ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ស៊ីណូ​វ៉ា​ក់​ចំនួន​៣០​ម៉ឺន​ដូស​បន្ថែមទៀត ជា​ជំនួយ​របស់​មជ្ឈមណ្ឌល​កូវ៉ាក់ (COVAX Facility)

កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ស៊ីណូ​វ៉ា​ក់​ចំនួន​៣០​ម៉ឺន​ដូស​បន្ថែមទៀត ជា​ជំនួយ​របស់​មជ្ឈមណ្ឌល​កូវ៉ាក់ (COVAX Facility)

នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ស៊ីណូ​វ៉ាក់ ចំនួន ៣០​ម៉ឺន​ដូស​បន្ថែមទៀត ដែលជា​ជំនួយ​របស់​មជ្ឈមណ្ឌល​កូវ៉ាក់ (COVAX Facility) ត្រូវបាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ជា​បន្ត​ទៀត​ហើយ​។

ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ ដែល​ត្រូវបាន​មជ្ឈមណ្ឌល​កូវ៉ាក់​កំណត់​ជា​ប្រទេស​ត្រូវ​ផ្តល់​នូវ​ជំនួយ​វ៉ាក់សាំង ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​។ មជ្ឈមណ្ឌល​កូវ៉ាក់ បានកំណត់​ផ្តល់​វ៉ាក់សាំង​បង្កា​ជំងឺ​កូវី​ដ​១៩ ប្រមាណ ៦.៦​លាន​ដូស​មកដល់​ប្រទេស​កម្ពុជា​ក្នុង​ជំហាន​ដំបូង​។
មកដល់ពេលនេះ​វ៉ាក់សាំង​ចម្រុះ​ជាង ៣​លាន​ដូ​សហើយ តាមរយៈ​មជ្ឈមណ្ឌល​កូវ៉ាក់ បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​។ វ៉ាក់សាំង​ជា​ជំនួយ​របស់​កូវ៉ាក់​ដែលដឹ​កនាំមកដល់​ប្រទេស​កម្ពុជា​នោះ មានដូចជា​ស៊ីណូ​វ៉ាក់ អា​ស្ត្រា​ហ្សេ​នីកា ម៉ូដេ​ណា និង​ច​ន​សុន​&​ច​ន​សុន​។​
​កម្ពុជា គឺជា​ប្រទេស​ដែល​រក​បាន​វ៉ាក់សាំង បាន​លឿន​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​។
តាមរយៈ​ផែនការ​មួយ​ច្បាស់លាស់​ទាំង​ការទិញ ជំនួយ​ពី​ប្រទេស​ជា​មិត្ត និង​មជ្ឈមណ្ឌល​កូវ៉ាក់​នោះ មកដល់ពេលនេះ កម្ពុជារ​ក​បាន​វ៉ាក់សាំង​សរុប​ជាង ៤០​លាន​ដូស​។​

ភាពជោគជ័យ​របស់​កម្ពុជា លើ​ការរកបាន​វ៉ាក់សាំង និង​ការសម្រេច​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ស្ទើរតែ​១០០​ភាគរយ លឿន​ជាង​ផែនការ​គ្រោងទុក​នេះ នាំ​ឱ្យ​អង្គការ​សុខភាព​ពិភពលោក អង្គការ​ដៃគូ​អភិវឌ្ឍន៍ និង​ប្រទេស​ជាច្រើន បង្ហាញ​នូវ​ការ​ស្ញប់ស្ញែង និង​កោតសរសើរ​ចំពោះ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន លើ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ ធ្វើឱ្យ​កម្ពុជា​ឆ្លង​ផុតពី​ហានិភ័យ និង​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩ ហើយ​កំពុង​បើក​ប្រទេសជាតិ​ឡើងវិញ​គ្រប់​វិស័យ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com