភាព​យេនឌ័រ និង​ស្ថានភាព​ស្ត្រី​លើ​គ្រប់​វិស័យ និង​គ្រប់​កម្រិត ក្នុង​ការអនុវត្ត​ច្បាប់ គោលនយោបាយ និង​វិធានការ​នានា តាមរយៈ​យន្តការ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ជាពិសេស សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​ជានិច្ចកាល​តែង​ផ្តល់​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ទាំង​ស្មារតី និង​ថវិកា​ដល់​ដំណើរការ​សកម្មភាពរ​បស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ឱ្យ​សម្រេចបាន​នូវ​វឌ្ឍនភាព​ជាទី​មោទនៈ ក្រោម​សុខ​សន្តិភាព​ជាតិ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com