ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី - សម្តេច​តេជោ ប្រធានព្រឹទ្ធសភា ជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ប្រា​បូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន់​តូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ - ​សម្តេច តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក​សាស្ត្រាចារ្យ​បណ្ឌិត Dato' Sri Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប និង​សម្តែង​ការគួរសម​​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ឯកឧត្តម​បណ្ឌិត មហា​មេ​ដ យូ​សុស​កាឡា ប្រធាន​ប្រតិបត្តិ​អង្គការ អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី​-​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​អប់រំ យុវជន និង​កីឡា​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​អប់រំ យុវជន និង​កីឡា​

នៅ​សៀ​ល​ថ្ងៃ​ពុធ ៧​រោច ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ចាស់ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ពិធី​នេះ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលសន្និសីទ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា​។ សន្និបាត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ឆ្នាំ​នេះ ធ្វើឡើង​ក្រោម​ប្រធានបទ «​បរិវត្ត​កម្ម នៃ​វិស័យ​អប់រំ​»​។

​សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គសន្និបាត​អប់រំ ដែល​បាន​ដំណើរការ​ដោយ​រលូន និង​ទទួល​បាន​សមិទ្ធផល​គួរ​ជាទី​មោទនៈ​លើ​ការងារ​អប់រំ ការអភិវឌ្ឍ​យុវជន និង​ការអប់រំ​កាយ និង​កីឡា​ដោយ​បាន​ពិនិត្យឡើងវិញ​នូវ​សមិទ្ធផល​សម្រេចបាន ក្នុង​រយៈពេល​១០​ឆ្នាំកន្លងមក តាមរយៈ​ការអនុវត្ត​ការកែទម្រង់​ជា​បន្តបន្ទាប់ ក៏ដូចជា​វឌ្ឍនភាព​ស​ម្រេច​បាន​ក្នុង​ឆ្នាំ​សិក្សា​កន្លងមក ព្រមទាំង​បាន​ដាក់ចេញ​នូវ​អាទិភាព ៨ ចំណុច សម្រាប់​ទិសដៅ​ការងារ​នា​ពេល​ខាង​មុខ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ស្រប​តាម​បរិការណ៍​ថ្មីៗ​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ទាំង​ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​ក្នុង​ខណៈ​ដែល​កម្ពុជា កំពុង​រក្សាបាន​នូវ​សុខ​សន្តិភាព​ពេញលេញ ស្ថិរភាព​នយោបាយ​និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ព្រមទាំង​បាន​ឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​កម្ពុជា​នៅ​ឆ្នាំ ២០៣០ និង​ឆ្នាំ​២០៥០​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សមិទ្ធផល​ដែល​ទទួលបាន ពិតជា​បាន​ស្តែង​ចេញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​កិច្ចសហការ​យ៉ាង​ស្អិតរ​មួ​តរបស់​ថ្នាក់ដឹកនាំ​បុគ្គលិក​អប់រំ​គ្រប់​លំដាប់ថ្នាក់ លោកគ្រូ​អ្នកគ្រូ មាតាបិតា សហគមន៍ និងឤ​ជ្ញាធរ​ដែនដី ក្នុង​ការអភិវឌ្ឍ​វិស័យ​អប់រំ​ឱ្យមាន​ការរីកចម្រើន​ទៅមុខ ស្រប​តាម​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន ជាមួយ​នឹង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ សម្តេច​តេជោ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដៃគូ​អភិវឌ្ឍ អង្គការ​ជាតិ​-​អន្តរជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​សហការ និង​ផ្តល់​ការឧបត្ថម្ភ​គាំទ្រ​ទាំង​សម្ភារៈ ថវិកា និង​បច្ចេកទេស​។​

​សម្តេច​តេជោ​សូម​គាំទ្រ​ចំពោះ​កម្មវិធី​កែទម្រង់ វិធានការ និង​អាទិភាព ដែល​អង្គសន្និបាត​បាន​ដាក់ចេញ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ សមិទ្ធផល​នាពេល​បច្ចុប្បន្ន និង​កាលានុវត្តភាព​ថ្មីៗ និង​ការកំណត់​ទិសដៅ​ការកែទម្រង់​ច្បាស់លាស់ ប្រកប​ដោយ​ភាពជាក់ស្តែង​និយម ជាមួយ​នឹង​គោលដៅ​ជាក់លាក់ ព្រមទាំង​មាន​រចនាសម្ព័ន្ធ​ដឹកនាំ និង​មាន​យន្តការ​អនុវត្ត​ច្បាស់លាស់ ដើម្បី​កសាង​មូលធន​មនុស្ស​ដែល​មាន​សក្តានុពល ទាំង​ចំណេះដឹង ជំនាញ និង​អាកប្បកិរិយា​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ ។​

