ទាន់ហេតុការណ៍
ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​២​ម៉ឺន​នាក់ នៅ​រោងចក្រ ម៉ា​វ៉​ល ហ្កាមិ​ន (Marvel Garment) ក្នុង​តំបន់ សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​២​ម៉ឺន​នាក់ នៅ​រោងចក្រ ម៉ា​វ៉​ល ហ្កាមិ​ន (Marvel Garment) ក្នុង​តំបន់ សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ​

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៧​កើត ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ​ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​និយោជិត​នៅ​ទីតាំង​រោងចក្រ ម៉ា​វ៉​ល ហ្កាមិ​ន (Marvel Garment) ក្នុង​តំបន់ សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុប​ចំនួន ១៩.០០០​នាក់ មកពី​រោងចក្រ ម៉ា​វ៉​ល ហ្គា​មិន (Marvel Comment) មាន​កម្មករ​និយោជិត ១៦ ០០០​នាក់​, រោង​ចក រ៉ុង​វីន ហ្គា​មិន (Rongwing Garment) មាន​កម្មករ​និយោជិត ចំនួន ១ ៥០០​នាក់ និង​រោងចក្រ DNQIAN TEXTILE CAMBODIA មាន​កម្មករ​និយោជិត ចំនួន ១ ៥០០​នាក់​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​មកជួប​ជាមួយ​កូន ក្មួយ កម្មករ កម្ម​ការ​នី នា​ព្រឹក​នេះ​។ សម្តេច​តេជោ បាន​មាន​ប្រសា​ន៍​បញ្ជាក់ថា នេះ​ជា​ជុំ​ទី​២ ដែល​សម្តេច​ចុះ​ជួប​ផ្ទាល់​ជាមួយ​កម្មករ​-​កម្មការិនី​រោងចក្រ ដែល​គម្រោង​នេះ គ្រោង​ធ្វើ​កាលពីពេល​កន្លង​ទៅ​មក​ម្លេះ តែ​ពេល​នោះ​កម្ពុជា​កំពុង​ផ្ទុះ​កូវី​ដ​-១៩ ទើប​ត្រូវ​អាក់ខាន ហើយ​មក​ធ្វើ​នៅពេល​នេះ​វិញ ដែល​ជា​ពេល​ស្រាកស្រាន្ត នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។​
​សម្តេច​តេជោ​បាន​ប្រកាស​ពី​ភាព​ជោគជ័យ នៃ​ការគ្រប់គ្រង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដែល​ក្នុងនោះ​ដំណើរការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ គឺជា​រឿង​ចាំបាច់​បំផុត រួម​នឹង​វិធានការ​សុខាភិបាល​នានា ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា យើង​មិន​អាច​ផ្លាស់ប្តូរ​អតីតកាល​បានឡើយ តែ​យើង​អាច​រំលឹក​ពី​អតីតកាល ដើម្បី​ជា​កត្តា​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ជាក់ស្តែង នៃ​ការរីកចម្រើន​នាពេល​បច្ចុប្បន្ន​នៅ​កម្ពុជា​។ កត្តា​សន្តិភាព និង​ស្ថិរភាព​នយោបាយ ជា​កត្តា​សត្យានុម័ត​មិន​អាច​ប្រកែក​បាន ដើម្បី​ទាក់ទាញ កៀរគរ វិនិយោគិន មក​បណ្តាក់ទុន​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​រម្លឹកថា កាលពី​ឆ្នាំ​១៩៩៧ រោងចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​តែ​ជាង​៦៤ រោងចក្រ​ប៉ុណ្ណោះ ហើយ​មាន​កម្មករ តែ​៨​ម៉ឺន​នាក់ ទំហំ​នៃ​ការនាំ​ចេញ​មាន ២៧០ លាន​ដុល្លារ​។ ហើយ​ពេលនោះ​កម្មករ ៨ ម៉ឺន​នាក់​នេះ ទទួលបាន​ប្រាក់ខែ​ត្រឹមតែ ៤០​ដុល្លារ​អាមេរិក​ទេ​។​
