ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​អភិបាល​ខេត្ត​កំពង់ធំ ក្រើនរំឭក​ដល់​មាតា បិតា អាណាព្យាបាល ដែល​ត្រូវ​កូនចៅ និង​សាច់ញាតិ​មក​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ ១៩ ត្រូវ​ប្រកាន់​ឲ្យបាន​ខ្ជាប់ខ្ជួន នូវ​វិធានការ​បី​ការពារ បី​កុំ ដើម្បី​ការពារ​ខ្លួនឯង ក្រុមគ្រួសារ កុំឲ្យ​ឆ្លង​ជំងឺដ៏​កាច​សាហាវ​នេះ​

​អភិបាល​ខេត្ត​កំពង់ធំ ក្រើនរំឭក​ដល់​មាតា បិតា អាណាព្យាបាល ដែល​ត្រូវ​កូនចៅ និង​សាច់ញាតិ​មក​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ ១៩ ត្រូវ​ប្រកាន់​ឲ្យបាន​ខ្ជាប់ខ្ជួន នូវ​វិធានការ​បី​ការពារ បី​កុំ ដើម្បី​ការពារ​ខ្លួនឯង ក្រុមគ្រួសារ កុំឲ្យ​ឆ្លង​ជំងឺដ៏​កាច​សាហាវ​នេះ​

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​)៖ ថ្លែង​នៅក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ជូន​កុមារ​ដែល​មាន​អាយុ ៥​ឆ្នាំ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ធំ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ បាន​ក្រើនរំឭក និង​អំពាវនាវ​ចំពោះ មាតា បិតា អាណាព្យាបាល ដែល​ត្រូវ​នាំ​បុត្រ​ធីតា ឬ​សាច់ញាតិ មក​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ត្រូវ​ប្រកាន់ខ្ជាប់​ឲ្យបាន​ជា​ដាច់ខាត​នូវ​ការរ​ក្សា​គម្លាត​សុវត្ថិភាព​សង្គម ឧស្សា​ពាក់​ម៉ាស និង​ភ្ជាប់​មក​ជាមួយ​នូវ​ទឹក​អាល់​កុល និង​សូម​ចូលរួម​អនុវត្ត​នូវ​វិធានការ​សុខាភិបាល និង​វិធានការ “៣​ការពារ ៣​កុំ​” របស់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ការពារ​ខ្លួនឯង ក្រុមគ្រួសារ និង សហគមន៍ កុំ​ឆ្លង​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម ងួន រតនៈ បាន​ថ្លែង​អំណ​គុណ​ដល់ ក្រុមគ្រួសារ មាតា បិតា និង​អាណាព្យាបាល ដែល​បាន​នាំ​កូនចៅ មក​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ ១៩ នៅពេលនេះ​។ ទន្ទឹមនឹងនោះ​ដែរ ក្មួយៗ ដែល​មក​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ ១៩ ដោយ​ការស្ម័គ្រចិត្ត និង​ពោ​ពេញ​ដោយ​ភាពក្លាហាន មិន​មាន​ការភ័យខ្លាច​នោះទេ​។ ហើយ​ចំពោះ​ការចាក់​វ៉ាក់សាំង​នេះដែរ សម្រាប់​ដូសទី​មួយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១ និង​សម្រាប់​ដូសទី​ពីរ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១ ពេលព្រឹក​ចាប់ពី​ម៉ោង ៨:០០​ព្រឹក ដល់​ម៉ោង ១១:០០​ព្រឹក និង​ពេល​រសៀល ចាប់ពី​ម៉ោង ១:០០​រសៀល ដល់​ម៉ោង ៤:០០​រសៀល ហើយ​ការចាក់​វ៉ាក់សាំង​នេះ តាមរយៈ​ការអញ្ជើញ និង​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន នៅ​ទីតាំង​ដែល​បាន​កំណត់​ជូន​ក្នុង​ឧបសម្ព័ន្ធ​នៃ​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​កំពង់ធំ​។​

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពង់ធំ​ទាំងមូល សូម​គោរព​ថ្លែងអំណរគុណ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ធនធាន និង​វ៉ាក់សាំង ចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស រួម​ទាំង​ខេត្ត​កំពង់ធំ ចាប់ពី​កុមារ យុវវ័យ និង​មនុស្ស​ចាស់ ហើយ​ចំនួន​នៃ​ការចាក់​វ៉ាក់សាំង​នេះ គឺ​ចាក់​បាន​ឆាប់រហ័ស និង​ច្រើន​លើសលប់ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជិតខាង ដែល​អាច​ធ្វើឲ្យ​យើង​ឈាន​ទៅ​ដល់​ការបើកប្រ​ទេស​ជាតិ​ឡើង​វិញ​នៅ​ពេល​ខាងមុខ​ឆាប់ៗ​នេះ​ជា​ពិសេស​ក្មួយៗ បាន​ចូលរៀន​ឡើងវិញ​។ លទ្ធផល​ដ៏​ល្អប្រសើរ គឺ​បានមកពី​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​បាន​គិតគូរ​ពី​ជីវិត​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​កុមារ​ដែល​មាន​អាយុ​ប្រាំ​ឆ្នាំ ដែល​មក​ទទួល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ ១៩ សូម​មាតា បិតា អាណាព្យាបាល និង​អ្នកគ្រប់គ្រង​មណ្ឌល​ថែទាំ​កុមារ​ទាំង​អស់ មេត្តា​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ ពាក់ព័ន្ធ ដែល​មាន​នៅក្នុង​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com