ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​មកពី​រោងចក្រ​សហគ្រាស​ចំនួន​៨១ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​មកពី​រោងចក្រ​សហគ្រាស​ចំនួន​៨១ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ​

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៨​កើត ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ​ដល់​បងប្អូន​កម្មករ កម្មការិនី មកពី​រោងចក្រ​ចំនួន​៨១ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សរុប​ចំនួន ១៩ ០០០​នាក់ ក្នុង​នោះ​រោងចក្រ វិស័យ​កាត់ដេរ​ចំនួន​១៣ និង​ក្រៅ​ពី​កាត់ដេរ​ចំនួន​៦៨ ដែល​មកពី​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប​ភ្នំពេញ​ទាំងអស់​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ជួប​ជាមួយ​កូន ក្មួយ កម្មករ កម្ម​ការ​នី នា​ព្រឹក​នេះ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ណែនាំ​ឱ្យ​ក្រសួង​ការងារ និង​ថៅកែ​រោងចក្រ ខិតខំ​ប្រឹងប្រែង​អនុវត្តន៍​ឱ្យបាន​នូវ​គោលការណ៍​ទាំងឡាយ ដែល​សម្តេច​បាន​ដាក់ចេញ​នា​ពេលកន្លងមក ដែល​ជា​ប្រយោជន៍​សម្រាប់​កម្មករ និយោជិត​ជា​បន្តបន្ទាប់​ទៀត​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការ​ធ្វើ​កសិកម្ម​តែ​មួយ​មុខ​មិន​អាច​ឱ្យ​ប្រទេស​ក្លាយជា​អ្នកមាន​បាន​នោះឡើយ​។​ដោយសារតែ​មើល​ឃើញ​បែបនេះហើយ ទើប​សម្តេច​ប្រឹងប្រែង​ទាក់ទាញ​ការវិនិយោគ​ពី​ខាង​ក្រៅ​ប្រទេស ជំរុញ​វិស័យ​ឧស្សាហកម្ម​នេះ​។​

​ជាថ្មី​ម្ដងទៀត សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ក្រើនរំលឹក​កម្មករ និយោជិត​ថា បើ​គ្មាន​សន្តិភាព គឺ​គ្មាន​ការវិនិយោគ ហើយ​បើ​គ្មាន​ការវិនិយោគ កម្មករ និយោជិត​ទាំងអស់ នឹង​នៅ​ធ្វើស្រែ​ចម្ការ​ជា​មួយ​ឪពុកម្តាយ​។​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ទៀត​ថា ដើម្បី​សុខដុម​ក្នុង​រោងចក្រ គឺ​ត្រូវតែ​មាន​ការរួម​គ្នា​រវាង​ថៅកែ​រោងចក្រ និង​កម្មករ ឲ្យបាន ជា​ពិសេស​ដោះស្រាយ​ទំនាស់​រវាង​កម្មករ និង​ម្ចាស់​រោងចក្រ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ថ្នាក់ដឹកនាំ​ខេត្ត​នី​មួយៗ ត្រូវ​ប្រឹងប្រែង​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​រួចរាល់​ហើយ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា រយៈពេល​៤​ខែ ឆ្នាំ​២០២៣ ទំហំ​នៃ​ការនាំចេញ​របស់​កម្ពុជា មាន​ទឹកប្រាក់ ៧​ពាន់ ៣៣១​លាន​ដុល្លារ ខណៈ​ខែមេសា ទំហំ​នាំចេញ​មាន​ទឹកប្រាក់ ១,៨៤២​លាន​ដុល្លារ​។​

​ជាថ្មី​ម្តងទៀត សម្តេច​តេជោ ហ៊ុន សែន បាន​បន្ត​អំពាវនាវ​ដល់​កម្មករ និយោជិត ត្រូវ​រួមគ្នា​ថែរក្សា​សុខសន្តិភាព​ឱ្យបាន មាន​សន្តិភាព ទើប​មាន​ការអភិវឌ្ឍ​។ សម្ដេច​តេជោ​ក៏បានអំពាវនាវ​ឲ្យ​បងប្អូន​កម្មករ​កម្មការិនី​ទាំងអស់ ចូលរួម​បោះឆ្នោត​ទាំងអស់​គ្នា​នៅពេល​ខាងមុខ ហើយ​ជ្រើសរើស​គណបក្ស​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ដែល​អាច​ដឹកនាំ​ប្រទេសជាតិ​ឲ្យមាន​ការ​រីកចម្រើន​បន្ត​ទៀត​នៅពេល​ខាងមុខ​។ សម្តេច​តេជោ​ក៏បានអំពាវនាវ​ឱ្យ​ថៅកែ​រោងចក្រ​នានា យកចិត្តទុកដាក់​បណ្តុះ​បណ្តាល​លើកកម្ពស់​សមត្ថភាពរ​បស់​កម្មករ និយោជិត​។​ខិតខំ​ដោះស្រាយ​ទំនាស់​នៅតាម​រោងចក្រ​ឱ្យបាន​លឿន កុំ​ចិញ្ចឹម​ទំនាស់​ទុក​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជា​ពិសេស​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​សូមឲ្យ​ទទួលបាន​នូវ​សុខភាព​ល្អ ទាំង​ម្ដាយ និង​កូន​នៅពេល​សម្រាល​ហើយក៏​បាន​ផ្ដល់​ជា​ថវិកា​ ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ប្រមាណ​ជាង​៦០០​នាក់ ក្នុង​ម្នាក់ៗ ២០០​ដុល្លារ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com