ទាន់ហេតុការណ៍
ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី ជិត ២​ម៉ឺន​នាក់ ជា​បន្ត​ទៀត នៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី ជិត ២​ម៉ឺន​នាក់ ជា​បន្ត​ទៀត នៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​

នៅ​ព្រឹក​ថ្ងៃ​អង្គារ ១០​កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​សរុប ១៩,០៨៥​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​៩ ដែល​កំពុង​ដំណើរការ​អាជីវកម្ម​ក្នុង​ក្រុង​ច្បារមន និង​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។ ជំនួប​សំណេះសំណាល​ធ្វើឡើង នៅ​ទីតាំង​ដី​មួយ​កន្លែង​ស្ថិត​នៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​មកជួប​ក្មួយៗ​ចៅៗ កម្មករ កម្មការិនី​ទាំងអស់​ដែល​កំពុង​បម្រើ​ការងារ​នៅ​ខេត្ត​កំពង់ស្ពឺ​នេះ​។ សម្តេច​តេជោ បាន​មានប្រសាសន៍​ពី​ភាព​ជោគជ័យ នៃ​ការគ្រប់គ្រង​ករណី​ឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដែល​នាំ​ឱ្យ​កម្ពុជា​អាច​បើក​ឡើង​វិញ​នូវ​សង្គម​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ រួម​ទាំង​ការរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ព្រមទាំង​ការជួបជុំ​ជាមួយ​កម្មករ​-​កម្មការិនី​ជា​បន្តបន្ទាប់ ដោយ​មិន​ចាំបាច់​ធ្វើតេស្ត​កូវី​ដ​-១៩​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ដោយ​មោទនភាព ពី​ការរីកចម្រើន​របស់​ខេត្ត​កំពង់ស្ពឺ ដែល​ធ្លាប់​ជា​ខេត្ត​ក្រីក្រ​មួយ បាន​ក្លាយទៅជា​តំបន់​រោងចក្រ សហគ្រាស និង​តំបន់​ឧស្សាហកម្ម​ធន់​ធ្ងន់ សម្រាប់​ដំណើរ​ឈានឡើង នៃ​សេដ្ឋកិច្ច​របស់​ខេត្ត និង​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​។​សម្តេច​តេជោ​បន្តទៀតថា ខេត្ត​ភាគ​និរតី នៃ​ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​ខេត្ត នៃ​សេដ្ឋកិច្ច​ពហុ​បំណង រួម​ទាំង​នាំចេញ​តាម​ច្រក​សមុទ្រ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ បាន​ដោយ​ងាយស្រួល​ដែលមាន ផ្លូវជាតិ​ខ្វាត់ខ្វែង និង​កំពង់ផែ​ទឹក​ជ្រៅ​។​សម្តេច​តេជោ​មានប្រសាស​ន៍​ទៀតថា ពី​មុនដី​១​ហិច​តា ប្រជាកសិករ​អាច​ធ្វើស្រែ​ចំការ អាច​ចិញ្ចឹម​មនុស្ស​បាន​តែ​១​គ្រួសារ​ដែល​មាន​សមាជិក​ប្រមាណ​៥​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេល​មាន​ការវិនិយោគ​លើ​ផ្ទៃដី​១​ហិច​តា គឺ​អាច​ចិញ្ចឹម​ប្រជាពលរដ្ឋ​បាន​ពី ៣-៤​ពាន់​គ្រួសារ តាមរយៈ​ការវិនិយោគ​លើ​រោងចក្រ​សហគ្រាស និង​ផ្នែក​ឧស្សាហកម្ម​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា