ទាន់ហេតុការណ៍
​សម្តេច តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក​សាស្ត្រាចារ្យ​បណ្ឌិត Dato' Sri Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប និង​សម្តែង​ការគួរសម​​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ឯកឧត្តម​បណ្ឌិត មហា​មេ​ដ យូ​សុស​កាឡា ប្រធាន​ប្រតិបត្តិ​អង្គការ អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី​-​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី ជិត ២​ម៉ឺន​នាក់ ជា​បន្ត​ទៀត នៅ​តំបន់​ព្រៃ​ស្ពឺ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី ជិត ២​ម៉ឺន​នាក់ ជា​បន្ត​ទៀត នៅ​តំបន់​ព្រៃ​ស្ពឺ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ

នៅ​ព្រឹក​ថ្ងៃ​ពុធ ១១​កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​សរុប ១៨,៣១៣​នាក់ នៅ​តំបន់​ព្រៃ​ស្ពឺ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​មកជួប​ក្មួយៗ​ចៅៗ កម្មករ កម្មការិនី​ទាំងអស់​ដែល​កំពុង​បម្រើ​ការងារ​នៅ​រោងចក្រ​តំបន់​ព្រៃ​ស្ពឺ​នា​ថ្ងៃនេះ​។ សម្ដេច​តេជោ​បញ្ជាក់ថា ជំនួប​ជាមួយ​បងប្អូន​កម្មករ​និយោជិត គឺ​ចាត់ទុក​ជា​វេទិការ​សាធារណៈ​មួយ ដើម្បី​សួរ​សុខទុក្ខ​ដល់​បងប្អូន​កម្មក​រ​កម្មការិនី​ផង និង​មួយ​ផ្នែក​ទៀត​ដើម្បី​ពិនិត្យមើល​លើ​តម្រូវការ និង​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ជូន​ដល់​កម្មករ​និយោជិត​បន្ថែមទៀត​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ទៀត​ថា ការ​ពិនិត្យ​អំពី​អ្វី​ដែល​រាជរដ្ឋាភិបាល​សម្រេច​នា​ពេល​កន្លង​ទៅ គឺជា​វឌ្ឍនភាព​មួយ​ដែល​រាជរដ្ឋាភិបាល និង​ម្ចាស់​រោងចក្រ​ទាំងអស់​បាន​អនុវត្តបាន​យ៉ាង​ល្អ ក្នុងនោះ​មាន​ទាំង​បញ្ហា​តូច និង​បញ្ហា​ធំ​ជា​ច្រើន​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍អរ​គុណ​ដល់​កម្មករ កម្មការិនី ដែល​បាន​អនុវត្តបាន​យ៉ាង​ល្អ​នូវ​វិធានការ​សុខភិបាល និង​ការចាក់​វ៉ាក់សាំង​គ្រប់ៗ​គ្នា ធ្វើឱ្យ​កម្ពុជា​អាចមាន​លទ្ធភាព​គ្រប់គ្រង​ស្ថាន​ការ​វិបត្តិកូ​វីដ​-១៩ បាន​យ៉ាង​ល្អ​រហូត​អាច​បើក​សង្គម សេដ្ឋកិច្ច​ឡើងវិញ​ដល់​បច្ចុប្បន្ន​នេះ​។ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​ដោះស្រាយ​បញ្ហា​តទៅទៀត ជា​ពិសេស​បញ្ហា​ដែល​កើតមានឡើង​ចំពោះ​បងប្អូន​កម្មករ​និយោជិត ក្នុងនោះ​រាជរដ្ឋាភិបាល​បាន​ធ្វើ​រួចហើយ​លើ​ការដោះស្រាយ​បញ្ហា​១០​ចំណុច ក្នុងនោះ​មានដូចជា បញ្ហា​ស្ដ្រី​មាន​ផ្ទៃពោះ និង​ការដំឡើង​ប្រាក់​បៀវត្ស​ជូន​បងប្អូ​កម្មករនិយោជិ​ត​ប្រចាំឆ្នាំ​ជា​ដើម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បន្ត​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​ឈ្នួល​ទាំងឡាយ កុំ​ដំឡើងថ្លៃ​ចំពោះ​កម្មករ​និយោជិត ខណៈ​នា​ពេលកន្លងមក មាន​ម្ចាស់​ផ្ទះជួល​ជាច្រើន​អនុវត្តបាន​យ៉ាង​ល្អ​ដោយ​មិន​ដំឡើងថ្លៃ​ផ្ទះជួល​ចំពោះ​កម្មករ​កម្មការិនី​ឡើយ​។
