ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សំណេះសំណាល​ជាមួយ​សកម្មជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ​

​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សំណេះសំណាល​ជាមួយ​សកម្មជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ​

(​ភ្នំពេញ​) ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល សំណេះសំណាល​ជាមួយ​សកម្មជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៣​។​

​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ការជួបជុំ​ក្នុង​ទ្រង់ទ្រាយ​ធំ​ប្រកប​ដោយ​ភាព​រីករាយ និង​ត្រជាក់ត្រជុំ​ក្នុងថ្ងៃនេះ ជាមួយនឹង​វត្តមាន​របស់​សកម្មជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​រហូត​ប្រមាណ ៨,០០០ នាក់ គឺ​ពិតជា​មាន​សភាព​ខុសពី​រយៈពេល​ជាង ២ ឆ្នាំមុន ដែល​ពេលនោះ​រាជធានី​ភ្នំពេញ​កំពុង​ត្រូវបាន​ញាំញី​ដោយ​ជំងឺ​កូវី​ដ​-១៩​។ ទីតាំង​កោះ​ពេជ្រ​នេះ​ផ្ទាល់ ត្រូវបាន​រៀបចំ​ជា​មណ្ឌល​ព្យាបាល​ដើម្បី​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ ហើយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ រួម​ទាំង​បងប្អូន​នៅ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក៏​ទទួលរង​នូវ​ផល​ប៉ះពាល់​ពី​ការ​រាតត្បាត​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផង​ដែរ​។ យ៉ាងណាក៏ដោយ ក្រោម​ការដឹកនាំ​ប្រកបដោយ​យុទ្ធសាស្ត្រ​របស់ សម្តេច​តេជោ ប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី និង​ដោយ​មាន​ការចូលរួម​ពី​កម្លាំង​សាមគ្គី​ជាតិ​ទាំងមូល សភាពការណ៍​អាសន្ន ត្រូវបាន​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា ដែល​ធ្វើឱ្យ​អត្រា​ស្លាប់​មាន​កម្រិត​ទាប ហើយ​អាយុជីវិត​របស់​អ្នកជំងឺ​រាប់សែន​នាក់​ត្រូវបាន​សង្គ្រោះ ខណៈ​ដែល​ជីវភាព​របស់​ប្រជាពលរដ្ឋ​រាប់​លាន​អ្នក​ត្រូវបាន​ធានា​ការពារ និង​ស្តារ​ឱ្យ​មាន​លំនឹង​ឡើង​វិញ​រួច​ផុត​ពី​វិបត្តិ​។​

​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា សូម​អរគុណ​ចំពោះ​ការជ្រើសរើស​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ប្រកប​ដោយ​ក្តីស្រឡាញ់ និង​ជំនឿ​ជឿជាក់​មកលើ​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​។ ពិតណាស់ ពាក្យ​ក្នុង ឬ​ក្រៅ​ប្រព័ន្ធ គឺ​គ្រាន់តែ​ជា​ការ​កំណត់​និយមន័យ​ជា​លក្ខណៈ​បច្ចេកទេស​សេដ្ឋកិច្ច​តែប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ គឺ​វិនិយោគិន​, ពាណិជ្ជករ​, អាជីវករ​, សិ​ប្បករ​, កម្មករ​-​និយោជិត និង​សហគ្រិន​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ គឺ​សុទ្ធសឹង​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​គ្នា​ទាំងអស់ និង​ជា​សមាជិក​-​សកម្មជន​គណបក្ស ដែល​មាន​សិទ្ធិ និង​ការទទួលខុសត្រូវ​តែមួយ ហើយ​ក៏​ទទួលបាន​នូវ​ការយកចិត្តទុកដាក់​គិតគូរ​ជួយ​ទំនុកបម្រុង​គាំពារ​ដូច​គ្នា​ផង​ដែរ ស្របទៅតាម​គោលនយោបាយ​ចំពោះ​វិស័យ​នី​មួយៗ​។​

