ទាន់ហេតុការណ៍
ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)
0

សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ

សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ

​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី ៤ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត (Thongloun Sisoulith) ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ និង​ចូលរួម​ពិធី​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុង​ជំនួប​នេះ ឯកឧត្តម ថង​លុន បាន​គោរព​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្ដេច​តេជោ ដែល​បាន​អញ្ជើញ​ឯកឧត្តម មក​ចូលរួម​ក្នុង​ពិធី​បើក​កីឡា​ស៊ី​ហ្គេម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម ថង​លុន បាន​មានប្រសាសន៍ថា ឯកឧត្តម​ពិត​ជា​មាន​កិត្តិយស​ណាស់ ជាមួយ​ការរៀបចំ​ដ៏​ល្អ​របស់​កម្ពុជា ។ ឯកឧត្តម​មាន​ជំនឿ​ជឿជាក់ថា កម្ពុជា នឹង​ទទួលបាន​ជោគជ័យ និង​ទទួលបាន​មេដៃ​មាស​ច្រើន​។​

​ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម ថង​លុន បាន​គោរព​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្ដេច​តេជោ ជូន​ចំពោះ​កម្ពុជា ដែល​បាន​ជួយ​ប្រទេស​ឡាវ​ដ៏​ធំធេង និង​ដ៏​ថ្លៃថ្នូរ​កន្លងមក រួម​ទាំង​វិស័យ​សុខាភិបាល និង​វិស័យ​សេដ្ឋកិច្ច​។​

​ឯកឧត្តម ថង​លុន បាន​មានប្រសាសន៍​បន្ត​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ឡាវ កំពុង​តែ​ស្ថិត​ដល់​ចំណុច​កំពូល ហើយ​អ្វី​ដែល​ត្រូវ​ធ្វើ​បន្ត គឺ​រួមគ្នា​សម្របសម្រួល​គ្នា ធ្វើឲ្យ​ទំនាក់ទំនង​នេះ ឈាន​ឆ្ពោះ​ឡើង​មួយកម្រិត​ទៀត តាមរយៈ​ការរួម​គ្នា​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ និង​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ផ្សេង​បន្ថែមទៀត ដូចជា​៖ លើ​វិស័យ​ទេសចរណ៍ វិស័យ​វិនិយោគ វិស័យ​សន្តិសុខ រួម​គ្នា​ត្រៀម​ដោះស្រាយ​គ្រោះមហន្តរាយ​ជាយថាហេតុ​នានា​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម ថង​លុន ដែល​បាន​ទទួល​ការអញ្ជើញ​មក​ចូលរួម​ពិធី​បើក​កីឡា​ស៊ី​ហ្គេម នៅ​កម្ពុជា ។​

​សម្ដេច​តេជោ ក៏​បាន​ឯកភាព​ជាមួយ​ឯកឧត្តម ថង​លុន លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​អ្វី​ដែល​ត្រូវ​ធ្វើ​បន្ត​។ លើស​ពី​នោះ​ទៅ​ទៀត សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​ស្នើសុំ​ឱ្យ​ភាគី​ទាំងពីរ កម្ពុជា​-​ឡាវ រួមគ្នា​ពិនិត្យ​លើ​ការរៀបចំ​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា ដើម្បី​ធ្វើ​យ៉ាងណា ជំរុញ​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ ឱ្យបាន​កាន់តែ​ច្រើនឡើង​ថែម​ទៀត​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com