​បច្ចុប្បន្ន​ប្រទេស​យើង​មាន​រោងចក្រ​ទៅ​ដល់ ១៣២៦ រោងចក្រ ជាមួយនឹង​កម្មករ​ជាង ៨៤ ម៉ឺន​នាក់​។ ប៉ុន្ដែ​សរុប​ក្នុង​ឆ្នាំ ២០២៣​នេះ រោងចក្រ សហគ្រាស​ទាំងអស់​មាន​ចំនួន ១៧០០០ រោងចក្រ មាន​កម្មករ​រហូត​ដល់ ១ លាន ៥ សែន​នាក់ ដែល​នេះ​ជា​ចំនួន​នៃ​ការកើនឡើង​នៃ​វិស័យ​ឧស្សាហកម្ម​សម្រាប់​ប្រទេស​កម្ពុជា​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា ប្រាក់ខែ​កម្មករ​-​កម្មការិនី​រោងចក្រ​នាពេល​បច្ចុប្បន្ន​នេះ​មិន​ក្រោម​២០០​ដុល្លារ​អាមេរិក​ឡើយ ខណៈ​ដែល​ចំនួន​នេះ​មិន​ក្រោម​កម្រិត​ប្រាក់ខែ​កម្មករ​-​កម្មការិនី នៃ​ប្រទេស​ក្បែរ​ខាង​ឡើយ​។​
​សម្តេច​តេជោ​បាន​សម្តែង​ក្តីរីករាយ និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ប្រាក់ខែ​កម្ម​ការី​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់ភ្នំពេញ ដែល​ទទួល​បាន​រហូត​ដល់​ជាង​៤០០​ដុល្លារ​អាមេរិក បូក​ជាមួយ​ការ​ថែម​ម៉ោង និង​អត្ថប្រយោជន៍​ផ្សេងៗ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា ចាប់ពី​ខែ​សីហា ឆ្នាំ ២០២៣​នេះ​តទៅ នឹង​ចាប់ផ្ដើម​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ រហូត​ដល់​កូន​អាយុ​២​ឆ្នាំ សម្រាប់​កម្មការិនី​នៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​បន្ថែមទៀត ក្នុងនោះ​ក៏​មាន​ការបង្កើន​ទឹកប្រាក់​មួយ​ទ្វេ​ជា​ពីរ ដោយ​រដ្ឋាភិបាល​ត្រូវ​បង្កើន​ឡើង​ថវិកា​ប្រមាណ ១៣ លាន​ដុល្លារ​បន្ថែមទៀត​ក្នុង​១​ឆ្នាំ​ទៅ​លើ​ថវិកា​ចាស់​ដែល​ត្រូវ​ចំណាយ​។​
​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ ដើម្បី​ធានា​ឱ្យ​មាតា និង​កូន​មាន​សុខភាព​ល្អ​។ គោលការណ៍​ថ្មី នឹង​ធ្វើ​ឱ្យ​រដ្ឋ​ត្រូវ​ចំណាយ​ប្រមាណ ១៣​លាន​ដុល្លារ​បន្ថែមទៀត​ក្នុង​មួយ​ឆ្នាំ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏បាន អំពាវនាវ​ដល់​កម្មក​រ និយោជិត ឱ្យ​រួម​គ្នា​ថែរក្សា​សុខសន្តិភាព​ទាំងអស់គ្នា​។​សម្តេច​តេជោ​ក៏បានអំពាវនាវ​ឱ្យ​ថៅកែ​រោងចក្រ​នានា យកចិត្តទុកដាក់​បណ្តុះ​បណ្តាល​លើកកម្ពស់​សមត្ថភាពរ​បស់​កម្មករ និយោជិត​។​ខិតខំ​ដោះស្រាយ​ទំនាស់​នៅតាម​រោងចក្រ​ឱ្យបាន​លឿន កុំ​ចិញ្ចឹម​ទំនាស់​ទុក ហើយ​សម្តេច​តេជោ ក៏​បាន​អំពាវនាវ​ឱ្យ​កម្មករ និយោជិត​ទៅ​ចូលរួម​បោះឆ្នោត​ឱ្យ​បាន​គ្រប់​គ្នា​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ខាងមុខ ដើម្បី​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជា​ពិសេស​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​សូមឲ្យ​ទទួលបាន​នូវ​សុខភាព​ល្អ ទាំង​ម្ដាយ និង​កូន​នៅពេល​សម្រាល​ហើយក៏​បាន​ផ្ដល់​ជា​ថវិកា​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៥៩៦​នាក់ ក្នុង​ម្នាក់ៗ​២០០​ដុល្លារ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com