ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

រដ្ឋបាល​ខណ្ឌដូនពេញ បើក​កិច្ចប្រជុំ​គណៈ​អភិបាលខណ្ឌ ប្រចាំ​ខែ​មីនា និង​ទិសដៅ​ការងារ​បន្ត​ខែមេសា ឆ្នាំ​២០២០

រដ្ឋបាល​ខណ្ឌដូនពេញ បើក​កិច្ចប្រជុំ​គណៈ​អភិបាលខណ្ឌ ប្រចាំ​ខែ​មីនា និង​ទិសដៅ​ការងារ​បន្ត​ខែមេសា ឆ្នាំ​២០២០

ភ្នំពេញ ៖ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១​កើត ខែចេត្រ​ឆ្នាំកុរ​ឯកស័ក​ពុទ្ធ​សករាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​មីនា​ឆ្នាំ​២០២០ វេលា​ម៉ោង ៨៖៣០​នាទី បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​គណៈ​អភិបាល​ប្រចាំ​ខែ​មីនា និង​ទិសដៅ​ការងារ​បន្ត ខែ​មេសា​ឆ្នាំ​២០២០ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​អភិបាលរង លោក​គណៈនាយក​រដ្ឋបាល លោក​ប្រធានការិយាល័យ​ទាំង​១១ លោកស្រី​ចៅសង្កាត់​ទាំង​១១ និង​លោកស្រី​ប្រធាន​ទី​រួម​ផ្សារ​ទាំង​៣ ដែល​មាន​របៀបវារៈ​សំខាន់ៗ ដូចខាងក្រោម​:

១-​របៀបវិរៈ​ទី​១​គឺ​ផ្តោតលើ​កិច្ចការ​សំខាន់ៗ​ចំនួន​៣ ទី​១ ការងារ​ផ្សព្វផ្សាយ​នូវ​វី​ធាន​ការ​ការ​រី​រាលដាល​ជំងឺ​ឆ្លងកូវី​ត​១៩​សង្កាត់​ទាំង​១១​ផ្សាយ​ទាំង​៣​នៅ​មូលដ្ឋាន​អាជីវកម្ម​ពាក់ព័ន្ធ​និង​វិស័យ​ទេសចរណ៍ ទី​២​បញ្ហា​បង្ការ​និង​បង្ក្រាប​គ្រឿង ទី​៣​ការថែរក្សា​សន្តិសុខ​សុវត្ថិភាព​សង្គម​ពាក់ព័ន្ធ​និង​ការ​ទុបស្កាត់​បទល្មើស​ព្រហ្មទណ្ឌ​ដូចជា​អំពើរ​លួច​ឆក់​ប្លន់​នៅក្នុង​មូលដ្ឋាន​ដោយហេតុថា​ផ្លូវ​ទូលាយ​ល្អ​ងាយស្រួល​ពួក​ឪ​កាស​និយម​ធ្វើ​សកម្មភាព​បទល្មើស​ព្រហ្មទណ្ឌ​ដូច្នេះ​ត្រូវ​បង្កើន​កម្លាំង​ការពារ​គោលដៅ​ដែល​ងាយ​និង​រងគ្រោះ​។​

២-​ការផ្សព្វផ្សាយ​ការ​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការប្រើប្រាស់​ទឹក​ស្អាត និង​អនាម័យ​ប្រកប​ដោយ​បរិ​យា​បន្ន​ដល់​ខណ្ឌ និង​វិស័យ​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ ។​
៣-​ឆ្លង​សេចក្តីព្រាង​សេចក្តីសម្រេច​កែសម្រួល​ស​មាស​ភាព​ក្រុម​ការងារ​កសាង​ផែនការ​របស់​រដ្ឋបាល​ខណ្ឌ ។​
៤-​ឆ្លង​សេចក្តីព្រាង​សេចក្តីសម្រេច ស្តីពី​ការកែសម្រួល​សមាសភាព​គណៈកម្មាធិកា​រទាំង​៣ របស់​ក្រុមប្រឹក្សា​ខណ្ឌ ។​
៥-​ពិនិត្យ និង​ឆ្លង​របាយការណ៍​ប្រចាំ​ខែ​មីនា និង​ទិសដៅ​បន្ត​ប្រចាំ​ខែ​មេសា ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខណ្ឌដូនពេញ ។​
៦-​ពិនិត្យ និង​ឆ្លង​របាយការណ៍​ប្រចាំ​ត្រីមាស​ទី​១ ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខណ្ឌដូនពេញ ។​
៧-​ឆ្លង​សេចក្តីព្រាង​តារាង​បែងចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ​ប្រចាំ​ខែ​មីនា ឆ្នាំ​២០២០ ។​
៨-​ការងារ​ផ្សេងៗ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com