ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា ,​ពិធី​បើក​ការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ នៅ​ខេត្ត​ព្រះសីហនុ និង​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ជប៉ុន​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា ,​ពិធី​បើក​ការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ នៅ​ខេត្ត​ព្រះសីហនុ និង​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ជប៉ុន​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១២​កើត ខែ​ពិសាខ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៧ នៃ​ទិវា​ពលក​ម្អន្ត​រ​ជាតិ​១​ឧសភា ,​ពិធី​បើក​ការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ នៅ​ខេត្ត​ព្រះសីហនុ​

​និង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ជប៉ុន ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ចំណត​កំពង់ផែ​ក្រុងព្រះសីហនុ​។​

​ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើង​ថា ចាប់តាំងពី​ឆ្នាំ ១៩៩៦ មក​ប្រទេស​ជប៉ុន បាន​បន្ត​គាំទ្រ​ដល់​ការកសាង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​ឱ្យ​កំពង់ផែ​នេះ អាច​ដំណើការ​ទៅ​បាន​ល្អ​។ ឯកឧត្តម​បាន​មានប្រសាសន៍​ទៀត​ថា កម្ពុជា​-​ជប៉ុន បាន​គិត​រួម​គ្នា​ក្នុង​ការកសាង​កំពុងផែ​ស្វយ័ត​ក្នុង​ព្រះសីហនុ ទៅ​ជា​កំពុងផែ​សេរី ដែល​មាន​ទំនាក់ទំនង​គ្នា​រវាង​កំពង់ផែ និង​តំបន់​សេដ្ឋកិច្ច​ពិសេស ជា​ពិសេស​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ​។ ឯកឧត្តម​បាន​បន្តទៀតថា ចាប់តាំងពី​ឆ្នាំ​១៩៩៦​មក​ប្រទេស​ជប៉ុន បាន​បន្ត​គាំទ្រ​ដល់​ការកសាង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​ឱ្យ​កំពង់ផែ​នេះ អាច​ដំណើការ​ទៅ​បាន​ល្អ​។​

​ជា​ការចាប់ផ្ដើម សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ រំលឹក​អំពី​ព្រឹត្តិការណ៍​សំខាន់​មួយ​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​នេះ ជា​ពិសេស​ឆ្នាំ​ដំបូង​នៃ​ការផ្ទុះកូ​វីដ​១៩ កាលពី​៣​ឆ្នាំមុន កំពង់ផែ​ក្រុងព្រះសីហនុ បាន​ធ្វើ​កិច្ចការ​ដ៏​សំខាន់​មួយ​នោះ គឺ​ការសង្គ្រោះ​នាវា​ទេសចរណ៍ Westerdam ដែលមាន​មនុស្ស​រាប់ពាន់​នាក់​ដែល​ជាប់គាំង​ក្នុង​នាវា​ដោយសារ​ការភ័យខ្លាច​ជំងឺ​កូវី​ដ​-១៩ ហើយ​ប្រទេស​ជាច្រើន​បាន​បដិសេធ​ការចូល​សុំ​ចត​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា ការសង្គ្រោះ​នាវា​ទេសចរណ៍ Westerdam គឺជា​កាយវិកា​សប្បុរស​ធម៌​មួយ​របស់​កម្ពុជា ហើយ​នៅ​ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ នាវា​នេះ នឹង​មក​កម្ពុជា​ម្ដងទៀត ដើម្បី​រម្លឹក​ដល់​ទឹកចិត្ត​សប្បុរសធម៌​របស់​កម្ពុជា និង​កសាង​និមិត្តរូប​រួមគ្នា​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បានអបអរសាទរ​ចំពោះ​ទិវា​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៧ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា ផងដែរ និង​បាន​ជូនពរ​ឱ្យ​បងប្អូន​បុគ្គលិក កម្មករ​កម្មការិនី​ទូទាំង​ប្រទេស ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​ថា ការគោរព​សិទ្ធិ​កម្មករ មិនមែន​មាន​តែ​១​ថ្ងៃនេះ​ទេ ប៉ុន្ដែ​គឺជា​ការគោរព​សិទ្ធិ​របស់​កម្មករ​រាល់ថ្ងៃ រវាង​ម្ចាស់​រោងចក្រ និង​កម្មករ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន​រម្លឹកថា ដើម្បី​ការពារ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កុំ​ឲ្យក្លាយ​ទៅ​ជា​របស់​ឯកជន សម្ដេច​បាន​ខិតខំ​ខ្លាំងណាស់​ក្នុង​ការការពារ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍បន្ត​ទៀតថា បើសិន​ជា​កំពង់ផែ​នេះ​ធ្លាក់​ក្នុង​ដៃ​ឯកជន​នោះ នឹង​មិន​ទទួលបាន​ជំនួយ​ពី​ប្រទេស​ជប៉ុន​នោះ​ទេ​។ ដើម្បី​ធ្វើ​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃ សម្តេច​គឺ​ជា​គ្រូពេទ្យ​វះកាត់ ក្នុង​ការអភិវឌ្ឍ​កំពង់ផែ​នេះ រហូតដល់​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។​

​សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា សម្ដេច​បាន​ធ្វើ​ការងារ​ជាមួយ​មិត្ត​ជប៉ុន​រយៈពេល​៣៣​ឆ្នាំ​មកហើយ​។ ជប៉ុន​បាន​ចូលរួមចំណែក​ក្នុង​ការស្វែងរក​សន្ដិភាព​នៅ​កម្ពុជា បន្ទាប់​មក​ជប៉ុន​បាន​ដើរ​តួនាទី​សំខាន់​ក្នុងការ​នាំមុខ​លើ​ការអភិវឌ្ឍ​កម្ពុជា ជាពិសេស​លើ​ការផ្ដល់​ជំនួយ​ឥត​សំណង​នានា​។ សម្ដេច​តេ​ជោបាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ជប៉ុន ដែល​មាន​វិធី​ដោះបំណុល​យ៉ាង​ល្អ​ដល់​កម្ពុជា ដែល​ប្រទេស​ផ្សេងៗ​អាច​យក​ធ្វើជា​គំរូ ខណៈ​ដែល​កម្ពុជា​ជំពាក់​បំណុល​ជប៉ុន ដោយ​ជប៉ុន​បង្វែ​ជា​ការផ្ដល់​ជំនួយ​ផ្សេងៗ​ដល់​កម្ពុជា​ជា​ការដោះដូរ​រួច​បំណុល​ពី​ជប៉ុន​។ សម្ដេច​តេជោ​បានលើកឡើ​ង​ថា រាល់​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​ជប៉ុន សម្ដេច​តែងតែ​អំពាវនាវ​ចំពោះ​ការអភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ​នៅក្នុង​កំពង់ផែ​ស្វយ័ត​ក្នុង​ព្រះសីហនុ​នេះ​។ កម្ពុជា​-​ជប៉ុន បាន​ការយកចិត្តទុកដាក់​លើ​ផ្នែក​ភស្តុភា​រកម្ម និង​ពន្លឿ​ន ដោយ​ធ្វើយ៉ាងណា​ឱ្យ​ទឹក​នៅ​កំពង់ផែ​នេះ​រឹតតែ​ជ្រៅ ដើម្បី​អាច​ឱ្យ​នាវា​ធំៗ​ចូល​ចត​នៅ​កំពង់ផែ​នេះ​បាន ដើម្បី​កាត់បន្ថយ​តម្លៃ នៃ​ការដឹកជញ្ជូន​។

​សម្ដេច​តេជោ ហ៊ុន សែន បាន​អំណរគុណ​ដល់​មិត្ត​ជប៉ុន ដែល​បាន​ផ្ដល់​កែវភ្នែក​ដល់​សម្ដេច ហើយ សម្ដេច​បាន​កោតសរសើ​រ​ចំពោះ​កែវភ្នែក​ជប៉ុន គឺ​មាន​គុណភាព​ល្អ ពី​ព្រោះ​សម្ដេច​បាន​ប្រើប្រាស់​រយៈពេល ៣៣ ឆ្នាំ​មិន​ដែល​ធ្វើឱ្យមាន​បញ្ហា​សុខភាព ឬ​ឈឺ​ក្បាល​អ្វី​ឡើយ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​ប្រកាស​ដល់​គ្រប់​ទូរទស្សន៍​ទាំងអស់​ត្រូវ​ផ្សាយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ជាពិសេស​ការប្រគួត​កីឡា​នានា​ឲ្យ​គ្រប់​ទម្រង់​។​

​សម្ដេច​តេជោ បាន​ដាក់​បទបញ្ជា​ក់​ដល់​ទូរទស្សន៍​ជាតិ និង​អំពាវនាវ​ដល់​ទូរទស្សន៍​ឯកជន​នានា ចូលរួម​ចាក់​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​អំពី​ការប្រកួត​ផ្សេងៗ នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ (32nd SEA Games) និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ (12th ASEAN Para Games) ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២៣​នេះ​។​

​នៅថ្ងៃនេះ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​បញ្ជាក់​ទៅ​កាន់​ក្រុម​ជន​មួយចំនួន​ដែល​កំពុង​ញុះញង់​បំ​បែបបា​ក់​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​យក​ព្រះមហាក្សត្រ​ទៅ​ភ្ជាប់​នឹង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ថា «​បើសិនជា​មិន​ចេះ មិន​យល់​ពី​កិច្ច​ការងារ​ទេ កុំ​ធ្វើ​សកម្មភាព​ញុះញង់ និង​បំបែកបំបាក់​កម្ពុជា​» ជាពិសេស​បំបែកបំបាក់​រវាង​ស្ថាប័ន​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​។

​ចុងបញ្ចប់ ជាមួយនឹង​ការប្រកាស​បើក​ការដ្ឋាន​សាងសង់​ចំណត​កំពង់ផែ​ថ្មី នៃ​កំពង់ផែ​ក្រុង​ព្រះសីហនុ​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ឲ្យ​បងប្អូន​បុគ្គលិក កម្មករ​កម្មការិនី និង​ប្រជាពលរដ្ឋ​ទាំងអស់ ជួបប្រទះ​តែ​សេចក្តីសុខ​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com