ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៃ​វិទ្យាល័យ​ព្រះសីហនុ និង​ការ​ប្រកា​លបើក​ឱ្យ​ដំណើរការ​រៀន និង​បង្រៀន​ឡើងវិញ

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៃ​វិទ្យាល័យ​ព្រះសីហនុ និង​ការ​ប្រកា​លបើក​ឱ្យ​ដំណើរការ​រៀន និង​បង្រៀន​ឡើងវិញ

នា​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៃ​វិទ្យាល័យ​ព្រះសីហនុ និង​ការ​ប្រកា​លបើក​ឱ្យ​ដំណើរការ​រៀន និង​បង្រៀន​ឡើងវិញ​នៃ​វិទ្យាល័យ​ព្រះសីហនុ

​គូសបញ្ជាក់​ថា​វិទ្យាល័យ​ព្រះសីហនុ​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​យក​ធ្វើជា​ទីតាំង​មណ្ឌល​សម្រាក និង​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ កម្រិត​ស្រាល អស់​រយៈពេល​ជិត​១​ឆ្នាំ ហើយ​រដ្ឋបាល​ខេត្ត​ក៏​បាន​រៀបចំ​ទីតាំង​ថ្មី​ជំនួស​ឱ្យ​ទីតាំង​ខាងលើ​រួចរាល់​ហើយ​ផងដែរ​។

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ដល់​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ​ដែល​បាន​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​កំពង់ចាម​ក្នុង​ការរៀបចំ​សាលា​ធ្វើជា​កន្លែង​ព្យាបាល​ជំងឺ​កូវី​ដ កំម្រិត​ស្រាល​កន្លងទៅ ។ ឯកឧត្តម​អភិបាលខេត្ត​បាន​មានប្រសាសន៍​ក្រើនរំលឹក​ដល់​ក្មួយៗ​សិស្សានុសិស្ស ទាំងអស់​ដែល​មាន​ឱកាស​បាន​ចូល​សិក្សា​រៀនសូត្រ​ឡើង​វិញ​នា​ថ្ងៃនេះ សូម​ក្មួយៗ​បន្ត​ខិតខំ​សិក្សា​រៀនសូត្រ ទទួល​យក​ចំណេះដឹង​ពី​លោកគ្រូ អ្នកគ្រូ ដើម្បី​ត្រៀម ប្រឡង​សញ្ញាបត្រ​នៅពេល​ខាងមុខ​នេះ និង​ជា​ថ្នាល​បណ្តុះ​នូវ​ធនធានមនុស្ស ដែល​ជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​គ្រួសារ និង​សង្គមជាតិ បន្ទាប់​មក​ឯកឧត្តម​បាន​ណែនាំ​ដល់​ក្មួយៗ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន នូវ​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​វិធានការ ៣​ការពារ និង​៣​កុំ ដើម្បី​សំដៅ​ធ្វើយ៉ាងណា​កាត់ផ្តាច់​ខ្សែ​ចម្លង​ពី​ជំងឺ​កូវី​ដ​-១៩ និង​ត្រូវ​រៀន​រស់ និង​ការសិក្សា​ជាមួយ​គន្លង​ថ្មី នៃ​បរិបទ​កូវី​ដ​-១៩ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ។​

​ក្នុង​នោះ​ផង​ដែរ​ឯកឧត្តម​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១​លាន​រៀល ម៉ាស ១០.០០០ កៅអី​ជ័រ​២០០ ដល់​វិទ្យាល័យ​ព្រះសីហនុ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com