ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ចុះ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ នៅ​ស្រុក​បាទី ខេត្ដ​តាកែវ​

សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ចុះ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ នៅ​ស្រុក​បាទី ខេត្ដ​តាកែវ​

តាកែវ​៖ ជាតិ​ជា​កូន​កសិករ​ដែល​មានកំណើត​កើត​ជា​លើ​ដែនដី​ជនបទ អនុស្សាវរីយ៍​ជីវិត​ពី​អតីតកាល​នៅ​តែ​ដិតដាម​ជាប់​ជានិច្ច​មិនអាច​បំភ្លេច​បាន​នោះឡើយ បើទោះបី​ពេល​បច្ចុប្បន្ន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ក្លាយ​ជា​ឥស្សរជន​ដ៏​ឧត្តម​របស់​ជាតិ​យ៉ាងណា​ក្តី​។ ស្លាកស្នាម​អនុស្សាវរីយ៍​នៃ​ជីវិត​ជា​កសិករ ផ្សារ​ភ្ជាប់​នឹង​ទឹកចិត្ត​ស្រឡាញ់​អាណិត​ចំពោះ​កសិករ តែង​ជំរុញ​ឱ្យ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចុះជួយ​ច្រូតកាត់​ជាមួយ​ប្រជាកសិករ​ស្ទើរតែ​រៀងរាល់ឆ្នាំ នៅពេល​រដូវ​ច្រូតកាត់​ឈាន​ចូល​មក​ដល់​។​

​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ឧត្ដម​ភរិយា​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា បាន​ដឹកនាំ​ឧត្តម​ភរិយា​មន្ដ្រី​ថ្នាក់ដឹកនាំ អញ្ជើញ​ចុះ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ នៅ​ភូមិ​ក្រាំង​ធ្នុង ឃុំ​ក្រាំងធ្នុង ស្រុក​បាទី ខេត្ដ​តាកែវ​។​
​នៅលើ​វាលស្រែ​ស្រូវ​ទុំ​ពណ៌​មាស​ដួល​រាបស្មើ​លើ​គ្នា លាតសន្ធឹង​យ៉ាង​ល្វឹងល្វើយ ដែល​ជា​ការបង្ហាញ​ឱ្យឃើញ​នូវ​ទិន្នផល​ដ៏​ល្អ​ប្រសើរ​សម្រាប់​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​។ ស្រូវ​ជា​ដំណាំ​ដ៏​មាន​សារៈសំខាន់ ហើយ​បាន​ផ្សារ​ភ្ជាប់​នឹង​ជីវិត ក៏ដូចជា​ជីវភាព​របស់​ប្រជាកសិករ​ខ្មែរ​តាំងតែ​ពី​បុព្វកាល​។ មានន័យ​ថា បើ​ផល​ស្រូវ​បាន​ល្អប្រសើរ វា​ក៏​នឹង​ជួយ​ឱ្យ​ជីវភាព​ប្រជាកសិករ​ល្អប្រសើរ​ផងដែរ​។​

ជំនោរ​ខ្យល់​ត្រជាក់ ក្រោម​ពន្លឺ​ព្រះ​ទិនករ​នា​ពេល​អរុណោទ័យ​ចាំង​រស្មី​ពណ៌​មាស ចាំង​ឆ្លុះ​នឹង​ស្មា​ម​ញញឹម​ដ៏​ពព្រាយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅពេល​បាន​ឃើញ​នូវ​ផល​ស្រូវ​ដ៏​សែន​ត្រកាល​ក្នុង​វាលស្រែ​។ ស្នាមញញឹម គឺ​បាន​ស្តែង​ឱ្យឃើញ​នូវ​ទឹកចិត្ត​ដ៏​សែន​រីករាយ​នៅ​ពេល​បាន​រំលឹក​ដល់​ជីវភាព​ជា​កុលធីតា​កសិក​រនា​អតីតកាល និង​ស្តែង​នូវ​ទឹកចិត្ត​រីករាយ​ជា​មួយ​ប្រជាកសិករ ដែល​ទទួល​បាន​ទិន្នផល​ល្អ​សម្រាប់​ជា​ទីពឹងពាក់​នៅក្នុង​ជីវិត​។​

ជាមួយ​ស្នាមញញឹម​ដ៏​ពព្រាយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ឧត្តម​ភរិយា​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត បានរួម​គ្នា​ចុះ​ស្រែ​ច្រូតស្រូវ​អស់​ជាច្រើន​ស្រែ​ដោយ​ក្តី​រីករាយ និង​ហាក់​គ្មាន​ការនឿយហត់​អ្វី​ឡើយ​។ ថ្វីដ្បិតតែ​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ឧត្ដម​ភរិយា​ថ្នាក់ដឹកនាំ​កំពូល​របស់​ជាតិ តែ​សម្តេច​ជា​កុល​ស្ត្រី​មាន​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​ក្នុង​ជីវភាព​ជា​កសិករ ស្រលាញ់​ការដាំដុះ​បន្លែ​ផ្លែឈើ និង​ធ្វើ​ស្រូវ​ស្រែ​។​

ការចុះ​ជួយ​ច្រូតស្រូវ​របស់​ប្រជាកសិករ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ឧត្តម​ភរិយា​ថ្នាក់ដឹកនាំ​ជាតិ​នា​ព្រឹក​មិញ​នេះ បាន​រួមចំណែក​សម្រាល​នូវ​ការលំបាក​មួយ​ចំនួន​សម្រាប់​ប្រជាកសិករផ​ង​ដែរ​។ ប្រជាកសិករ បាន​សម្តែង​នូវ​ក្តីរំភើប​រីករាយ និង​ស្ញប់ស្ញែង​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ឧត្តម​ភរិយា​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត ដែល​នៅតែ​ផ្សារភ្ជាប់​ជីវិត​ជាមួយ​កសិករ​។ កាយវិការ​នេះ គឺជា​លើក​ទឹកចិត្ត​ដល់​ប្រជាកសិករ​ឱ្យ​បន្ត​ប្រឹងប្រែង​ក្នុង​ការដាំដុះ ធ្វើស្រែ​ចម្ការ ដែល​ជា​ប្រភព​ទ្រទ្រង់​ស្បៀង​ដ៏​សំខាន់​សម្រាប់​កម្ពុជា​។​
​ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ បានឱ្យដឹងថា ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា ឆ្នាំ​២០២១-២០២២ មាន​ផ្ទៃដី​ចំនួន ៦៧,៩៤១​ហិកតា ហើយ​ផ្ទៃដី​ច្រូតកាត់​បាន​ចំនួន ៦៧,៩៤១​ហិកតា ស្មើ ១០០%​។​

គិត​ត្រឹម​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្រូវ​ប្រមាណ ៨៦២,៤១៨​តោន ត្រូវបាន​នាំ​ចេញ​ទៅ​ប្រទេសជិតខាង​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com