ទាន់ហេតុការណ៍
ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល និង​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៧ ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល និង​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៧ ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា

នៅ​ព្រឹក​ថ្ងៃអាទិត្យ​៤​កើត ខែ​ពិសាខ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​និង​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៧ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា ដែល​ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​សមាគម សហជីព កម្មករ និយោជិត តំណាង​មន្ត្រីរាជការ គ្រូបង្រៀន និង​តំណាង​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សរុប​ប្រមាណ ៣,៥០០​នាក់ នៅ​សាល​មហោស្រព កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​ការជួបជុំ​សំណេះសំណាល​នា​ព្រឹក​នេះ គឺជា​ការស្វែងយល់​ពី​សុខទុក្ខ សកម្មជន​សហជីព សាខា​គណបក្ស​តាម​រោងចក្រ សមាគម​បុគ្គលិក​សិក្សា និង​បងប្អូន​តំណាង​កម្មករ​ទូទាំងប្រទេស​ផង និង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៧ ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា ឆ្នាំ​២០២៣ ផងដែរ​។

​មុន​នឹង​សំណេះសំណាល សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ សូមអោយ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗ​គ្នា​។ នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស ពិតជា​សប្បាយរីករាយ​ដែល​បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល ជាមួយ សហជីព​កម្មករ តំណាង​មន្ត្រីរាជការ គ្រូបង្រៀន និង​តំណាង​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​

​ក៏ដូចជា​ការអបអរ​សាទរ ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ដែល​កម្ពុជា​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ដើម្បី​លើកទឹកចិត្ត និង​គាំទ្រ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់កម្ម​ករក​ម្មការ​នី ទៅ​វិស័យ​ការងារ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​កន្លងមក​នេះ​។​សម្តេច​តេជោក៏បាន​ថ្លែង​ដោយ​ក្តី​មោទនភាព​ចំពោះ​កត្តា​សុខ​សន្តិភាព​របស់​កម្ពុ​ជា ដែល​កត្តា​សុខសន្តិភាព​នេះ វា​បាន​ផ្តល់​នូវ​ផ្លែផ្កា​ជា​ច្រើន​សម្រាប់​ភាព​រីកចម្រើន​របស់​ប្រទេសជាតិ​យើង​។ សម្តេច​តេជោ​ក៏បានវាយតម្លៃ​ខ្ពស់​ចំពោះ​ភាពជោគជ័យ​របស់​កម្ពុ​ជា​ក្នុង​ការប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ ដែល​ធ្វើអោយ​យើង​បាន​បើក​ដំណើរការ​ប្រទេសជាតិ​ឡើងវិញ និង​បាន​ដំណើរការ​សកម្មភាព​ប្រទេស​ជាតិ​ជា​ប្រក្រតី​ឡើងវិញ​តាម​គន្លង​ថ្មី​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀតថា ការស្វែងរក​ប្រភព​វ៉ាក់សាំង​មកចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង គឺជា​ភាព​ជោគជ័យ​ដ៏​ធំធេង​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ ជាមួយនឹង​ការចូលរួម​សហការ​ទប់ស្កាត់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ទើប​យើង​ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុង​ការងារ​នេះ​។

​សម្ដេច​តេជោ ក៏​បាន​មានប្រសាសន៍​ពី​ភាព​ជោគជ័យ​នៃ​ការដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប និង​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​កម្ពុជា​យើង​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​កន្លង​ទៅ​ថ្មីៗ​នេះ ដែល​នោះ​ជា​មោទនភាព​មួយ​សម្រាប់​កម្ពុជា ដែល​កិច្ចប្រជុំ​នោះ គឺ​មាន​ការចូលរួម​ពី​មេដឹកនាំ​បណ្ដា​ប្រទេស​មហាអំណាច​ធំៗ​ច្រើន​មក​ចូលរួម​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ តែ​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន មិន​មាន​បញ្ហា​អ្វី​រាំងស្ទះ​ឡើយ​។

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី នៅតែ​បន្ត​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សុខសន្តិភាព​ឱ្យបាន​គង់វង្ស​។ ជាមួយគ្នា​នោះ ក៏​ត្រូវ​ខិតខំ​ថែរក្សា​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់​អតិផរណា​។ គ្រប់​ស្ថាប័ន​ទាំងអស់​ត្រូវ​ចេះ​សន្សំសំចៃ​ក្នុង​ការចំណាយ​ផ្សេងៗ និង​ត្រូវ​ចូលរួម​លុបបំបាត់​ការរកស៊ី​គេចពន្ធ ព្រមទាំង​ត្រូវ​ខិតខំ​រក​ចំណូល​សម្រាប់​ជាតិ​ឲ្យបាន​ច្រើន​។

​សម្តេច​តេជោ ហ៊ុន សែន ក៏​អំពាវនាវ​អោយមាន​ការចូលរួម​កា​រពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម បន្ត​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​អោយបាន​ខ្ចាប់ខ្ជួន​ជានិច្ច ដូចជា​ទប់ស្កាត់​ការ​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ទប់ស្កាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​រួម​គ្នា​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់គ្នា​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​ឲ្យ​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​ដែល​ខ្សត់ខ្សោយ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ផ្សេងៗ ដូចជា​ពលរដ្ឋ​ដែល​រងគ្រោះ ក្នុង​វិបត្តិកូ​វីដ​១៩​ជាដើម​។ ត្រូវ​ចូលរួម​ក្នុង​ការដោះស្រាយ​ការងារ​ជូន​ប្រជាពលរដ្ឋ ទាំង​ការងារ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ គឺ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ជាប់​ជាប្រចាំ ជាពិសេស​គោលនយោបាយ​គាំពារ​សង្គម ដូច​ជា​ការអនុវត្ត​គាំពារ​ស្ត្រី​មាន​ផ្ទៃពោះ​រហូតដល់​កូន​អាយុ​២​ឆ្នាំ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ដឹកនាំ​ប្រទេសជាតិ គឺ​សម្តេច​មិន​បណ្តោយ​អោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ ហើយ​ដោយ​យើង​មិន​បាន​ដឹង​នោះ​ទេ គឺ​យើង​ត្រូវតែ​យកចិត្តទុកដាក់​មើល​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជួប​ទុក្ខលំបាក​។

