ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី - សម្តេច​តេជោ ប្រធានព្រឹទ្ធសភា ជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ប្រា​បូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន់​តូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ - ​សម្តេច តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក​សាស្ត្រាចារ្យ​បណ្ឌិត Dato' Sri Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប និង​សម្តែង​ការគួរសម​​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ឯកឧត្តម​បណ្ឌិត មហា​មេ​ដ យូ​សុស​កាឡា ប្រធាន​ប្រតិបត្តិ​អង្គការ អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី​-​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​
0

​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣ និង​អបអរសាទរ​ខួប​១០​ឆ្នាំ នៃ​ការបើក​ព្រឹត្តិ​ក​រណ៍​អង្គរ​សង្ក្រាន្ត​

​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣ និង​អបអរសាទរ​ខួប​១០​ឆ្នាំ នៃ​ការបើក​ព្រឹត្តិ​ក​រណ៍​អង្គរ​សង្ក្រាន្ត​

នៅ​ព្រឹក ថ្ងៃ​សុក្រ ៩​រោច ខែ​ចេត្រ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន​ឆ្នាំ​២០២៣
​និង​អបអរសាទរ​ខួប​១០​ឆ្នាំ នៃ​ការបើក​ព្រឹត្តិ​ក​រណ៍​អង្គរ​សង្ក្រាន្ត​
​នៅ​បរិវេណ​ប្រាសាទ​បាយ័ន ខេត្តសៀមរាប​។

​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០២៣ ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ១៤ ដល់ ១៦ ខែ​មេសា ក្រោម​ប្រធានបទ​”​ក្តី​ស្រមៃ និង​ក្តីសង្ឃឹម​” នឹង​ផ្តល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ក៏​ដូច​ជា​មិត្ត​ភ័ក្តិ​អន្តរជាតិ​ទាំងអស់​បាន​ជួបជុំគ្នា​រីករាយ និង​ទទួលបាន​បទពិសោធន៍​មិនអាច​បំភ្លេច​បាន​ក្នុង​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្តេច​ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​ចូលរួម​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​ជា​ព្រឹត្តិការណ៍​បំផុស​ការស្រឡាញ់​សម្បត្តិ​វប្បធម៌​ដ៏​មាន​អត្ថន័យ​។​
​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា សល់​តែ​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ នឹង​មាន​ការផ្លាស់​ទេវតា​ឆ្នាំ​ចាស់ ជំនួស​ដោយ​ទេវតា​ឆ្នាំ​ថ្មី ហើយ​ទោះ​ទេវតា​ចាស់ ឬ​ថ្មី គឺ​សុទ្ធតែ​ជា​កូន​ទេវតា​ដូចគ្នា​។​
​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ជា​ការជួបគ្នា​រវាង​វប្បធម៌​រូបិយ និង​អរូបនិ​យ​។ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក្រៅតែពី​ការជួបគ្នា​រវាង​មនុស្ស ជាមួយ​វប្បធម៌​រូបិយ និង​អ​រូបិយ​ហើយ​នោះ ព្រឹត្តិការណ៍​នេះ ធ្វើ​ឱ្យមាន​ជំនួប​បេះដូង​រវាង​បុរស និង​ស្រី​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មាន​ប្រស​ន៍​ទៀតថា ប្រជាពលរដ្ឋ​កម្ពុជា កំពុងតែ​សប្បាយ​រីករាយ​នឹង​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។ សម្តេច​តេជោ អំពាវនាវ​ដល់​អាជ្ញាធរ កម្លាំង​សមត្ថកិច្ច យកចិត្តទុកដាក់​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​។​

​សម្តេច​តេជោ បាន​រំលឹកថា ឆ្នាំ​២០២០ និង​២០២១ មិន​បើក​ឱ្យ​មាន​ការ​ចូល​ឆ្នាំ​នោះ​ទេ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩​។ សម្តេច​ក៏​បាន​អំណរគុណ​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ទទួលយក​ការសម្រេចចិត្ត​នោះ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា មាន​កត្តា​ចំនួន​៦ ដែលនាំឱ្យ​មាន​នូវ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។​
​ក្នុងនោះ​រួមមាន​ទី​១) គឺ​សុខសន្តិភាព ស្ថេរភាព​នយោបាយ ជា​កត្តា​សំខាន់​នាំមក​នូវ​ភាពសប្បាយ​រីករាយ​។ គ្មាន​ភាពសប្បាយ​រីករាយ​ណាមួយ​កើតឡើង​ក្រោម​គ្រាប់ផ្លោង​នោះឡើយ​។ សុខ​សន្តិភាព​ផ្តល់​ឱកាស​ឱ្យ​មនុស្ស​ធ្វើ​អ្វីៗ​តាម​បំណង ឱ្យ​តែ​ត្រូវ​ច្បាប់​។​
​ទី​២) យកឈ្នះ​លើ​ជំងឺ​កូវី​ដ​១៩ ទី​៣) ការ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ទី​៤) កត្តា​មាន​មធ្យោបាយ​ធ្វើដំណើរ ទី​៥) កត្តា​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ និង​ទី​៦) គឺ​គំនិត​ផ្តួចផ្តើម និង​ការធ្វើ​សកម្មភាព​បាន​យ៉ាង​ល្អ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ ការ​បំបែក​ឯកទគ្គកម្ម​នៃ​ការបត់​បេះដូង ដែល​មាន​រហូតដល់​ជិត ៤​លាន​នោះ ជា​ការបង្ហាញ​ឱ្យឃើញ​នូវ​ការចូលរួម​ដ៏​អស្ចារ្យ​។ សម្តេច​តេជោ​ចង់​ឱ្យ​អង្គ​ការ​កំណត់ត្រា​ពិភពលោក ពិចារណា​គិត​ជា​ភាគរយ​ប្រជាពលរដ្ឋ ដើម្បី​ផ្តល់​តម្លៃ​លើ​ការ​បំបែក​កំណត់ត្រា​បត់​បេះដូង សម្រាប់​ប្រទេស​ចង់​បំបែក​កំណត់​ត្រា​របស់​កម្ពុជា​។ សម្តេច​តេជោ រំពឹង​ថា​យុវជន​កម្ពុជា នឹង​អាច​បំបែក​កំណត់ត្រា​រាំ​ម៉ា​ឌី​ហ្សុន ប្រមាណ ៤​ពាន់​នាក់​នៅ​ថ្ងៃស្អែក​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ជាមួយ​ការវិនិយោគ​យ៉ាងគំហុក​នៅ​ខេត្ត​សៀមរាប ធ្វើឱ្យ​ខេត្ត​នេះ​ក្លាយ​តារា​រះ​នា​ទិសឧត្តរ​។​សម្តេច​បន្តថា ការរៀបចំ​ប្រជាពលរដ្ឋ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​រក្សា​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​
​សម្តេច​តេជោ​ក៏បានថ្លែងអំណរគុ​ណដ​ល់​បណ្តា​ប្រទេស​ជា​មិត្ត ដែល​បាន​ជួយ​គាំទ្រ​ដល់​ការការពារ​ប្រាង្គ​ប្រាសាទ​អង្គរ ក៏ដូចជា​ប្រាង្គ​ប្រាសាទ​ដទៃទៀត​។​សម្តេច​តេជោ​ក៏បានថ្លែងអំណរគុ​ណទូត​អាមេរិក ដែល​បាន​ជួយ​នាំ​មក​វិញ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ ដែល​ត្រូវបាន​ជួញដូរ​នា​ពេលកន្លងមក​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com