ទាន់ហេតុការណ៍
ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៤​កើត ខែ​កត្តិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ទីស្តីការ​នៃ​អគារ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​។

​អគារ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​សមិទ្ធផល​មួយ ដែល​បង្ហាញ​ពី​គុណ​តម្លៃ​នៃ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការលើកម្ពស់​តម្លៃ​ស្ថាបត្យកម្ម ដែល​ជា​ស្នាដៃ​ផ្ទាល់​របស់​កូន​ខ្មែរ ហើយក៏​បាន​បង្ហាញ​នូវ​សមត្ថភាព​របស់​រាជរដ្ឋាភិបាល​លើ​ការគ្រប់គ្រង និង​ប្រើប្រាស់​ថវិកា​ជាតិ ដើម្បី​បង្កើត​នូវ​សមិទ្ធផល​ជាទី​មោទនភាព​សម្រាប់​ជាតិ​ផង​ដែរ​។​

​អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ទីតាំង​ស្ថិតនៅ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នា​ប៉ែក​ខាងជើង​ឆៀង​ខាងលិច​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រារព្ធ​ពិធី​បើ​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២០ ។ អគារ​នៃ​ក្រសួង​នេះ​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ ៤.៥​ហិកតា មាន​ទំហំ​តួ​អគារ​បណ្ដោយ​ប្រវែង ១៣២.៧ ម៉ែត្រ និង​ទទឹង​ប្រវែង ៩៤.៧​ម៉ែត្រ មាន​ចំនួន ៨​ជាន់ កម្ពស់​សរុប​ពី​ទ្រនាប់​ខ្សាច់ ដល់​ចុង​កំពូល​បុស្បុក ៨៨.៥​ម៉ែត្រ ក្នុងនោះ​មាន​កម្ពស់​បុស្បុក ៣៣.២៨​ម៉ែត្រ មាន​ចំណត​រថយន្ត​ប្រមាណ ៤៥០​គ្រឿង និង​ចំណត​ទោចក្រយានយន្ត​ជាច្រើន​គ្រឿង​ទៀត​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​នៃ​អគារ​ទីស្ដីការ​ក្រសួង​រៀបចំ​ដែនដី​ន គ​រូបនីយកម្ម និង​សំណង់​ដែល​ត្រូវ​ដាក់ឲ្យ​ប្រើប្រាស់​នាពេល​នេះ​ទេ​។ ទាក់ទង​ទៅនឹង​បញ្ហា​នៃ​ជំងឺ​កូវី​ដ​-១៩ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា នេះ​ជា​ការរៀន​រស់​តាម​កន្លង​ថ្មី ដែល​យើង​មានការ​កាត់បន្ថយ​ចំនួន​មនុស្ស​ចូលរួម ជាក់ស្ដែង​ដូចជា​អគារ​សាលប្រជុំ​នេះ​ដែល​កន្លងមក​ធ្លាប់​តែ​ដាក់​មនុស្ស​ជាង​១,០០០ ពាន់​នាក់ តែ​ពេល​នេះ យើង​កាត់​បន្ថយ​មក​ត្រឹម​ប្រមាណ​ជាង​៥០០​នាក់​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នៅក្នុង​ឆ្នាំ​នេះ​យើង​នឹង​សម្ភោ​ធ​អគារ​ក្រសួង​ចំនួន​៣ រួម​មាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​បាន​សម្ពោធ​រួច ក្រសួង​រៀបចំ​ដែនដី​ន​នគររូបនីយកម្ម និង​សំណង់​ដែល​សម្ពោធ​នាពេលនេះ និង​នៅ​ចុងឆ្នាំ​២០២១ យើង​នឹង​សម្ពោធ​អគារ​ទីស្ដីការ​ក្រសួង​ការពារជាតិ ដែល​នឹង​ត្រូវ​សម្ពោធ​ចំ​ខួប​លើក​ទី​២៣ នៃ​ការ​ដាក់​ចេញ​នយោបាយ​ឈ្នះ ឈ្នះ គឺ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ដាស​តឿន​រំលឹក ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​អោយ​ខិតខំ​បំពេញការងារ​អោយបាន​ល្អ​ប្រសើរ​។

​សម្តេច​តេ​ជោបាន​សង្កត់​ធ្ងន់​ថា ត្រូវ​រួម​ថែរក្សា​សមិទ្ធផល​ដែល​កើតមាន​នេះ​អោយបាន​គង់វង្ស​ប្រើប្រាស់​អោយបាន​យូរអង្វែង មាន​កន្លែង​ធ្វើការ​ល្អ​ហើយ ត្រូវ​ធ្វើការ​អោយ​មាន​ប្រសិទ្ធភាព និង​ចំនុច​មួយទៀត​ត្រូវ​ចេះ​សន្សំ ទឹក ភ្លើង ផងដែរ​។

​នៅក្នុង​ឱកាស​នេះ​ផងដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ផ្ដល់​នូវ​ការណែ​នាំ​ទៅកាន់​មន្ត្រី​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​ដែល​ទី​នូវ​៣​ចំនុច​សំខាន់​:
១- ត្រូវ​បន្ត​ខិតខំ​ចេញ​ប័ណ្ណកម្មសិទ្ធិ​អោយ​ប្រជាពលរដ្ឋ​អោយបាន​ឆាប់​។
២- ត្រូវ​បន្ត​ខិតខំ​ដោះស្រាយ​ជំលោះ​ដីធ្លី ជាពិសេស​ការ​ដោះ​ក្រៅ​ប្រព័ន្ធតុលាការ ។
៣-​ត្រូវ​ខិតខំ​បន្ត​ដោះស្រាយ​ដី​សម្បទាន​សង្គមកិច្ច​ជា​បន្តបន្ទាប់​ទៀត​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏បាន​ជូនពរ​ដល់​មន្ត្រីរាជកា​រ នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ អោយ​ជូ​ប​តែ​សេចក្តីសុខ សេចក្តីចម្រើន និង​ជោគជ័យ​ក្នុង​ការងារ​ជា​បន្តបន្ទាប់​ទៀត​។ មុន​នឹង​បញ្ចប់ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏បាន​ផ្ដល់​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​មាន​ស្នាដៃ នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​មួយចំនួន​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com