​នៅថ្ងៃនេះ សម្តេច​តេជោ បាន​មានប្រសាសន៍ថា គិត​ត្រឹម​ថ្ងៃទី​២៣ ខែ​មេសា នេះ គឺ​សល់​តែ​១២​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ យើង​នឹង​ដល់​ព្រឹត្តិការណ៍ ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រី​ហ្គេម ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ហើយ ដូច្នេះ​សម្តេច​តេជោ សូម​ឱ្យ​រៀបចំ​ព្រឹត្តិការណ៍​នេះ អោយបាន​ឲ្យបាន​ល្អ​ប្រសើ​រ និង​រលូន ដើម្បី​ឱ្យ​ភ្ញៀវ​អន្តរជាតិ​ទាំងអស់​ពេល​ដែល​មកដល់​កម្ពុជា​ម្ដង​ហើយ គេ​ចង់​មក​ម្ដង​ទៀត​នៅពេល​ក្រោយ​។​

​សម្តេច​តេជោ​មានប្រសាស​ន៍​ទៀតថា បន្ទាប់​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​រួចហើយនោះ ព្រឹត្តិការណ៍​នៃ​ការបោះឆ្នោតជាតិ នឹង​ត្រូវ​ចូលមក​ដល់ ដូច្នេះ​សម្ដេច​តេ​ជោបាន​អំពាវនាវ ធ្វើយ៉ាងណា​ឲ្យ​ការបោះឆ្នោតជាតិ​នៅពេល​ខាងមុខ​នេះ បាន​ប្រព្រឹត្តទៅ​ដោយ​រលូន មិន​មាន​ការគាបសង្កត់ ដោយ​សេរី និង​យុត្តិធម៌ ពោល​គឺ​ត្រូវ​ស្ថិត​ក្នុង​បរិយាកាស​ល្អ​បំផុត​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នៅតែ​បន្ត​អំពាវនាវ ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​រួម​គ្នា​បន្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ ជា​បន្ត​ទៀត ត្បិត​តែ​យើង​មាន​ការបន្ធូរបន្ថយ​កាតព្វកិច្ច​ជា​ច្រើន​ក៏ពិតមែន ប៉ុន្តែ​ជំងឺ​នេះ​មិន​ទាន់​ចប់​នៅឡើយ​នោះទេ​។ ពាក់ព័ន្ធ​ទៅនឹង​វិស័យ​ការងារ​សម្ដេច​តេជោក៏បាន​ជំរុញ​ឲ្យ ក្រសួង​ការងារ​ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បង្កើន​ការបណ្ដុះបណ្ដាល ធនធានមនុស្ស​ទៅ​លើ​វិស័យ​ការងារ​បន្ថែមទៀត​ទាំង​ការងារ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ហើយ រាជរដ្ឋាភិបាល​ជា​អ្នក​ចេញ​ថ្លៃ​ក្នុង​ការបណ្ដុះបណ្ដាល​ចំណេះដឹង​ធនធានមនុស្ស​លើ​វិស័យ​ការងារ​ទាំងអស់​នោះ​។

​សម្ដេច​តេជោក៏បាន​មាន​ប្រសាសន៍ជំ​រុញឲ្យ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចូលរួម​ដោះស្រាយ​បញ្ហា​ទំនាស់​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន តាមរយ​:​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ឱ្យបាន​ច្រើន តាម​ដែល​អាច​ធ្វើទៅបាន ពីព្រោះ​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ វា​មិន​មាន​អ្នកឈ្នះ មិន​មាន​អ្នកចាញ់ ហើយ​មិន​មាន​អ្នក​ខាត មិន​មាន​អ្នក​ចំណេញ​នោះទេ គឺ​ឈ្នះ​ទាំងអស់គ្នា ដោយ​មិន​ចាំបាច់​ឡើងដល់​តុលាការ​ឡើយ​។ សម្ដេច​តេជោក៏បាន​ជំរុ​ញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ខិតខំ ដោះស្រាយ​សេវាសាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ឲ្យបាន​ល្អ​ប្រសើរ កុំឱ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់​ដោយ​ប្រការ​អ្វីមួយ គឺ​ត្រូវ​ធ្វើឲ្យ​បាន​លឿន ប្រកបដោយ​ប្រសិទ្ធភាព​ជូន​ពួកគាត់​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​អោយ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខិតខំ​ដោះស្រាយ​បញ្ហា​របស់​ពលករ​នៅ​ក្រៅ​ប្រទេស​ឲ្យបាន​ល្អ​ប្រសើរ ជា​ពិសេស​ការពារ​សិទ្ធិ​កម្មករ​កុំឲ្យ​មាន​ការរំលោភបំពា​ន​ផ្សេងៗ​។

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរ​បងប្អូន​កូនក្មួយ​សហជីព​កម្មក​រ តំណាង​មន្ត្រីរាជការ គ្រូបង្រៀន និង​តំណាង​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​ជួបជុំ​ថ្ងៃនេះ ជួបតែ​សេចក្តីសុខ​ចម្រើន ព្រមទាំង​ពុទ្ធពរ​ទាំង ៥​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com