ទាន់ហេតុការណ៍
ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កីឡាករ​កីឡាការិនី​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កីឡាករ​កីឡាការិនី​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២

នៅ​រសៀល ថ្ងៃ​សុក្រ ៧​កើត ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល ក៏ដូចជា​ផ្តល់នូវ​ដំបូន្មាន​មួយចំនួន​ជូន​ដល់​កីឡាករ​កីឡាការិនី​អាស៊ាន​ប៉ា​រ៉ា​ហ្គេម មុនពេល​ដែល​ពួកគាត់​ត្រូវ​ចូលរួម​ប្រកួត​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ (ASEAN Para Games ) នឹង​ចាប់ផ្តើម​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៣ បន្ថែម​ពី​អ្វី​ដែល​ជា​ភាព​ជោគជ័យ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ (ASEAN GAMES) កម្ពុជា ក៏​នឹង​ត្រៀម​ខ្លួន​ក្នុង​ការធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខនេះ​។

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​កីឡាករ កីឡាការិនី​ជន​មាន​ពិការភាព​ទាំងអស់​ដែល​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២​នេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ការ​ដែល​សម្តេច​ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​នេះ គឺជា​ការរួមចំណែក​លើ​ក​ទឹកចិត្ត​សម្រាប់​ការខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​ជនពិការ​ភាព​ទាំងអ​ស់ មិនមែន​គ្រាន់តែ​ជា​ប្រធាន​សម្រាប់​ការប្រកួត​នោះទេ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ទៀត​ថា ការលើកទឹកចិត្ត​ចំពោះ​ជន​មាន​ពិកា​ររ​ភាព គឺជា​រឿង​ចាំបាច់​បំផុត​។ សម្តេច​តេជោ​បានបង្ហាញ​ការ​រំពឹងថា កីឡាករ កីឡាការិនី​ជា​ជន​ពិការ​របស់​កម្ពុជា​ទាំងអស់ នឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ក្នុង​ការប្រកួត​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ទៀត​ថា លុយកាក់​អាច​ចាយ​អស់ ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​កម្ពុជា​ចាយ​មិន​អស់​នោះ​ទេ ពាក់ព័ន្ធ​នឹង​ការរៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​នេះ​។​សម្តេច​បន្ត​ទៀត​ថា ស៊ី​ហ្គេម​នៅ​កម្ពុជា បាន​ក្លាយជា​ប្រធានបទ​នៃ​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ​នានា រួម​ទាំង​សារព័ត៌មាន​ល្បីៗ​ជាច្រើន​លើ​ពិភពលោក ដូចជា CNN, Channel News Asia និង​បណ្ដាញសារព័ត៌មាន​អន្តរជាតិ​នា នា​ជាច្រើន​ទៀត​ដែល​បាន​ផ្សព្វផ្សាយ​ល្អ​ពី​កម្ពុជា​។ សម្តេច​តេជោ ក៏​បាន​ឱ្យ​គណៈកម្មាធិការ​រៀបចំ​កា​រ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៏​រៀបចំ​ឆ្លាក់​ទុក​នូវ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅ​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​ចារ​ទុកជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​ណែនាំ​អោយ​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​ទាំងអស់​ចូលរួម​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឱ្យ​បាន​ផុសផុល ដូច​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ដែរ​។​សម្តេច​តេជោ​ក៏​បាន​លើកទឹកចិត្តដ​ល់អ​ត្ត​ពលិ​ក​ពិការភាព​ទាំងអស់​ប្រឹងប្រែង​នៅក្នុង​ការប្រកួត​ទៅ​តាម​ជំនាញ​វិជ្ជាជីវៈ​កីឡា​នី​មួយៗ ត្រូវ​រៀបចំ​ខ្លួន​ឱ្យ​សមជា​ម្ចាស់ផ្ទះ​ជាមួយ​ដៃ​គូប្រកួត ដោយ​មាន​ការ អត់ឱន​ឱ្យ​គ្នា ដើម្បី​អាច​ក្លាយ​ជា​មិត្តភក្ដិ​គ្នា​នៅ​ថ្ងៃក្រោយ​។​

​សម្តេច​តេជោក៏បាន​ផ្ដាំដ​ល់អ​ត្ត​ពលិក​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ទាំងអស់​ត្រូវ​ចង់ចាំ​ថា ខ្លួន​ប្រកួត​តំណាង​ឱ្យ​ប្រជាជន​១៧ លាន​នាក់​នៅ​ពីក្រោយ​ខ្នង ដូច្នេះ​ត្រូវ​ខិតខំ​ប្រកួត​ឱ្យអស់​ពី​សមត្ថភាព ដោយ​គោរព​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​លក្ខខ័ណ្ឌ​នៃ​ការប្រកួត​។​

​នៅថ្ងៃនេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ក៏​បាន​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​កីឡាករ​កីឡាការិនី និង​គ្រូបង្វឹក​ទាំងអស់​ក្នុង​ម្នាក់ៗ​ទទួលបាន ៥០០ ដុល្លារ ជា​ការលើកទឹកចិត្ត​។ មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរ​កីឡាករ​កីឡា​រិនី​ទាំងអស់ អោយ​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រកួត ព្រមទាំង​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com