នយោបាយ​ត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ការសម្រេចចិត្ត​ឱ្យ​មាន​ទីតាំង​រោងចក្រ​នៅ​ខេត្ត​កំពង់ស្ពឺ ដែល​ពេល​បច្ចុប្បន្ន​នេះ​មាន​រោងចក្រ សហគ្រាស​វិស័យ​កាត់ដេរ​ចំនួន​១៩១ មាន​កម្មករ​និយោជិត​ជាង​១៤​ម៉ឺន​នាក់ និង​មាន​ប្រាក់​ឈ្នួល​មធ្យម​ជាង ៤៥១​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ ច្បាស់​ណាស់ បើ​ពេល​នេះ គ្មាន​ការវិនិយោគ​លើ​វិស័យ​កាត់ដេរ និង​ឧស្សាហក​កម្ម​នោះទេ គឺ​បងប្អូន​កម្មករ កម្មការិនី កំពុង​ធ្វើ​ស្រែចំការ និង​របរ​ចិញ្ចឹម​គ្រួសារ​លក់ដូរ​តិចតួច​នៅ​ផ្ទះ​ឯ​ណោះ​ទេ​។​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា ការ​ដែល​សម្តេច​ចុះ​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី​នៅ​តាម​បណ្តា​រោងចក្រ​នានា​ដោយ​ផ្ទាល់​នា​ពេល​បន្តបន្ទាប់​នេះ គឺ​គ្មាន​អ្វី​ក្រៅពី​ពិនិត្យ​វឌ្ឍនភាព​នៅ​តាម​រោងចក្រ សួរសុខទុក្ខ និង​រក​ដំណោះស្រាយ​ជូន​ដល់​បងប្អូន​កម្មករ កម្មការិនី​ឱ្យបាន​ឆាប់រហ័ស​នោះ​ទេ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ត​អំពាវនាវ​ដល់​ម្ចាស់​រោច​ក្រ និង​កម្មករ​និយោជិត ត្រូវ​រួមគ្នា​ធ្វើយ៉ាងណា​ឱ្យ​រោងចក្រ​មួយ​ក្លាយទៅជា​សហគមន៍​សុខសាន្ត​មួយ កុំឱ្យ​មាន​គ្រឿងញៀន កុំឱ្យ​មាន​បងតូច បងធំ កុំឱ្យ​មាន​ជម្លោះ​រវាង​កម្មករនិយោជិត និង​ថៅកែ​រោងចក្រ​។​ជាមួយគ្នា​នោះ សម្តេច​តេជោ ក៏​បាន​អំពាវនាវ​ឱ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការបង្ការ​ការចម្លង និង​ការឆ្លង​រីក​រាលដាល នៃ​ជំងឺអេដស៍ ដែល​មាន​ការកើនឡើង​ប្រមាណ ៣០០​ករណី នៅ​ឆ្នាំ​២០២២ ដែល​ភាគច្រើន​កើត​ឡើង​ទៅលើ​ក្រុម​គោលដៅ​ដែល​មាន​និន្នាការ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា «​ប្រុស​ស្រលាញ់​ប្រុស​»​។​សម្តេច​តេ​ជោក៏​សុំ​កុំអោយ​មាន​ការរើសអើង​អ្នក​ផ្ទុក​មេរោ​អេដស៍​ទាំង​ក្នុង​សង្គម​រស់នៅ​ប្រចាំថ្ងៃ និង​ក្នុង​ក្រប​ខណ្ឌ​ការងារ ហើយ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ទាំងឡាយ សូម​ទៅ​ពិគ្រោះ និង​ប្រឹក្សា​ជាមួយ​គ្រោះ​ពេទ្យ​ជំនាញ ព្រមទាំង​ទទួល​យក​ឱសថ​ពន្យារ​អាយុជីវិត​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជា​ពិសេស​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​សូមឲ្យ​ទទួលបាន​នូវ​សុខភាព​ល្អ ទាំង​ម្ដាយ និង​កូន​នៅពេល​សម្រាល​ហើយក៏​បាន​ផ្ដល់​ជា​ថវិកា​

​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៥៩៣​នាក់ ក្នុង​ម្នាក់ៗ ២០០​ដុល្លារ ក្នុងនោះ​មាន​ស្ត្រី​មាន​កូនភ្លោះ​២ ចំនួន​៦​នាក់ ក្នុង​ម្នាក់ៗ ចំនួន​៤០០​ដុល្លារ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com