ទាន់ហេតុការណ៍
ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)
0

សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ​កម្មករ កម្មការិនី​ជិត​២​ម៉ឺន​នាក់​ជា​បន្ត​ទៀត នៅ​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម

សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ​កម្មករ កម្មការិនី​ជិត​២​ម៉ឺន​នាក់​ជា​បន្ត​ទៀត នៅ​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម

នៅ​ព្រឹក​ថ្ងៃ​សុក្រ ១៣​រោច ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​និង​សួរសុខទុក្ខ ដល់​កូនក្មួយ​កម្មករ កម្មការិនី នៅ​រោងចក្រ​ឡឺ​ក្រោន ស៊ូ អ៊ិន​ដាស​ស្ត្រី (LECROWN SHOES INDUSTRY) នៅ​ភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី នៅ​ម្ដងទៀត​នៅ​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​នេះ បន្ទាប់ពី​បាន​ជួប​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​ថា តាមរយៈ​ជំនួប​ជាមួយ​កម្មករនិយោជិត គឺ​សម្ដេច​បាន​ទទួល​រាល់​បញ្ហា​របស់​បងប្អូន​កម្មករ​និយោជិត និង​បាន​យក​បញ្ហា​នោះ​មក​ធ្វើ​ការដោះស្រាយ​ជា​បន្តបន្ទាប់​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថ្លែង​អំណរគុណ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ដែល​បាន​សហការ​គាំទ្រ​ដល់​វិធានការ​រាជរដ្ឋាភិបាល​ក្នុងការ​ទប់​ស្កាល់​ការឆ្លង​រីក​រាល​ជំងឺ​កូវី​ដ​-១៩​កន្លងទៅនេះ តាមរយៈ​ការចាក់​វ៉ាក់សាំង​គ្រប់គ្នា ដែល​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​ភាពស៊ាំ ឈាន​ទៅ​បើក​ប្រទេស និង​សេដ្ឋកិច្ច​ជា​ប្រក្រតី​ឡើង​វិញ​រហូតដល់​បច្ចុប្បន្ន​នេះ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ទៀត​ថា គោលនយោបាយ ពង្រាយ​រោងចក្រ​ទៅ​តាម​បណ្ដា​ខេត្ត​របស់​រាជរដ្ឋាភិបាល គឺ​ដើម្បី​ចៀសវាង​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ និង​ផ្ដល់​ការងារ​ធ្វើ​នៅនឹងកន្លែង​ដល់​ប្រជា​ពលរដ្ឋ​តែ​ម្ដង ជាក់ស្តែង​ដូចជា​នៅ​ខេត្ត​កំពង់ចាម​នៅ​ឆ្នាំ​២០២៣​នេះ មាន​រោងចក្រ សហគ្រាស ចំនួន​៥១០ មាន​កម្មករ​និយោជិត​ប្រមាណ​ជាង​៣​ម៉ឺន​៦​ពាន់​នាក់​កំពុងតែ​បម្រើ​ការងារ​នៅ​វិស័យនេះ​។​ការ​ដែល​សម្តេច​ចុះ​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី នៅតាម​បណ្តា​រោងចក្រ​នានា​ដោយផ្ទាល់​នា​ពេល​បន្តបន្ទាប់​នេះ គឺ​គ្មាន​អ្វី​ក្រៅពី​ពិនិត្យ​វឌ្ឍនភាព​នៅ​តាម​រោងចក្រ សួរសុខទុក្ខ និង​រក​ដំណោះស្រាយ​ជូន​ដល់​បងប្អូន​កម្មករ កម្មការិនី​ឱ្យបាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ក្រោយ​ការបោះឆ្នោត សម្ដេច​នឹង​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី នៅតាម​បណ្ដា​រោច​ក្រ​ជា​បន្ត​ទៀត ខណៈ​ក្នុងដំណាក់កាល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្ដេច​នឹង​ផ្អាក​សកម្មភាព​នានា​មួយរយៈ​សិន កុំឲ្យ​គេ​រិះគន់ និង​ផាកពិន័យ ដែល​ខុស​នឹង​គោលការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ដែល​សន្យា​ខ្យល់ ដូច​គណបក្ស​នយោបាយ​មួយចំនួន​នោះ​ទេ​។ គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​រាជរដ្ឋាភិបាល​មាន​គោលដៅ​ជាក់លាក់​ឆ្ពោះទៅមុខ ទោះបីជា​ជំហាន​គីង្គក់​តែ​ទៅ​មុខ​ជា​និច្ច​។ គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​សន្សឹមៗ​ទៅ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​រួច ប៉ុន្ដែ​បើ​ងាក​ទៅ​ក្រោយ​វិញ​កម្ពុជា​មាន​ការផ្លាស់ប្ដូ​រ​ច្រើនណាស់ ក្រោយ​ទទួលបាន​សុខ​សន្តិភាព​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍បន្ត​ទៀតថា ថ្ងៃក្រោយ​កម្ពុជា​អាច​នឹង​ក្លាយទៅជា​ប្រទេស​អធិរាជ​ស្វាយចន្ទី ពីព្រោះ​កម្ពុជា​អំណោយផល​ក្នុង​ការដាំដុះ​ស្វាយចន្ទី ហើយ​ស្វាយចន្ទី​គឺ​មាន​តម្រូវការ​ខ្ពស់​នៅ​លើ​ទីផ្សារ​អន្តរជាតិ ខណៈ​កាលពី​ឆ្នាំ​២០២២ កម្ពុជា​ប្រមូល​ផល​ស្វាយចន្ទី​បាន​ជាង​១​លាន​តោន​។​សម្តេច​តេជោ​បានបញ្ជាក់​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បានធ្វើ​ប្រតិភូកម្ម​ទៅ​ថ្នាក់​មូលដ្ឋាន​អាច​មាន​សិទ្ធិ​ធ្វើការ​វិយោគ ក្នុង​ដើមទុន​រហូត​ទៅ​ដល់​៥​លាន​ដុល្លារ ដែល​កត្តា​នេះ ជា​ផ្នែក​មួយ​ក្នុង​ការទាក់ទាញ​វិនិយោគ​លើ​វិស័យ​កសិកម្ម​របស់​កម្ពុជា​ទៅដល់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​នៅ​ថ្នាក់មូលដ្ឋាន​។ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​បន្ត​អំពាវនាវ​ដល់​កម្មករ​និយោជិត​ទាំងអស់​ទៅ​ចូលរួម​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា ខណៈ​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​មាន​ការ​ឈប់សម្រាក​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២២-២៤ ខែកក្កដា ឆ្នាំ​២០២៣ ដោយ​ទទួលបាន​ប្រាក់ខែ​ដដែល​។​

