ទាន់ហេតុការណ៍
ឯកសារ​ចំនួន​៣ ដែលជា​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​-​ហ្វីលីពីន ត្រូវបាន​ចុះហត្ថលេខា ក្រោម​អធិបតីភាព សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ប្រធានាធិបតី​ហ្វីលីពីន​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ប្រាប់​ពលរដ្ឋ​ភៀ​សសឹក នៅ​ជំរំ​វត្ត​ពោធិ៍ ៥​ពាន់​ដើម អំពី​យុទ្ធសាស្ត្រ​ដឹកនាំ​ជាតិ​ដ៏​អង់អាច​ឈ្លាសវៃ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​! - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ ប្រធានាធិបតី ហ្វីលីពីន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​ទី​១ វត្ត​បទុម​វ​តី រាជ​វ​រា​រាម - ប្រធានាធិបតី​ហ្វីលីពីន ឯកឧត្តម Ferdinand Romualdez Marcos Jr. អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា - អភិបាល​ខេត្ត​កំពង់ធំ សំណេះ​សំ​ណាស និង​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​កៅស៊ូ DBST ប្រវែង ១១,៧ គីឡូម៉ែត្រ ស្ថិតនៅ​ឃុំ​បាក់ស្នា ស្រុក​បារាយណ៍ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឲ្យ​លោក​ជំទាវ Bridgette L. Walker ភារធារី​ស្តីទី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម - ​ដើមឈើ​ផ្កា “​ជើង​គោ​” ១៥.០០០​ដើម នឹង​ដាំ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ (​ស្គន់​-​ក្រង​កំពង់ចាម​) - អ​បសាទរ ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​នាយក​រដ្ឋបាល​សាលាខេត្ត​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ចុះ​ពិនិត្យ​ការត្រៀម​លក្ខណៈ​របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ ប្រធានាធិបតី ហ្វីលីពីន​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ ប្រធានាធិបតី ហ្វីលីពីន​

​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ចន្ទ ១​រោច ខែ​ភទ្របទ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍ នូវ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ របស់ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​លោកជំទាវ Louise Araneta-Marcos ក្នុងឱកាស​ដែល ឯកឧត្តម និង​លោកជំទាវ អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ទី ៩ ខែ​កញ្ញា ២០២៥ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ពិធី​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ ឯកឧត្តម ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​នាពេលនេះ ត្រូវបាន​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​បំផុត​ពី​ប្រមុខរដ្ឋស្តីទី​នៃ​កម្ពុជា ជាមួយ​កងកិត្តិយស​ត្រែទ័ព​និង​មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​អង្គទូត​នានា នៅ​ព្រះរាជាណាចក្រ​កម្ពុជា មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ប្រតិភូ​សំខាន់ៗ​នៃ​ប្រទេស​ហ្វីលីពីន​ផងដែរ ។​

​បន្ទាប់ពី​ពិធី​បដិសណ្ឋារកិច្ច​ស្វាគមន៍​ផ្លូវរដ្ឋ ឯកឧត្តម ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន នឹង​ជួបពិភាក្សា​ការងារ​ជាមួយ សម្តេច​តេជោ ប្រមុខរដ្ឋ​ស្តីទី​នៃ​កម្ពុជា បន្ទាប់មក​នឹង​ជួបពិភាក្សា​ការងារ​បន្ត​ជាមួយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងនោះ​ក៏​មាន​ពិធី​ចុះហត្ថលេខា រួមជាមួយ​នឹង​ការធ្វើ​សន្និសីទកាសែត​រួមគ្នា រវាង ឯកឧត្តម​ប្រធានាធិបតី និង សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី ផងដែរ​។​

​តាមរយៈ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ របស់ ឯកឧត្តម ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន នាពេលនេះ នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ចំណងមិត្តភាព និង​សាមគ្គីភាព​ព្រមទាំង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ទាំង​ប្រទេស​និង​ប្រជាជន កម្ពុជា​-​ហ្វីលីពីន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com