ទាន់ហេតុការណ៍
ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី ជាង​១៨០០០​នាក់ មកពី​ស្រុក​សំរោង​ទង និង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី ជាង​១៨០០០​នាក់ មកពី​ស្រុក​សំរោង​ទង និង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៤​រោច ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​សរុប ១៨,០១២​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​៧ ដែល​កំពុង​ដំណើរការ​អាជីវកម្ម​ក្នុង​ស្រុក​សំរោង​ទង និង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។ ជំនួប​សំណេះសំណាល​ធ្វើឡើង នៅ​ទីតាំង​ដី​មួយ​កន្លែង​ស្ថិត​នៅ​បណ្តោយ​ផ្លូវ​លេខ​៤១ ក្នុងភូមិ​ចាស់ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី នៅ​ម្ដងទៀត​នៅ​ស្រុក​សំរោង​ទង និង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​នេះ​ម្តងទៀត បន្ទាប់ពី​បាន​ជួប​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​សម្តែង​ក្តីរីករាយ​ចំពោះ​កម្មករ កម្ម​ការ​នី​រោងចក្រ​ទាំងអស់ ក្នុង​ស្រុក​សំរោង​ទង និង​គងពិសី ខេត្ត​កំពង់ស្ពឺ ដែល​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ស្ទើរ​គ្រប់ៗ​គ្នា និង​គ្រប់ដូស តាម​ការកំណត់​របស់​ក្រុមគ្រូពេទ្យ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​រំលឹក​ថា ពី​មុនដី​១​ហិកតា​អាច​ធ្វេី​ស្រែចំការ និង​ចិញ្ចឹម​ប្រជាពលរដ្ឋ​បាន តែ​១​គ្រួសារ ដែល​មាន​សមាជិក​ប្រមាណ​៥​នាក់​ប៉ុណ្ណោះ ប៉ុន្តែ នៅពេល​មាន​ការវិនិយោគលេី​ផ្ទៃដី​១​ហិកតា គឺ​អាច​ចិញ្ចឹម​ប្រជាពលរដ្ឋ​បាន​ពី​៣-៤​ពាន់​គ្រួសារ តាមរយៈ​ការវិនិយោគ​លើ​រោងចក្រ​សហគ្រាស និង​ផ្នែក​ឧស្សាហកម្ម​។ សម្តេច​តេជោ បាន​មានប្រសាសន៍​បញ្ជាក់​ថា នយោបាយ​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ការសម្រេចចិត្ត​ឱ្យ​មាន​ទីតាំង​រោងចក្រ​នៅ​ខេត្ត​កំពង់ស្ពឺ ដែល​ពេល​បច្ចុប្បន្ន​នេះ មាន​រោងចក្រ សហគ្រាស​វិស័យ​កាត់ដេរ​ចំនួន ១៩១ មាន​កម្មករ​និយោជិត​ជាង ១៤​ម៉ឺន​៥​ពាន់​នាក់ និង​មាន​ប្រាក់​ឈ្នួល​មធ្យម​សរុប​ជាង ៤៥១​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ទៀត​ថា បញ្ហា​កូវី​ដ​-១៩ មិនមែន​ជា​កត្តា​រាំងស្ទះ ឬ​ឧបសគ្គ​មិន​អាច​ឱ្យ​មាន​ជំនួប​របស់​សម្តេច​ជា​មួយ​បងប្អូន​កម្មករ កម្មការិនី​នោះទេ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា ជំនួប​រវាង​សម្តេច ជាមួយ​បងប្អូន​កម្មករ កម្មការិនី គឺ​ធ្វើឡើង​ដោយ​ក្តី​គោរព​ស្រឡាញ់ ការជឿ​ទុកចិត្ត​ការយ​ក​ចិត្ត​ទុកដាក់ និង​ជា​ការថ្លែងអំណរគុណ​ដល់​បងប្អូន​កម្មករ​កម្មការិនី​ដែល​កន្លងមក​តែងតែ​គាំទ្រ​ចំពោះ​ការដឹកនាំ​របស់​សម្ដេច​។​

​ពាក់ព័ន្ធ​រឿង​នយោបាយ​វិញ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ប្រកាស​ចាត់​វិធានការ​ចំពោះ​ជន​ណា ឬ ក្រុមប្រឆាំង​ណា ដែល​មាន​បំណង​បង្ក​ការរំខាន អុកឡុក ឬ ធ្វើ​សកម្មភាព​ផ្សេងៗ ក្នុងពេល​បោះឆ្នោត​ខាងមុខនេះ​ដូចជា ការ​គូស​សន្លឹកឆ្នោត​ចោល ក្នុង​គោលដៅ​បំផ្លាញ​ដល់​ដំណើរការ ឬ​បរិយាកាស​បោះឆ្នោត គឺ​នឹង​មិន​ត្រូវ​អត់ឱន ឬ​លើកលែង​បានឡើយ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជា​ពិសេស​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​សូមឲ្យ​ទទួលបាន​នូវ​សុខភាព​ល្អ ទាំង​ម្ដាយ និង​កូន​នៅពេល​សម្រាល​ហើយក៏​បាន​ផ្ដល់​ជា​ថវិកា​
​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​សរុប​ចំនួន​៥១៥​នាក់​ក្នុង​ម្នាក់ៗ ២០០​ដុល្លារ ក្នុងនោះ​មាន​ស្ត្រី​មាន​កូនភ្លោះ​២ ចំនួន​៤​នាក់ ក្នុង​ម្នាក់ៗ ចំនួន​៤០០​ដុល្លារ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com