ទាន់ហេតុការណ៍
​ឯកឧត្ដម អ៊ុន ចាន់​ដា អញ្ជើញ​ចូលរួម​ពិធី​បង្សុកូល ឧទ្ទិស​កុសល​ជូន​ឌួង​វិញ្ញាណក្ខន្ធ សម្តេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ចេញ​រថយន្តក្រុង ៥៩៧​គ្រឿង ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​ស្រុកកំណើត​ដោយ​ឥតគិតថ្លៃ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - សម្តេចធិបតី ហ៊ុន ម៉ាណែត បកស្រាយដោយ​សង្ខេប នូវចម្ងល់ដែលលើកឡើងថា «ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម៉្លេះ?» - ​កម្ពុជា​-​ហ្វីលីពីន ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ - ​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម ​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៣ នៅ​វត្ត​ខេ​ម​វន្ត​បឹង​ស្នាយ និង​វត្ត​បូ​ទុម​រតនៈ​ដីដុះ​ - ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្ដល់ជូន​កងទ័ព​ជួរមុខ ២​រូប កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បាធាយ​ - ឯកសារ​ចំនួន​៣ ដែលជា​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​-​ហ្វីលីពីន ត្រូវបាន​ចុះហត្ថលេខា ក្រោម​អធិបតីភាព សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ប្រធានាធិបតី​ហ្វីលីពីន​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ប្រាប់​ពលរដ្ឋ​ភៀ​សសឹក នៅ​ជំរំ​វត្ត​ពោធិ៍ ៥​ពាន់​ដើម អំពី​យុទ្ធសាស្ត្រ​ដឹកនាំ​ជាតិ​ដ៏​អង់អាច​ឈ្លាសវៃ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​! - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ ប្រធានាធិបតី ហ្វីលីពីន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​ទី​១ វត្ត​បទុម​វ​តី រាជ​វ​រា​រាម
0

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ចេញ​រថយន្តក្រុង ៥៩៧​គ្រឿង ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​ស្រុកកំណើត​ដោយ​ឥតគិតថ្លៃ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ចេញ​រថយន្តក្រុង ៥៩៧​គ្រឿង ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​ស្រុកកំណើត​ដោយ​ឥតគិតថ្លៃ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ បានបញ្ជាក់​ថា សម្តេច​បាន​ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ចេញ​រថយន្ត​ក្រុង​ចំនួន ៥៩៧​គ្រឿង សម្រាប់​ដឹក​ជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​ទៅ​លេង​ស្រុកកំណើត​ដោយ​ឥតគិតថ្លៃ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​

​សម្តេច​បញ្ជាក់​ដូច្នេះ​ថា «​ដូចដែល​បាន​រៀបចំ​ជាច្រើន​ឆ្នាំ​កន្លងមក ដើម្បី​ជួយ​សម្រាល​បន្ទុក​ចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុកកំណើត ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ខ្ញុំ​បាន​ផ្តល់​គោលការណ៍​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​រៀបចំ​នូវ​រថយន្តក្រុង សម្រាប់​ដឹក​ជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ​លេង​ស្រុកកំណើត​ដោយ​ឥតគិតថ្លៃ​»​។​

​បើ​តាម​សម្តេច​បវរ​ធិបតី​, លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ជូន​សម្តេច​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​រៀបចំ​រថយន្ត​ក្រុង​ចំនួន ៥៩៧​គ្រឿង សម្រាប់​បម្រើ​សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ប្រចាំថ្ងៃ និង​សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២៥ ចំនួន ៦​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​ឆ្នាំ​២០២៥ ដោយ​ក្នុង​នោះ​៖

១. រថយន្ត​ក្រុង​ចំនួន ១០០​គ្រឿង ប្រើប្រាស់​សម្រាប់​បម្រើសេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ប្រចាំថ្ងៃ​ក្នុង រាជធានី​ភ្នំពេញ និង​សេវា​រថយន្តក្រុង​សាធារណៈ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ (AIRPORT EXPRESS BUS)​។​

២. រថយន្ត​ក្រុង​ចំនួន ៤៩៧​គ្រឿង ប្រើប្រាស់​សម្រាប់​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ​ទៅ លេង​ស្រុកកំណើត និង​ការវិល​ត្រលប់​មកវិញ ដោយ​មាន​បែងចែក​ជា​ខ្សែ​រត់​ធំៗ​ចំនួន ៧ គោលដៅ​។ ព័ត៌មាន​លម្អិត សាលា​រាជធានី​ភ្នំពេញ​និង​ផ្ដល់​ជូន​សាធារណៈជន​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត សង្ឃឹមថា​ការរៀបចំ​រថយន្តក្រុង​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នេះ នឹង​អាចជួយ​សម្រួល និង​សម្រាល​បន្ទុក​ខ្លះ ក្នុងការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​នេះ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com