​សម្តេច​តេជោ​បានប្រសាស​ន៍​ទៀតថា រាជរដ្ឋាភិបាល​នឹង​បន្ត​ផ្តល់ឤ​ទិភាព​ក្នុង​ការជ្រើសរើស និង​បណ្តុះបណ្តាល​គ្រូបង្រៀន ដើម្បី​បំពេញ​បន្ថែម​នូវ​តម្រូវការ​គ្រូបង្រៀន​ប្រកបដោយ​គុណភាព ការ​កៀរគរ និង ការផ្តល់​ធនធាន​បន្ថែ​ម​ទៀត សម្រាប់​គាំទ្រ​ដល់​ការអភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន ការអនុវត្ត​ការកែទម្រង់​សាលារៀន ការអភិវឌ្ឍ និង​ការលើកកម្ពស់​បំណិន​សតវត្ស​ទី ២១ ដល់​យុវជន​ការអប់រំ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ការជំរុញ​ការអប់រំ​ឌីជីថល​ការកែទម្រង់​សាលា​គរុកោសល្យ ការលើកកម្ពស់​សុខភាព​សិក្សា និង​ការបង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​នៅ​គ្រឹះស្ថានឧត្តមសិក្សា​។​

​នៅក្នុង​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ផ្តល់​អនុសាសន៍​ចំនួន​៦​ចំណុច ដូចខាងក្រោម​៖
១-​បន្ត​ពង្រឹង និង​អភិវឌ្ឍ​ប្រព័ន្ធ​អប់រំ​ឱ្យ​កាន់តែ​រឹងមាំ មាន​ភាពបុរេ​សកម្ម ទំនើបកម្ម និង​ឆ្លើយតប​ទៅ​នឹង​បរិការណ៍​-​ជាតិ និង​អន្តរជាតិ ។ ជាមួយនេះ ការធានាបាន​នូវ​សេវា​អប់រំ ដែល​មាន​ប្រសិទ្ធភាព និង​គុណភាព ប្រកបដោយ​សមធម៌ បរិយាប័​ន្ន ព្រមទាំង​លើកកម្ពស់​ឱកាស​ក្នុង​ការសិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំងអស់គ្នា ជា​ពិសេស​ត្រូវ​ខិតខំ​រិះរក​វិធានការ ដែល​កាន់តែ​មាន​ប្រសិទ្ធភាព ដើម្បី​លើកកម្ពស់​លទ្ធផល​សិក្សា​របស់​សិស្ស​នៅ​គ្រប់​កម្រិត ។​
២-​បន្ត អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន និង​មន្ត្រី​អប់រំ​ឱ្យបាន​ពេញលេញ មាន​ភាពរស់រវើក និង​ប្រទាក់ក្រឡា​គ្នា តាមរយៈ​ធានា​ភាព​ស័ក្តិ​សិទ្ធ​នៃ​ភាពជា​អ្នកដឹកនាំ និង​ការគ្រប់គ្រង​របស់​មន្ត្រី​អប់រំ​គ្រប់​លំដាប់ថ្នាក់ រួម​ទាំង​ការកែទម្រង់​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ ការលើកកម្ពស់​ប្រសិទ្ធភាព​ហិរញ្ញប្បទាន​សហ​-​ប្រតិបត្តិការ ការកសាង​គោលនយោបាយ និង​ផែនការ​អប់រំ និង​ការអភិវឌ្ឍ​វិជ្ជាជីវៈ​ជា​ប្រចាំ សម្រាប់​បុគ្គលិក​អប់រំ និង គ្រូបង្រៀន​។​
៣-​បន្ត​អភិវឌ្ឍ​ការអប់រំ​ឌីជីថល សម្រាប់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅក្នុង​បរិការណ៍​បរិវត្ត​កម្ម​សង្គម និង សេដ្ឋកិច្ច​ឌីជីថល ដោយ​ត្រូវ​បន្ត​ធ្វើ​សមាហរណកម្ម​វិស័យ បច្ចេកវិទ្យា​ឌីជីថល​ទៅក្នុង​កម្មវិធីសិក្សា​គ្រប់​កម្រិត​នៃ​ប្រព័ន្ធ​អប់រំ បំពាក់​បន្ទប់ពិសោធន៍​ឌីជីថល ត​ភ្ជាប់​បណ្តាញ​អគ្គិសនី និង​អ៊ី​ន​ធើ​ណិ​ត​នៅ​តាម​គ្រឹះស្ថានសិក្សា លើកកម្ពស់​គុណវុឌ្ឍិ និង​សមត្ថភាព​ឌីជីថល​ដល់​គ្រូ​បង្រៀន ការបញ្ចូល​ការប្រើប្រាស់ បច្ចេកវិទ្យា​ទៅ​ក្នុង​ការបង្រៀន និង​រៀន ការកែលម្អ​មាតិកា​ឌី​ជី​-​ថ​ល និង​ការបង្កើត​មជ្ឈមណ្ឌល​អប់រំ​ឌីជីថល និង​ផ្សព្វផ្សាយ​វេទិកា​ឌីជីថល​ឱ្យ​កាន់តែ​ទូលំទូលាយ និង​គ្រប់​ជ្រុងជ្រោយ ។​
