ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត បកស្រាយដោយ​សង្ខេប នូវចម្ងល់ដែលលើកឡើងថា «ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម៉្លេះ?» - ​កម្ពុជា​-​ហ្វីលីពីន ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ - ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្ដល់ជូន​កងទ័ព​ជួរមុខ ២​រូប កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បាធាយ​ - ឯកសារ​ចំនួន​៣ ដែលជា​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​-​ហ្វីលីពីន ត្រូវបាន​ចុះហត្ថលេខា ក្រោម​អធិបតីភាព សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ប្រធានាធិបតី​ហ្វីលីពីន​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ប្រាប់​ពលរដ្ឋ​ភៀ​សសឹក នៅ​ជំរំ​វត្ត​ពោធិ៍ ៥​ពាន់​ដើម អំពី​យុទ្ធសាស្ត្រ​ដឹកនាំ​ជាតិ​ដ៏​អង់អាច​ឈ្លាសវៃ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​! - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ ប្រធានាធិបតី ហ្វីលីពីន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​ទី​១ វត្ត​បទុម​វ​តី រាជ​វ​រា​រាម - ប្រធានាធិបតី​ហ្វីលីពីន ឯកឧត្តម Ferdinand Romualdez Marcos Jr. អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា - អភិបាល​ខេត្ត​កំពង់ធំ សំណេះ​សំ​ណាស និង​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​កៅស៊ូ DBST ប្រវែង ១១,៧ គីឡូម៉ែត្រ ស្ថិតនៅ​ឃុំ​បាក់ស្នា ស្រុក​បារាយណ៍ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឲ្យ​លោក​ជំទាវ Bridgette L. Walker ភារធារី​ស្តីទី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម
0

​កម្ពុជា​-​ហ្វីលីពីន ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​

​កម្ពុជា​-​ហ្វីលីពីន ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​

នា​ព្រឹក​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៥, នៅ​វិមាន​សន្តិភាព​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​ឯកឧត្តម ហ្វឺ​ឌីណាន់ រ៉ូ​ម៉ូល​ដេស ម៉ា​កូស ជូ​ញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​គណៈប្រតិភូ​ជាន់ខ្ពស់ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៥ ។​

​ជា​កិច្ច​ចាប់ផ្ដើម​, សម្តេច​បវរ​ធិបតី​បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​បវរ​ធិបតី​មានប្រសាសន៍ថា ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ គឺជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ពី​មិត្តភាព​ដ៏​រឹងមាំ​, ការប្តេជ្ញាចិត្ត​រួម​គ្នា​ក្នុង​ការជំរុញ និង​ការលើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។ សម្តេច​បវរ​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ រវាង​កម្ពុជា និង ហ្វីលីពីន ព្រមទាំង​បាន​គូសបញ្ជាក់ថា កម្ពុជា​ផ្តល់​សារៈសំខាន់​ចំពោះ​ទំនាក់ទំនង​យូរអង្វែង​ជាមួយ​ហ្វីលីពីន ដែល​ឈរ​លើ​មូលដ្ឋាន​នៃ​គោលការណ៍​គោរព​គ្នា​ទៅវិញទៅមក និង​ឧត្តម​ប្រយោជន៍​រួម​។

​ជា​ការឆ្លើយតប​, ឯកឧត្តម​ប្រធានាធិបតី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា និង សម្តេច​បវរ​ធិបតី ដែល​បាន​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ និង​ស្និទ្ធស្នាល​។ ឯកឧត្តម​ប្រធានាធិបតី​បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់​សម្តេច​បវរ​ធិបតី អំពី​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី ដោយ​ឯកឧត្តម​បាន​សង្កត់ធ្ងន់​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​ដូចជា​៖ ការពង្រឹង​ទំនាក់ទំនង​រវាង​កង​ទ័ព និង​កងទ័ព​, ពាណិជ្ជកម្ម និង​ការវិនិយោគ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​។ ឯកឧត្តម​ប្រធានាធិបតី​បាន​បន្ថែមថា ប្រទេស​ទាំង​ពីរ​នៅ​មាន​សក្តានុពល​ជាច្រើន​ទៀត ដែល​ជា​កាលានុវត្តភាព​សម្រាប់​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ និង​យូរអង្វែង​។​

​ក្នុងជំនួប​នោះ​, ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​អំពី​ការជំរុញ​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​លើ​វិស័យ​អាទិភាព​មួយចំនួន រួមមាន​៖ សន្តិសុខ និង​ការពារ​ជាតិ​, ពាណិជ្ជកម្ម និង​វិនិយោគ​, កសិកម្ម​, ទេសចរណ៍​, ថាមពល និង​ការតភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន ជាដើម​។

​ទន្ទឹមនឹងនេះ​, ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​ផ្លាស់ប្ដូរ​យោបល់​អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត តាមរយៈ​យន្តការ​ពហុភាគី ទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​អន្តរជាតិ ដើម្បី​រួមចំណែក​ដល់​សន្ដិភាព ស្ថិរភាព និង​វិបុលភាព​។​

​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ ឯកឧត្តម​ប្រធានាធិបតី​បាន​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​បទ​ឈប់​បាញ់ និង​បាន​បញ្ជាក់​ពី​ការត្រៀម​លក្ខណៈ​របស់​ហ្វីលីពីន ដើម្បី​ចូលរួម​ជួយ​ជំរុញ​ឱ្យ​មាន​បទ​ឈប់​បាញ់​មួយ​ជា​អចិន្ត្រៃយ៍ សំដៅ​ធានា​ដល់​សន្ដិភាព និង​ស្ថិរភាព នៃ​ប្រទេស​ទាំង​ពីរ​។

​ជាមួយគ្នា​នោះ សម្ដេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​ប្រធានាធិបតី​ដែល​បាន​គាំទ្រ​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ ព្រមទាំង​អរគុណ​ហ្វីលីពីន ដែល​ចូលរួម​ក្នុង​ក្រុម​អ្នកសង្កេតការណ៍​អន្តរកាល (IOT) នៅ​កម្ពុជា ក៏ដូចជា​ការបង្កើន​ក្រុម​អ្នកសង្កេតការណ៍​អន្តរកាល​នៅ​កម្ពុជា ផងដែរ​។​

​បន្ទាប់​ពី​កិច្ច​ពិភាក្សា​គ្នា​ប្រកប​ដោយ​លទ្ធផល​ជា​ផ្លែផ្កា​, ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​បី គឺ ១. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​សេវា​អាកាសចរណ៍​, ២. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​, និង ៣. លិខិត​ប្តូរ​សារ ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com