​សម្តេច​តេជោ​បាន​បន្ត​អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ និង​កម្មករ​និយោជិត ត្រូវ​រួមគ្នា​ធ្វើយ៉ាងណា​ឱ្យ​រោងចក្រ​មួយ​ក្លាយទៅជា​សហគមន៍​សុខសាន្ត​មួយ កុំឱ្យ​មាន​គ្រឿងញៀន កុំឱ្យ​មាន​បងតូច បងធំ កុំឱ្យ​មាន​ជម្លោះ​រវាង​កម្មករនិយោជិត និង​ថៅកែ​រោងចក្រ និង​ទប់ស្កាត់​ការចម្លង​រីក​រាលដាល​ជំងឺអេដស៍​ផងដែរ​។
​សម្តេច​តេជោ ហ៊ុន សែន ជឿជាក់ថា នាពេល​ខាងមុខ​នេះ​សេដ្ឋកិច្ច​កម្ពុជា​លើ​វិស័យ​សេវាកម្ម នឹង​មាន​កំណើន​ខ្លាំង​ជាង​គេ​លើសវិស័យ​ផ្សេងៗ​ទៀត តាមរយៈ​កំណើន​ទេសចរ ខណៈ​បច្ចុប្បន្ន​សេដ្ឋកិច្ច​វិស័យ​ឧស្សាហកម្ម​មាន​ការកើនឡើង​ខ្ពស់​រហូតដល់ ៣៨%​។​រាជរដ្ឋាភិបាល​កំពុង​បន្ត​ខិតខំ​ធ្វើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​រឹង និង​ទន់ ដើម្បី​បម្រើ​ដល់​ការទាក់ទាញ​វិនិយោគ​មក​កាន់​ប្រទេស​កម្ពុជា ខណៈ​បច្ចុប្បន្ន​កម្ពុជា មាន​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​១​ឆ្នាំ​ជាង ៣០ ម៉ឺន​នាក់​។​

​សម្តេច​តេ​ជោបាន​ផ្ដាំផ្ញើ​ដល់​កម្មករនិយោ​ជិត​កុំ​លង់​ទៅ​តាម​ការ​ញុះញង់​របស់​ក្រុម​ជន​អាក្រក់​នៅ​ក្រៅប្រទេស ខណៈ​កាលពី​ឆ្នាំ​២០១៣ ក្រុម​ជន​អាក្រក់​នេះ​ហើយ ជា​មេខ្លោង​ដឹកនាំ​កម្មករ​ធ្វើបាតុកម្ម​ខុសច្បាប់​។ សម្តេច​តេជោ​បានប្រកាស​ជាថ្មី​ម្តងទៀត​ថា អ្នកទោស​ណា ក៏​ដោយ​ឲ្យតែ​មាន​ការអន្តរាគមន៍​ពី​បរទេស នឹង​គ្មាន​ការបន្ធូរបន្ថយ និង​លើកលែងទោស​នោះទេ ដើម្បី​លុបបំបាត់​ការជ្រៀតជ្រែក​របស់​បរ​ទេស​លើ​ផ្ទៃក្នុង​កម្ពុជា​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ត្រូវ​បញ្ចេញ​អាវុធ​ធន​ធ្ងន់ ដើម្បី​បាញ់​កម្ទេច​យន្តហោះ​គ្មាន​មនុស្ស​បើក​។ សម្តេច​តេជោ ក៏​បាន​ប្រកាស​ផ្តល់​រង្វាន់​ចំនួន​២០​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​អង្គភាព​ណា​ដែល​បាន​បាញ់ យន្តហោះ​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​) ដែល​ហោះចូល​នៅក្នុង​ទឹកដី​កម្ពុជា​ក្នុង​បំណង​ទុច្ចរិត​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជា​ពិសេស​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​សូមឲ្យ​ទទួលបាន​នូវ​សុខភាព​ល្អ ទាំង​ម្ដាយ និង​កូន​នៅពេល​សម្រាល​ហើយក៏​បាន​ផ្ដល់​ជា​ថវិកា​
​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៥៨៣​នាក់ ក្នុង​ម្នាក់ៗ ២០០​ដុល្លារ ក្នុងនោះ​មាន​ស្ត្រី​មាន​កូនភ្លោះ​២ ចំនួន​២​នាក់ ក្នុង​ម្នាក់ៗ ចំនួន​៤០០​ដុល្លារ​ផង​ដែរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com