៤-​អនុវត្ត​ឱ្យ​កាន់តែ​សកម្ម​លើ​ការងារ​កាយ​រឹទ្ធ និង ការអភិវឌ្ឍ​យុវជន ដើម្បី​ឱ្យ​កុមារ និង​យុវជន​មាន​ស្មារតី​ទទួលខុសត្រូវ មាន​ជំនឿ​លើ​សមត្ថភាព​របស់​ខ្លួន និង​ប្រកាន់ខ្ជាប់​នូវ​ទង្វើ​វិជ្ជមាន​ក្នុងសង្គម មាន​សីលធម៌ និង​ការរស់នៅ​ក្នុង​ភាព​ជា​ពលរដ្ឋ​ល្អ តាមរយៈ​ការ​បំផុស​ចលនា “​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ពលរដ្ឋ​ល្អ​” ។ ជាមួយនេះ ត្រូវ​ជំរុញ​លើកទឹកចិត្ត​ឱ្យ​បន្ត​កម្មវិធី​យុវជន​ស្ម័គ្រចិត្ត​ចុះជួយ​ដល់​មូលដ្ឋាន​នៅតាម​សហគមន៍ ព្រមទាំង​បន្ត​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់​ដល់ យុវជន សំដៅ​ឆ្លើយតប​បាន​ទៅ​នឹង​ឱកាស​ការងារ និង​ភាពរឹងមាំ​នៃ​កោសិកា​សង្គម ។​
៥-​បន្ត​លើកកម្ពស់​វិស័យ​កីឡា​ដើម្បី​កសាង​មនុស្ស​គ្រប់រូប​ឱ្យមាន​សុខភាព និង​សុខុមាលភាព​ល្អ កាយសម្បទា​មាំមួន ឆន្ទៈ​មោះមុត អំណត់​ព្យាយាម មាន​វិន័យ មាន​ស្មារតី​ក្រុម​គំនិត​ច្នៃប្រឌិត និង​មាន​ការតស៊ូ​ស្វិតស្វាញ​សំដៅ​ដណ្ដើម​បាន​លទ្ធផល​ល្អប្រសើរ​ក្នុង​ការប្រកួត​កីឡា​លើ​ឆាក​អន្តរជាតិ និង មាន​ជីវភាព​ស្របតាម​ពាក្យស្លោក “​កីឡា​រស់​ប្រកបដោយ​សុខដុមរមនា​ក្នុង​សង្គម​ក្រោម​ម្លប់​សន្តិភាព​” ព្រមទាំង​បន្ត​ជំរុញ​ចលនា “​យុវជន​ម្នាក់ ចេះ​កីឡា​មួយ​ប្រភេទ​យ៉ាងតិច​ប្រចាំជីវិត​” ។​
៦-​បន្ត​លើកកម្ពស់​សុខភាព​អនាម័យ​នៅតាម​គ្រឹះ​-​ស្ថាន​សិក្សា ត្រៀម​វិធានការ​ឆ្លើយតប និង​ចូលរួម​ទប់ស្កាត់​ភ្លាមៗ និង​បង្កើន​ការអប់រំ​អំពី​សុវត្ថិភាព​សុខភាព​សិក្សា សុវត្ថិភាព​ចំណីអាហារ​ដល់​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស កែលម្អ​ហេ​ដ្ឋា​-​រចនាសម្ព័ន្ធ​សុខភាព ដូចជា​រៀបចំ​បន្ទប់​សុខភាព​ស្តង់ដារ​បរិស្ថាន សាលារៀន​បៃតង សាលា​ស្អាត​គ្មាន​សំរាម លើកកម្ពស់​ការ ប្រើប្រាស់​ទឹកស្អាត និង​អនាម័យ​ផ្តោត​លើ​ទឹក​ទទួលទាន កន្លែង លាងដៃ បង្គន់​អនាម័យ លើកកម្ពស់​អាហារូបត្ថម្ភ ដោយ​ផ្តោត​លើ​សុវត្ថិភាព​ចំណីអាហារ និង​ការផ្តល់​អាហារ​តាម​សាលារៀន ការអប់រំ​អំពី​សុខភាព​សិក្សា ការ​ហាត់ប្រាណ និង​លេង​កី​ទ្បា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com