ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​

នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ហ្វ​មី​អូ គី​ស៊ី​ដា (Fumio Kishida) នាយករដ្ឋមន្ត្រី​ជប៉ុន តាម​ប្រព័ន្ធ​វីដេអូ​។

​នៅក្នុង​ជំនួប​នោះ អ្នកដឹកនាំ​ទាំងពីរ សម្តេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន បាន​ពិភាក្សា​ផ្តោត​ជា​សំខាន់​ទៅលើ​ទំនាក់ទំនង​ទ្វេភាគី តំបន់ និង​ឆាក​អន្តរជាតិ​ផង​ដែរ​។ ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ទ្វេភាគី សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​តែងតែ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​។ ជាពិសេស​ការផ្តល់​នូវ​ជំនួយ​នានា​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ មានដូចជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ រថយន្ត​សង្គ្រោះ និង​បរិក្ខារ​ពេទ្យ​ដទៃទៀត​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា ជំនួយ​ទាំងអស់​នេះ បាន​ឆ្លើយតប​យ៉ាង​សំខាន់​សម្រាប់​តម្រូវកា​រ​របស់​កម្ពុជា​ក្នុងការ​យកឈ្នះ​លើ​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩​។​
​ក្នុង​ជំនួប​នេះ​សម្តេច​តេជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ជប៉ុន ក៏​បាន​រំលឹក​ដល់​កិច្ចសហប្រតិបត្តិកា​រទាំ​ង​ឡាយ​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្នុងនោះ​បាន​រំលឹក​ពី​ការបញ្ជូន​កងទ័ព​រក្សា​សន្តិភាព​របស់​ជប៉ុន មកកាន់​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​១៩៩២ ដែល​ជា​ការបញ្ជូន​កង​ទ័ព​ចេញ​ក្រៅប្រទេស​លើកដំបូង​របស់​ជប៉ុន​។ ក្នុងន័យនេះ សម្តេច​តេជោ និង​នាយករដ្ឋមន្ត្រី​ជប៉ុន ចង់​ឃើញ​មាន​ការរៀបចំ​ពិធី ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​នៅ​ឆ្នាំ​២០២២ ដែល​ជា​ខួប ៣០​ឆ្នាំ​នៃ​ការបញ្ជូន​កងទ័ព​រក្សា​សន្តិភាព​នេះ​។​

​សម្តេច​តេជោក៏បាន​ស្នើនាយករដ្ឋមន្ត្រី​ជប៉ុន បន្ត​គាំទ្រ​ដល់​ការបណ្តុះបណ្តាល​និស្សិត​កម្ពុជា តាមរយៈ​ការផ្តល់​អាហារូបករណ៍ ហើយ​បន្ត​ជំរុញ​អ្នក​វិនិយោគ​មក​កាន់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ស្នើ​នាយករដ្ឋមន្ត្រី​ជប៉ុន បន្ត​ជំរុញ​នូវ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងកម្លាំង​រក្សា​សន្តិភាព​របស់​ជប៉ុន និង​កម្ពុជា​។ ជា​ពិសេស​ជួយ​ផ្តល់​ការហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​។​
​សម្តេច​តេជោ ក៏​បាន​ស្នើ​ឱ្យ​មាន​ការហោះ​ហើរ​ឡើង​របស់​ជើងហោះហើរ ANA បន្ទាប់​ពី​ជំងឺ​កូវី​ដ​១៩ បាន​ធូរស្បើយ​ឡើងវិញ​។​

សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​ក្តីសង្ឃឹម​ថា ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន នឹង​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ និង​ឆ្លៀត​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ផងដែរ​។ សម្តេច​តេជោក៏បាន​ឆ្លៀត​សង្កត់ធ្ងន់ជា​ចុង​ក្រោយ​ថា កម្ពុជា ជា​មិត្ត​មួយ​ដ៏​ស្មោះត្រង់​របស់​ជប៉ុន​។​

​សូមបញ្ជាក់​ថា កម្ពុជា និង​ជប៉ុន បាន​ភ្ជាប់​ទំនាក់ទំនង​នឹង​គ្នា​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​១៩៥៣​។ ទំនាក់ទំនង​កម្ពុជា និង​ជប៉ុន មាន​ភាពល្អប្រសើរ​ឡើង​ជា​បន្តបន្ទាប់​រហូត​ក្លាយទៅជា​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៣ បន្ទាប់​ពី​មាន​ដំណើរ​ទស្សនកិច្ចរ​បស់​សម្តេច​តេជោ​ទៅកាន់​ប្រទេស​ជប៉ុន​។ ក្រោយ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ប្រទេស​ជប៉ុន​បាន​រួម​ដំណើរ​ជួយ​គាំទ្រ​ដល់​ដំណើរការ​ស្វែងរក​សន្តិ​ភាព ការស្តារ​ឡើង​វិញ​ក៏​ដូចជា​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​របស់​ប្រទេស​កម្ពុជា ដែល​នេះ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ទំនាក់ទំនង​នេះ​មាន​ភាព​ស៊ីជម្រៅ​ថែមទៀត​ក្នុង​វិស័យ​ផ្សេងៗ​ដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និង​ការផ្លាស់ប្តូរ​ធនធានមនុស្ស​ជាដើម​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com