ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

អភិបាលខេត្ត​កំពង់ចាម សាងសង់​វិមានឯករាជ្យ ទុកជា​សម្បត្តិ​វប្បធម៌​ទេសចរណ៍​ប្រវត្តិសាស្ត្រ

អភិបាលខេត្ត​កំពង់ចាម សាងសង់​វិមានឯករាជ្យ ទុកជា​សម្បត្តិ​វប្បធម៌​ទេសចរណ៍​ប្រវត្តិសាស្ត្រ

ខេត្ត​កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​រៀបចំ​សាងសង់​វិមានឯករាជ្យ ស្ថិតនៅក្នុង ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ដើម្បី​ទុក​ជា​សម្បត្ដិ​វប្បធម៌​ទេសចរណ៍ ប្រវត្តិសាស្ត្រ ។ ការគ្រោង​សាងសង់​សំណង់​ប្រវត្តិសាស្ត្រ​នេះ ធ្វើឡើង ខណៈពេលដែល ឯកឧត្តម ដឹកនាំ​ក្រុម​ការងារ ចុះ​ពិនិត្យ​ទីតាំង នា​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ថា ការរៀបចំ​សាងសង់​វិមាន​ឯករាជ្យ​នេះ អាជ្ញាធរខេត្ត មានបំណង​ទុកជា​សម្បត្តិ​វប្បធម៌​ទេសចរណ៍ គឺ​សំដៅ​ទៅលើ​ទីក្រុង​ស្អាត និង​ប្រវត្តិសាស្ត្រ ។ គោលដៅ​មួយ​ទៀត ដើម្បី ទុក​ជា​កន្លែង​បូជា ជាពិសេស នៅពេល​ដែល​អាជ្ញាធរ ខួបកំណើត នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ដែល​ជា​ស្នាម​ព្រហស្ថ របស់ ព្រះរ​ម​រតន​កោដ្ឋ ព្រះបាទ នរោត្ដម សីហនុ ដែល​ព្រះអង្គ បាន​ដណ្ដើម​ឯករាជ្យ ពី​អាណានិគម​បារាំង នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ផងដែរ ។​

​បើតាម លោក ចាន់ ផល្លី អភិបាល​ក្រុង​កំពង់ចាម​បានបញ្ជាក់​ថា ទីតាំង​ដែល ឯកឧត្តម អភិបាលខេត្ត សម្រេច​សាងសង់​វិមានឯករាជ្យ គឺ​ស្ថិតនៅ​ចំណុច​ផ្លូវ​កៅស៊ូ មាត់ច្រក​ចូល​ទៅ​កាន់​សាលា​គរុកោសល្យ ខេត្ត​កំពង់ចាម ។ ជាមួយ​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ សាងសង់​ពង្រីក​ផ្លូវ​ជាតិ ឱ្យបាន​ធំ​ទូលាយ ចាប់ពី​ចំណុច​នាគព័ន្ធ រហូត មកដល់​ចំណុច​ទន្លេ​អុំ ដើម្បី បង្កើន​សោភ័ណភាព នៃ​ចំណុច​វិមានឯករាជ្យ ឲ្យក្លាយ​ទៅ​ជា​កន្លែង​ទេសចរណ៍ ប្រជាពលរដ្ឋ មក​កម្សាន្ត ផងដែរ ។
​លោក​អភិបាលក្រុង បាន​បញ្ជាក់ទៀតថា តាម​ការរំពឹងទុក វិមាន​ឯករាជ្យ​នេះ ឯកឧត្តម អភិបាលខេត្ត តម្រូវ​ឲ្យ​ជាង​សាងសង់​រួចរាល់ មុន​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា​ឆ្នាំ ២០២២ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com