ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

លោក សេង ទៀង នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន ផ្ដល់​ជូន​គ្រួសារ​កូនភ្លោះ​៣ នៅ​ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ​

លោក សេង ទៀង នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន ផ្ដល់​ជូន​គ្រួសារ​កូនភ្លោះ​៣ នៅ​ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ​

(​ព្រះវិហារ​)៖ លោក សេង ទៀង ជំនួយការ​ផ្ទាល់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២០ ម្សិលមិញ បាន​ចុះ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​សប្បុរ​ធម៌​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រគល់​ជូន​គ្រួសារ​កូនភ្លោះ​៣​នាក់ នៅ​បដិវត្តន៍ ឃុំ​ច្រាច់ ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ​។​

​អំណោយ​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ប្រគល់ជូន រួមមាន​៖ អង្ករ ២០០​គីឡូក្រាម​, ស្កសរ​៥​គីឡូក្រាម​, ទឹកដោះគោ​ម្សៅ​១​កេស​ធំ​, សារុង​០២, ក្រ​ម៉ា​០២ និង​ថវិកា​៥​លាន​រៀល​។​

​ក្នុងឱកាស​នោះ លោក សេង ទៀង បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​បាន​យកចិត្តទុកដាក់​គិតគូរ ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ពិសេស​គឺ​សុខទុក្ខ​អ្នក​ដែល​សម្រាល​បាន​កូនភ្លោះ​៣ មិនតែប៉ុណ្ណោះ សម្តេច​បាន​ចាត់ទុក​កូនភ្លោះ​៣​នេះ ជា​ចៅ​សម្តេច​ថែម​ទៀត​ផង​។​

​ជាមួយគ្នា​នោះ​ដែរ លោក សេង ទៀង ក៏​បាន​ណែនាំ​ឱ្យ​ក្រុមគ្រួសារ​កូនភ្លោះ​ទាំង​៣​នេះ ត្រូវ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ​។​

​សូមបញ្ជាក់​ថា គ្រួសារ​ប្រជាពលរដ្ឋ ដែល​សម្រាល​បាន​កូនភ្លោះ​៣​ស្រី​នោះ មាន​ឪពុក​មាន​អាយុ​៣០​ឆ្នាំ ចំណែក​ម្តាយ មាន​អាយុ​២៣​ឆ្នាំ ហើយ​នេះ​ជា​កូន​លើក​ទី​២ ដែល​កូន​លើក​ទី​១ ភេទ​ប្រុស​។ នេះ​ជា​គ្រួសារ​កូនភ្លោះ​៣ លើក​ទី​៣៥៨​ហើយ ដែល​ទទួលបាន​អំណោយ​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com