ខេត្តកំពង់ឆ្នាំង ៖ ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ឧសភា ២០២៥ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមដង្ហែ ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីភាព ក្នុង ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើនៅវាលព្រះស្រែភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
ការផ្សងប្រផ្នូលតាមរយៈ គោឧសភរាជ ឱ្យទៅបរិភោគសំណែនភោជន ៧ មុខ រួមមាន ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និង ទឹក ។ តាមការទស្សន៍ទាយរបស់ព្រាហ្មណ៍ព្រះរាជគ្រូ គោឧសភរាជបានបរិភោគ ស្រូវ ៩៥ភាគរយ ពោត៩៥ភាគរយ និង សណ្តែក៨០ភាគរយ ការណ៍នេះ បានបង្ហាញថា ស្រូវ ពោត និងសណ្ដែក របស់ប្រជាកសិករនៅឆ្នាំនេះនឹងទទួលបានទិន្នផលល្អ ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលទៅតាមការបរិភោគរបស់ គោឧសភរាជ ក៏ដូចជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មឱ្យបានដឹងថារដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ ។
ព្រះរាជប្បវេណី ដ៏សំខាន់នេះ ជាវប្បមង្គលមួយដ៏ប្រសើររបស់ ប្រជាពលរដ្ឋកម្ពុជា ដែលព្រះមហាក្សត្រគ្រប់ព្រះអង្គ តែងតែ ស្តេចយាងជាព្រះរាជាធិបតីភាពដឹកនាំធ្វើតាំងពីបុរា ណកាលរៀងមក ដើម្បីផ្សងមើលប្រផ្នូល និងសុំសេចក្តីសុខចម្រើនជូនដល់ប្រជានុសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ៕