​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​តែង​បាន​ផ្តល់​នូវ​ការ​គាំពារ និង​ការគាំទ្រ​ដល់​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​រួមមាន​ជាអាទិ៍​៖ ទី​១. ជីវភាព​ប្រកបដោយ​ក្តី​សុខ​សាន្តនៅក្នុង​សុខសន្តិភាព​, ទី​២. សន្តិសុខ​, សុវត្ថិភាព​, ស្ថិរភាព​សង្គម​, ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​សិទ្ធិ​សេរីភាព​លើ​ការប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ​ដែល​ច្បាប់​អនុញ្ញាត រួម​ទាំង​កា​អនុគ្រោះ​លើ​ការចំណាយ​ដើម្បី​បំពេញ​អនុលោមភាព​, ទី​៣. ឱកាស​ក្នុង​ការសិក្សា​រៀនសូត្រ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ទី​៤. ការផ្តល់​នូវ​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល ដើម្បី​ជួយ​កាត់បន្ថយ​ចំណាយ​លើ​ការព្យាបាល​ជំងឺ​, ទី​៥. ការ​គាំពារ​ផ្នែក​ច្បាប់ និង​ការពង្រឹង​អភិបាលកិច្ច​ល្អ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​សេវា​សាធារណៈ និង​ទី​៦. ការលើកទឹកចិត្ត​ឱ្យ​ចូលរួម​ទៅក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​តាម​រយៈ​ការរៀបចំ​យន្តការ​ចុះបញ្ជី និង​ការអនុគ្រោះ​ផ្សេងៗ ដើម្បី​ផ្តល់​ភាពស្របច្បាប់ និង​អត្ថប្រយោជន៍​នានា​។​

​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ដែល​មាន​ស្នាដៃ បទពិសោធន៍ និង​ការប្តេជ្ញា​ចិត្ត​ក្នុង​ការបម្រើ​ជាតិ និង​ប្រជាជន ដោយ​ឈរ​លើ​ស្មារតី និង​បុព្វហេតុ​ឥត​ងាករេ​គ្រប់​ជំនាន់ គឺ​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​រីកចម្រើន​ក្លាយជា​ប្រទេស​អ្នកមាន និង​ប្រជាជន​មាន​ជីវភាព​ធូរធា​សម្បូរ​សប្បាយ​ក្រោម​ម្លប់​ដ៏​ត្រជាក់ត្រជុំ​នៃ​សន្តិភាព​។ ដូច្នេះ សូម​សកម្ម​យុវជន​ទាំងអស់​បន្ត​ជឿ​ទុកចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​បន្ត​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណ​បក្ស ជាពិសេស​បន្ត​ធ្វើ​អំពើ​ល្អ​បម្រើ​ប្រជាពលរដ្ឋ​ស្រប​តាម​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​។​

​ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មជន​យុវជន​គណបក្ស​នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប្រកប​ដោយ​សហគ្រិនភាព​, គំនិត​ច្នៃប្រឌិត និង​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់ តាមរយៈ​ការចូលរួម​ចំណែក​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​កិច្ចការ​សង្គម​, វប្បធម៌​, សេដ្ឋកិច្ច និង​មនុស្សធម៌ ក៏​ដូច​ជា​សកម្មភាព​ផ្សព្វផ្សាយ​អំពី​ស្នាដៃ និង​សមិទ្ធផល​នានា​របស់​គណបក្ស ដើម្បី​ធានា​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​យើង​អាច​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ​ក្នុង​ការជ្រើសរើស​គណបក្ស​ដែល​ខ្លួន​ស្រឡាញ់ និង​ជឿទុកចិត្ត សម្រាប់​បន្ត​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះ​ទៅរក​វឌ្ឍនភាព វិបុលភាព និង​សុខដុមរមនា ជានិច្ច​ត​ទៅ​សម្រាប់​អ្នកជំនាន់ក្រោយ​គ្រប់​សម័យកាល​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com