ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សូត្រមន្ត​ក្រុង​ពាលី រង្វង់​មូល​ស្រ​អែម ដាក់​សម្ភោ​ធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ ក្រោយ​សាងសង់​រួចរាល់​ជា​ស្ថាពរ

សូត្រមន្ត​ក្រុង​ពាលី រង្វង់​មូល​ស្រ​អែម ដាក់​សម្ភោ​ធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ ក្រោយ​សាងសង់​រួចរាល់​ជា​ស្ថាពរ

​ព្រះវិហារៈ រង្វង់​មូល​ស្រ​អែម ស្ថិតក្នុង​ឃុំ​ស្រ​អែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ ត្រូវបាន​រៀបចំ​ធ្វើ​ពិធីសូត្រមន្ត​ក្រុង​ពាលី តាម​បែប​ប្រពៃណី​សាសនា ដើម្បី​ដាក់​សម្ភោ​ធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ ក្រោយ​សាងសង់​រួចរាល់​ជា​ស្ថាពរ ក្រោម​វត្តមាន​លោក​បណ្ឌិត ធន់ វឌ្ឍនា អនុប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ តំណាង​លោក​ទេសរដ្ឋមន្ត្រី មាស សុភា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ មូលដ្ឋាន​ខេត្ត​ព្រះវិហារ​និង​មាន​ការចូលរួម​ពី​អាជ្ញាធរ​ខេត្ត​ព្រះវិហារ អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ ព្រមទាំង​អង្គភាព ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​ថ្លែងថា ការសាងសង់​រង្វង់​ស្រអែម​ថ្មី​នេះ ចំណាយ​ថវិកា​សរុប​ប្រមាណ ៥០០,០០០,០០០​រៀល (​ប្រាំ​រយ​លាន​រៀល​) ស្មើ​១២៥,០០០​ដុល្លារ ដែល​រាល់​ថវិកា​បាន​ចំណាយ​នេះ ពុំ​បាន​ប្រើប្រាស់​ថវិកា​ជាតិ​នោះទេ​។ លោក​បាន​បន្ត​ថា​រង្វង់​មូល​ស្រអែម នេះ​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២១៩ និង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ លើ​អង្កត់ផ្ចិត​ប្រវែង​៤០​ម៉ែត្រ កំពស់​៦,៤​ម៉ែត្រ លើ​ផ្ទៃក្រឡា​១២៥៦​ម៉ែត្រការ៉េ និង​មាន​បរិមាត្រ ប្រវែង​១២៥,៦៦​ម៉ែត្រ រូបសំណាក​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​រង្វង់​មូល​នេះ គឺ​យក​តាម​លំនាំ​តាម​គោ​បុរៈទី​៥ ប្រាសាទ​ព្រះវិហារ​។​

​លោក​ប្រធាន​មន្ទីរ បាន​បញ្ជាក់បន្ថែម​ថា រង្វង់​មូល​ស្រ​អែម ដែល​ជា​សំណង់​ដ៏​គួរឲ្យ ស្ញប់ស្ញែង​នេះ ផ្តួចផ្តើម​កសាង​ដោយ​លោក​ទេសរដ្ឋមន្ត្រី មាស សុភា និង​លោកស្រី​, លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ​, លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ​, លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម (​អតីត​អភិបាល​ខេត្ត​ព្រះវិហារ​), លោក ស្រី ឌឹ​ក មេ​បញ្ជ​ការ​កងពលធំ​អន្តរាគមន៍​លេខ​៣, លោក គង់ ពុទ្ធិ​ការ​, លោក មាស ធី​បញ្ញា​, និង​លោក កែវ ងួន ព្រមទាំង​សប្បុរស​ជាច្រើនរូប​ទៀត​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com