ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​អបអរសាទ​ខួប​លើក​ទី​៧២​ឆ្នាំ ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រកាស​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតីកាល​ទី​៧

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​អបអរសាទ​ខួប​លើក​ទី​៧២​ឆ្នាំ ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រកាស​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតីកាល​ទី​៧

នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៣​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​អបអរសាទរ​ខួប​លើក​ទី​៧២ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រកាស​បើក​យុទ្ធនាការ​ឃោសនា បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ដែល​មាន​សមាជិក សមាជិកា ចូលរួម​ប្រមាណ​ជាង​៧​ម៉ឺន​នាក់ បាន​ជួបជុំ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ពណ៌​កោះ​ពេជ្រ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ នា​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៣ មាន​គណបក្សនយោបាយ​ចំនួន​៤ បាន​បើក​យុទ្ធនាការ​ហែ​ក្បួន និង​ឃោសនាបោះឆ្នោត​នៅ​រាជធានី​ភ្នំពេញ​។​

​ថ្លែង​នៅក្នុង​ពិធី​នេះ សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ចេញ​នូវ​សេចក្តី​ការណ៍​ពិសេស ដែល​មាន​ចំនួន​៧​ទំព័រ ទាក់ទង​ទៅនឹង​គោល​នយោបាយ​សំខាន់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បន្ត​ដឹកនាំ​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​បន្ត​ទៀត​នាពេលខាងមុខ​។

​បន្ទាប់​ពី​សេចក្តីថ្លែងការណ៍​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រួច ក្បួន​ឃោសនា​បោះឆ្នោត​ក៏​ត្រូវបាន​ចាប់ផ្ដើម​ដង្ហែ​ជា​បន្តបន្ទាប់​តាម​ផ្លូវ​គោលដៅ​ដែល​បានកំណត់​ក្នុង​ទីក្រុង​ភ្នំពេញ​ប្រកប​ដោយ​បរិយាកាស​រីករាយ​បំផុត​៕
Connect with Cambodian Prime Minister :
????Website (http://samdechhunsen.gov.kh/)
????YouTube (https://www.youtube.com/@hunsencambodia)
????Twitter (https://twitter.com/hunsencambodia)
????Instagram (https://instagram.com/hunsencambodia)
????TELEGRAM (https://t.me/spmhunsen)
????TikTok (https://www.tiktok.com/@hunsenofcambodia)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com