ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣១ អាណត្តិ​ទី​៣

ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣១ អាណត្តិ​ទី​៣

នា​ព្រឹក​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២១ ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣១ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​។

​កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល លោក​-​លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​
​របៀបវារៈ​នៃ​កិច្ចប្រជុំ​រួម​មាន​៖
១-​ពិនិត្យ​និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣០ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម ។​
២-​ពិនិត្យ​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​វិច្ឆិកា និង​ទិសដៅ​ការងារ​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម ។
៣-​ពិនិត្យ ពិភាក្សា និង​អនុម័ត​សេចក្ដីព្រាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​(២០២២-២០២៤) របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម ។
៤-​ពិនិត្យ ពិភាក្សា និង​អនុម័ត​សេចក្ដីព្រាង​ប្រតិទិន​ការងារ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​(២០២៣-២០២៥)​របស់​រដ្ឋបាល​ខេត្ត ។
៥-​បញ្ហា​ផ្សេងៗ

​ឆ្លើយតប​នឹង​ការលើកឡើង​របស់​ឯកឧត្តម​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ណែនាំ ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឲ្យ​ចុះ ពិនិត្យ និង​ដោះស្រាយ​ករណី​រំលោភបំពាន ដី ចំណីផ្លូវ និង​ការសាងសង់​សំណង់​មួយ​ចំនួន ធ្វើឲ្យប៉ះពាល់ ដល់​ប្រឡាយទឹក ស្ថិតនៅក្នុង ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់​។
​ឯកឧត្តម​អភិបាលខេត្ត បាន​ចាត់​ឲ្យ​ឯកឧត្តម ហេង វណ្ណ​នី អភិបាលរង​ខេត្ត ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ ដែល​មាន​មន្ទីរ រ៉ែ និង ថាមពល មន្ទីរ ធនធានទឹក និង​ឧតុនិយម មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី និង​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​ខេត្ត រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​ចុះ ពិនិត្យ ជាពិសេស គឺ​ត្រូវ​ធ្វើ​ការដោះស្រាយ នៅនឹងកន្លែង​តែម្ដង ប្រសិន​ជា​ពិនិត្យ​ទៅ ឃើញថា មាន​បញ្ហា​មិន​ប្រក្រតី ណាមួយ នោះ ដោយ​ត្រូវ​អញ្ជើញ គូរ​ភាគី​រវាង ដើម បណ្តឹង និង​អ្នកពាក់ព័ន្ធ​ឲ្យចូល​រួម​ផងដែរ​។​
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com