ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​អភិបាល​ខេត្ត​កំពង់ធំ ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន ៣០​គ្រួសារ នៅ​សង្កាត់​កំពង់រទេះ

​អភិបាល​ខេត្ត​កំពង់ធំ ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន ៣០​គ្រួសារ នៅ​សង្កាត់​កំពង់រទេះ

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​): ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ អញ្ជើញ​ចូលរួម​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន ៣០​គ្រួសារ នៅ​សង្កាត់​កំពង់រទេះ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ នា​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១​។

ថ្លែង​ក្នុង​ពិធី​ចែក​អំណោយ​នោះដែរ ឯកឧត្តម ងួន រតនៈ មានប្រសាសន៍​លើកឡើង​ថា ថ្វី​ត្បិត​តែ​នេះ​ជា​អំណោយ​បន្តិចបន្តួច ប៉ុន្តែ​អាចជួយ​សម្រួល​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​មួយគ្រា​។

​ទន្ទឹមនឹងនោះ​ដែរ ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ រួមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពង់ធំ សូម​គោរព​ថ្លែងអំណរគុណ និង​អរគុណ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្តល់ វ៉ាក់សាំង​ការពារ​ជម្ងឺ​កូវី​ត​១៩ ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ទាំង​ជនជាតិខ្មែរ​និង​បរទេស ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ឥតគិតថ្លៃ បាន​យ៉ាង​រហ័ស មិន​ថា​ចំពោះ​ប្រជាពលរដ្ឋ​ទូរ​ទៅ​ដែល​គ្រប់​អាយុ ដែល​បាន​កំណត់​នោះទេ ថែម​ទាំង​ប្អូនៗ​កុមារ​តូចៗ​ត្រូវបាន​ផ្ដល់ ឱកាស​ទទួលបាន​នូវ​ការចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ជា​ហូរហែរ​បន្តបន្ទាប់​ទៀត​។ ទាំងនេះ​ពិតជា​បាន​ស្តែង​អោយឃើញ​ពី ការគិតគូរ ការយកចិត្ត ទុកដាក់ នឹង​ការទទួលខុសត្រូវ​ខ្ពស់​របស់ ប្រមុខ​នៃ​រាជរដ្ឋាភិបាល កម្ពុជា ជូន​ចំពោះ​ប្រជាជាតិ​ទាំងមូល​។​

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម ងួន រតនៈ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​កុំ​ភ្លេង អនុវត្តតាម​សេចក្តីប្រកាស​របស់​រាជ​រដ្ឋាភិបាល​គឺ បី​កុំ នឹង បី​ការពារ ទោះបី​បាន​ទទួល​វ៉ាក់សាំង​រួម​ហើយ​ក៍ដោយ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com