ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

អភិបាល​ខេត្ត​កំពង់ធំ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​

អភិបាល​ខេត្ត​កំពង់ធំ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​

រដ្ឋបាល​ខេត្ត​កំពង់ធំ ៖ ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ បាន​ជួប​សំណេះសំណាល​ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រី នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កំពង់ធំ ដើម្បី​ពិនិត្យ​លទ្ធផល​ការងារ​ក្នុង​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ បញ្ហា​ប្រឈម សំណូមពរ​ផ្សេងៗ និង​លើក​ទិសដៅ​អនុវត្ត​បន្ត នៅ​រសៀល​ថ្ងៃ​ទី​១០ ខែវិចិ្ឆកា ឆ្នាំ​២០២១ នៅ​ប្រជុំ​សាលា​ខេត្តកំពង់ធំ​។​

​ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរ ប្រធាន អនុប្រធាន​ការិយាល័យ ប្រធាន អនុប្រធាន​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី , មន្ត្រី​ផ្នែក GIS, មន្ត្រី​កំណត់​ព្រំ​, មន្ត្រី​វាស់វែង​, មន្ត្រី​វិនិច្ឆ័យ និង​មន្ត្រី​ភូមិ​រដ្ឋបាល​មួយ​ចំនួន​។ លោក អ៊ឹម សុ​ឌី​ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កំពង់ធំ បាន​ឡើងរាយការណ៍​ជូន​អំពី​វឌ្ឍនភាព​នៃ​មន្ទីរ​ដែល​សម្រេចបាន​នា​ពេល​កន្លង​ក្នុង​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ការងារ​ចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ដាច់​ដោយ​ដុំ និង​ចុះបញ្ជី​បន្ត ការងារ​ចុះបញ្ជី​ដី​សហគម​ន៏ ការងារ​សម្បទាន​ដី​សេដ្ឋកិច្ច ការងារ​សម្បទាន​ដី​សង្គមកិច្ច​.​ការដោះស្រាយ​ទំនាស់​ដីធ្លី ការងារ​សំណង់ និង​ការងារ​រៀបចំ​ដែនដី ព្រម​ទាំង​លើក​ទិសដៅ​ផែនការ​ដែល​ត្រូវ​អនុវត្ត​បន្ត​បន្ទាប់​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ងួន រតនៈ បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ដឹកនាំ​បំពេញ​ការងារ​របស់​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត និង​មន្ត្រីរាជការ​ទាំងអស់ ដែល​មិន​ត្រឹមតែ​បាន​ខិតខំ​អនុវត្ត​ការងារ​ស្នូល​បម្រើសេវា​ក្នុង​វិស័យ​ដីធ្លី​បាន​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ហើយ​ការអនុវត្ត​ច្បាប់​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដែរ ប៉ុន្តែ​អ្វី​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​កំហុសឆ្គង និង​ការប្រព្រឹត្ត​ជាក់ស្តែង​នោះ គឺជា​លក្ខណៈ​បុគ្គល​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ជំរុញ​បន្ថែម​ត្រូវ​បន្ត​ខិតខំ​ធ្វើ​ការងារ ដោយ​បង្កើន​ចំណង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ប្រើប្រាស់​មន្ត្រី​ឲ្យ​ត្រូវ​ជំនាញ និង​ត្រូវ​គោរព​វិន័យ​ការងារ តួនាទី ភារកិច្ច លក្ខខណ្ឌ​ការងារ​ដែល​បាន​បែងចែក ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ នៅ​គ្រប់​ការិយាល័យ​ភូមិបាល​ស្រុក​ទាំងអស់ ត្រូវខិតខំ​រួមគ្នា​បម្រើ​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ ឲ្យមាន​តម្លាភាព ប្រសិទ្ធភាព និង​មាន​ភាពជឿជាក់​។ ចុង​ក្រោយ​ឯកឧត្តម ងួន រតនៈ បាន​សំណូមពរ​ដល់​លោក​ប្រធាន​មន្ទីរ មន្ត្រីរាជការ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ការគ្រប់គ្រង​ដីធ្លី ពាក់ព័ន្ធ​ទៅនឹង​ការងារ​ចុះបញ្ជី​ដីធ្លី ជូន​ប្រជាពលរដ្ឋ​ការងា​ដោះស្រាយ ទំនាស់​ដីធ្លី គម្រោង​សម្បទាន​សេដ្ឋកិច្ច សម្បទាន​ដី​សង្គមកិច្ច និង​ជំរុញ​ការរៀបចំ​ប្លង់​គោល ប្រើប្រាស់​ដី​ក្នុង​ក្រុង​ស្ទឹងសែន​។ ជាពិសេស​ទប់ស្កាត់​នូវ​រាល់​សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត និង​សំណង់​ធ្វើឡើង​ខុស​លិខិតអនុញ្ញាត ក្នុងន័យ​រឹតបន្តឹង ការគោរព​លិខិត​បទដ្ឋាន​គតិយុត្ត ក៏​ដូច​ធានាឲ្យបាន​នូវ​សុខ​សុវត្ថិភាព និង​គុណភាព​ជូន​ប្រជាពលរដ្ឋ ស្រប​ទៅ​តាម​គោលបំណង និង​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com