ទាន់ហេតុការណ៍
ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល អាស៊ាន​-​រុស្ស៊ី លើក​ទី​៤

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល អាស៊ាន​-​រុស្ស៊ី លើក​ទី​៤

នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២១ នេះ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​រុស្ស៊ី​លើក​ទី​៤ ។

​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​-​រុស្ស៊ី បាន​អនុម័ត​ទៅលើ​ឯកសារ​សំខាន់ៗ​ចំនួន​៣ ៖
១)​សេចក្តីប្រកាស​អាស៊ាន​-​រុស្ស៊ី​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ការដោះស្រាយ​និង​ប្រយុទ្ធ​ប្រឆាំង​ចំពោះ​បញ្ហា​គ្រឿងញៀន​សកល​
២)​សេចក្តីប្រកាស​អាស៊ាន​-​រុស្ស៊ី​ស្តីពី​ការកសាង​តំបន់​រួម​ដែល​មាន សុវត្ថិភាព​និង​ប្រកបដោយ​ចីរភាព​។
៣)​ផែនការ​សកម្មភាព​គ្រប់ ជ្រុងជ្រោយ ដើម្បី​អនុវត្ត​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​រុស្ស៊ី​ឆ្នាំ ២០២១-២០២៥
​កម្ពុជា​ជា​ប្រទេស​សម្របសម្រួល ដៃគូ​រវាង​អាស៊ាន​និង​រុស្ស៊ី​។

​នៅ​ក្នុង​ប្រជុំ​កំពូល​នេះ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​ខួប​លើក​ទី​៣០ ដៃគូ​សន្ទនា​រវាង​អាស៊ាន និង​រុស្ស៊ី និង​ឯកសារ​ចំនួន​៣ ដែល​ត្រូវបាន​អនុម័ត​ដើម្បី​លើកកម្ពស់ ពង្រីក​និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី រវាង​អាស៊ាន​និង​រុស្ស៊ី​។ កិច្ចសហប្រតិបត្តិការ ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​និង​រុស៊ី​ជាដើម​។

​សម្ដេច​តេជោក៏បាន​លើក​ឡើង​ពី​ការជំរុញ​កិច្ចសហប្រតិបត្តិកា​រ​លើ​វិស័យ​ផ្សេងៗ ដូចជា​វិស័យ​សន្តិសុខ និង​ការប្រយុទ្ធប្រឆាំង​ភាវ​កម្ម​ជាដើម ជាពិសេស​ដាច់​បានលើកឡើង​អំពី​ទស្សនទាន​របស់​អាស៊ាន​ស្ដីពី ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​ត្រូវតែ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា រួមទាំង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បញ្ហា​មួយចំនួនទៀត​។

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា អាស៊ាន គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​រុស្ស៊ី ដែល​ស្នើ​ឲ្យមាន​នៅ ឆ្នាំ ២០២២ ពីរ​ឆ្នាំ​នៃ​ទំនាក់ទំនង​អាស៊ាន​-​រុស្ស៊ី សម្រាប់​កិច្ច​សហ​ប្រតិ បត្តិ​ការ​ទៅ​លើ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។ សម្ដេច​តេជោក៏បាន​បញ្ជាក់​អំពី​ការលើកកម្ពស់​ការប្រ​តិបត្តិ​ការ លើ​កិច្ចព្រមព្រៀង​អាស៊ាន រុស្សី​ផ្នែក​ទេសចរណ៍​។

សម្ដេច​តេជោក៏បាន​ឆ្លៀត​យក​ឱកាស​នោះ​លើកឡើង​អំពី​ទំនាក់ទំនង​ទ្វេភាគី កម្ពុជា​រុស្ស៊ី​៦៥​ឆ្នាំ​ហើយ​។ ដែល​សម្ដេច​បាន​លើកឡើង​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ និង​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ភេ​វរ​កម្ម ក្រិ​ដ្ឋ​កម្ម​ឆ្លងដែន និង​សន្តិសុខ​បច្ចេកវិទ្យា​។​

​សម្តេច​តេជោ ស្នើ​ឲ្យ​រុស្ស៊ី​បន្ត​ផ្ដល់ជំនួយ លើ​ការបណ្ដុះបណ្ដាល ក្នុង​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​ស្នើ​រុស្សុី​ជួយ​គាំទ្រ​ចំពោះ​ការចរចក​ម្ពុ​ជា និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី ដែល​កំពុង​ជំរុញ​នូវ​កិច្ចចរចា​។ សម្ដេច​តេជោ ក៏​បាន​ស្នើ​ឲ្យមាន​ការបណ្ដុះ បណ្ដាល​លើ​មន្ត្រី របស់​កម្ពុជា​ទៅលើ​វិស័យ​ផ្សេងៗ ជាពិសេស​ទៅលើ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។ សម្ដេច​ក៏​ស្នើ​រុស្ស៊ី​បន្ត​ការគាំទ្រ អាស៊ាន និង​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ​។

​រុស្ស៊ី​ប្រកាស​គាំទ្រ​តួនាទី​ស្នូល​របស់​អាស៊ាន​នៅក្នុង យន្តការ​អាស៊ាន បង្កើត​ឡើង​ដូចជា វេទិកា​កិច្ចប្រជុំ​កំពូល​អាស៊ី​បូ​ព៌ា វេទិកា​តំបន់​អាស៊ាន កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​បូក​ជាដើម​។ ប្រធានាធិបតី​រុស្ស៊ី​ក៏បាន​លើកឡើង​ថា លោក​បាន​ស្គាល់​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​និង​បាន​ធ្វើ​ការងារ​ជា​ច្រើន​ជាមួយនឹង​អាស៊ាន​ផងដែរ ហើយ​ពិត​ជា​រីករាយ​នៅ​ក្នុង​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ នឹង​អាស៊ាន​។

​ប្រធានាធិបតី​រុស្ស៊ី​បាន​ចាត់ទុកថា កិច្ច​ការងារ​ដែល​ត្រូវ​ធ្វើ​គឺ​ការបន្ត​ស្ថេរភាព សន្តិសុខ​ក្នុង​តំបន់ នឹង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com