​នៅថ្ងៃនេះ ទាក់ទង​ទៅនឹង​រឿង​នយោបាយ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់បោះឆ្នោត បាន​បញ្ជូន​ទៅ​ដល់​រដ្ឋ​សភា​តាំងពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៣​រួចហើយ​។​សម្ដេច​តេជោ​បានបញ្ជាក់​ថា បេក្ខភាព​នាយក​រដ្ឋមន្ដ្រី​របស់​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត បើ​ទោះបីជា​មិន​មែន​ជា​កូន​របស់​សម្ដេច ក៏​ត្រូវបាន​ជ្រើសរើស​ដោ​យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ពីព្រោះ​ការជ្រើសរើស​នេះ គឺ​ត្រូវ​ពឹងផ្អែក​ទៅលើ​សមត្ថភាព​ផ្ទាល់ និង​ការជ្រើសរើស​ពី​គណបក្ស​ប្រជាជន​កម្ពុជា​។ សម្ត​ច​តេជោ​បាន​បញ្ជា​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ខេត្ត​របស់​កម្ពុ​ជា​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ប្រឹងប្រែង និង​រឹតបន្តឹង​ចលនា​ជ្រៀតចូល​កម្ពុជា នៃ​ក្រុម​ឧទ្ទាម​វាយប្រហារ​ក្នុង​ប្រទេស​វៀតណាម សម្លាប់​មនុស្ស និង​មានបំណង​ចូល​មក​ជ្រកកោណ​នៅ​កម្ពុជា​។​សម្តេច​បន្តថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់ ឬ​ក្រុម​ណាមួយ​យក​ទឹកដី​កម្ពុជា បង្កើត​ចលនា ឬ​កម្លាំងប្រដាប់អាវុធ ដើម្បី​វាយប្រហារ​លើ​ប្រទេស​ណាមួយ​ឡើយ​។​សម្តេច​តេជោ​បាន​ប្រកាស​ថា មេដឹកនាំ​ចលនា​បង្កើត​កងកម្លាំង​ឧទ្ទាម​វាយប្រហារ​ឃុំ​ចំនួន​២ និង​សម្លាប់​មនុស្ស​ជាច្រើន​នៅ​ប្រទេស​វៀតណាម រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ អាច​មាន​មេដឹកនាំ​ចលនា​កំពុង​នៅ​កម្ពុជា​ដែល​មិន​ខុស​ពី​ករណី​ជនជាតិ​ម៉ុង​តា​ញ៉ា ឬ​ករណី​បង្កើតឱ្យមាន​ជនភៀសខ្លួន​នៅ​ខេត្ត​រតនគីរី កាលពីពេល​កន្លង​ទៅ​នោះ​ទេ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជា​ពិសេស​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​សូមឲ្យ​ទទួលបាន​នូវ​សុខភាព​ល្អ ទាំង​ម្ដាយ និង​កូន​នៅពេល​សម្រាល​ហើយក៏​បាន​ផ្ដល់​ជា​ថវិកា​

​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៧៧៣​នាក់​ក្នុង​ម្នាក់ៗ ២០០​ដុល្លារ ,​កម្មការិនី​កូនភ្លោះ​២ ទទួល​បាន​ម្នាក់ ៤០០​ដុល្លារ និង​កូនភ្លោះ​៣ ទទួលបាន​៦០០​ដុល្លារ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com