ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការសាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​

​សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការសាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​

ក្នុងឱកាស​អញ្ជើញ​ធ្វើដំណើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ ដើម្បី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ហេ​ដ្ឋា​ច​រនា​សម្ព័ន្ធ​នានា នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ចុះ​ពិនិត្យ​ប្រព័ន្ធ​រំដោះ​ទឹក​កខ្វក់​នៅ​ព្រះសីហនុ​ដែល​បាន​សាងសង់​រួច​។​

ក្នុងឱកាស​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា សម្រាប់​ខេត្ត​ព្រះសីហនុ គឺ​រាជរដ្ឋាភិបាល​មាន​គោលបំណង កែប្រែ​ឲ្យក្លាយ​ជា​ខេត្តព​ហុ​បំណង ដូច្នេះ​ទើប​មាន​ការចាំបាច់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ រួម​មាន​ផ្លូវ និង​ប្រព័ន្ធ​រំដោះ​ទឹក​កខ្វក់​នេះ ជា​ដើម​នេះ​។​

​សម្តេច​តេជោ បាន​មាន​ប្រសា​ន៍​បញ្ជាក់ថា បើ​មិន​ធ្វើ​ប្រព័ន្ធ​រំដោះ​ទឹក​កខ្វក់​ទេ ក៏​មិន​អាច​ធ្វើឲ្យ​ខេត្ត​នេះ​មាន​បរិស្ថាន​ល្អ​ដែរ​។ សម្រាប់​ជំហាន​ដំបូង រាជរដ្ឋាភិបាល​បាន​ផ្តល់​នូវ​ថវិកា​ដោយផ្ទាល់ ដែល​និយាយថា ជា​បាតដៃ​ខ្មែរ​សុទ្ធសាធ ទាំង​ការ​ធ្វើ​ផ្លូវ និង​ប្រព័ន្ធ​រំដោះ​ទឹកស្អុយ​នេះ​។ ចំពោះ​ប្រព័ន្ធ​រំដោះ​ទឹក​ស្អុក​នេះ រាជរដ្ឋាភិបាល​បាន​សាងសង់​៣​កន្លែង ហើយ​បច្ចុប្បន្ន​រួចរាល់​ចំនួន​២​កន្លែង​ហើយ ខណៈ​មួយកន្លែង​ទៀត​កំពុង​បើក​ការដ្ឋាន​សាងសង់ ដែល​មាន​សមត្ថភាព​ជា​ង​២​ម៉ឺន​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ​។​

សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា «​បញ្ហា​បរិស្ថាន​ក្លាយទៅជា​បញ្ហាសំខាន់​របស់​ជាតិ​យើង ហើយក៏​ជា​របស់​ពិភពលោក​ផង​ដែរ ដូច្នេះ​ទើប​យើង​ត្រូវ​ហ៊ាន​ចំណាយ​ទុន ដើម្បី​រក្សា​នូវ​បរិស្ថាន​រួម សម្រាប់​ទីក្រុង​របស់​យើង​នេះ​។​

​ចំពោះ​អាង​ចម្រោះ​ទឹក​កខ្វក់​នេះ គឺ​បាន​បំលែង​ចាប់តាំងពី​ទឹកស្អុយ ចម្រោះ​រហូត​ដល់​អាច​ចិញ្ចឹម​ត្រី​បាន​។ នេះ​កើត​ចេញ​មកពី​ការខិតខំ​របស់​យើង​ទាំង​ការគិត ទាំង​ការខិតខំ​ទទួលខុសត្រូវ​រកប្រាក់ ដើម្បី​កសាង​សមិទ្ធផល​ទាំងនេះ ដែល​នេះ​ជា​មោទនភាព​របស់​ជាតិខ្មែរ ដែល​យើង​ខិតខំ​តស៊ូ​ងើបឡើង​ពី​គំនរ​ផេះផង់ រហូត​កសាង​ទីក្រុង​គ្មាន​មនុស្ស​រស់​នៅ ទៅ​ជា​ទីក្រុង​ដ៏​ទំនើប​។ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា​ចាប់ពីពេលនេះ «​អ្នក​មក​លេង និង​ងូតទឹក​ក្នុង​ខេត្ត​ព្រះសីហនុ​របស់​យើង មិន​រង​នូវ​ហានិភ័យ​ទាក់ទង​នឹង​ការ​កើត​រមាស់ ឬ​ធំក្លិន​ស្អុយ​ក្នុង​សមុទ្រ​នោះទេ​»​។​

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ការ​ដែល​រាជរដ្ឋាភិបាល​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្លូវ និង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នេះ គឺ​សម្រាប់​មនុស្ស​បច្ចុប្បន្ន និង​ក្មេងជំនាន់ក្រោយៗ​ទៀត​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com